២ របាក្សត្រ 17:11 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤11 មានពួកភីលីស្ទីនខ្លះ នាំយកគ្រឿងបណ្តាការមកថ្វាយយ៉ូសាផាតព្រមទាំងប្រាក់ទុកជាសួយអាករផង ឯពួកអារ៉ាប់ គេក៏នាំយកហ្វូងសត្វមកថ្វាយដែរ គឺចៀមឈ្មោល៧ពាន់៧រយ នឹងពពែឈ្មោល៧ពាន់៧រយ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦11 មានពួកភីលីស្ទីនខ្លះ នាំយកគ្រឿងបណ្ណាការមកថ្វាយព្រះបាទយេហូសាផាត ព្រមទាំងប្រាក់ទុកជាសួយអាករផង ឯពួកអារ៉ាប់ គេក៏នាំយកហ្វូងសត្វមកថ្វាយដែរ គឺចៀមឈ្មោលប្រាំពីរពាន់ប្រាំពីររយ និងពពែឈ្មោលប្រាំពីរពាន់ប្រាំពីររយ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥11 ជនជាតិភីលីស្ទីននាំយកតង្វាយ និងសួយសារអាករ ជាប្រាក់មកថ្វាយព្រះបាទយ៉ូសាផាត។ ជនជាតិអារ៉ាប់ក៏នាំយកចៀមឈ្មោល ៧ ៧០០ក្បាល និងពពែឈ្មោល ៧ ៧០០ក្បាល មកថ្វាយស្ដេចដែរ។ សូមមើលជំពូកអាល់គីតាប11 ជនជាតិភីលីស្ទីននាំយកជំនូន និងសួយសារអាករ ជាប្រាក់ មកជូនស្តេចយ៉ូសាផាត។ ជនជាតិអារ៉ាប់ក៏នាំយកចៀមឈ្មោល ៧ ៧០០ ក្បាល និងពពែឈ្មោល ៧ ៧០០ ក្បាលមកជូនស្តេចដែរ។ សូមមើលជំពូក |