Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 16:11 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 ហើយ​មើល ដំណើរ​ទាំង​ប៉ុន្មាន​ពី​អេសា ទាំង​មុន​ទាំង​ក្រោយ នោះ​បាន​កត់​ទុក​ក្នុង​សៀវភៅ ដែល​ថ្លែង​ពី​ពួក​ស្តេច​យូដា នឹង​អ៊ីស្រាអែល​ហើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 កិច្ច‌ការ​ទាំង​ប៉ុន្មាន​របស់​ព្រះបាទ​អេសា ទាំង​មុន​ទាំង​ក្រោយ នោះ​បាន​កត់​ទុក​ក្នុង​សៀវភៅ ដែល​ថ្លែង​ពី​ពួក​ស្តេច​យូដា និង​អ៊ីស្រា‌អែល​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 រាជ‌កិច្ច​ផ្សេងៗ​របស់​ព្រះ‌បាទ​អេ‌សា ចាប់​ពី​ដើម រហូត​ដល់​ចុង​បញ្ចប់ មាន​កត់‌ត្រា​ទុក​នៅ​ក្នុង​ក្រាំង​របស់​ស្ដេច​ស្រុក​យូដា និង​ស្ដេច​ស្រុក​អ៊ីស្រា‌អែល។

សូមមើលជំពូក ចម្លង

អាល់គីតាប

11 កិច្ចការ​ផ្សេងៗ​របស់​ស្តេច​អេ‌សា ចាប់​ពី​ដើម រហូត​ដល់​ចុង​បញ្ចប់ មាន​កត់‌ត្រា​ទុក​នៅ​ក្នុង​ក្រាំង​របស់​ស្តេច​ស្រុក​យូដា និង​ស្តេច​ស្រុក​អ៊ីស្រ‌អែល។

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 16:11
11 ការដាក់ឲ្យឆ្លើយតបគ្នា  

រីឯ​ដំណើរ​ទាំង​ប៉ុន្មាន ពី​រេហូ‌បោម ទាំង​មុន​ទាំង​ក្រោយ នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​ពង្សាវតារ ដែល​ហោរា​សេម៉ាយ៉ា នឹង​អ៊ីដោ ជា​អ្នក​មើល‌ឆុត បាន​តែង​តាម​របៀប​រឿង‌រ៉ាវ​តៗ​មក​ហើយ ចំណែក​រេហូ‌បោម នឹង​យេរ៉ូ‌បោម ទ្រង់​ចេះ​តែ​ច្បាំង​គ្នា​ជានិច្ច


នោះ​អេសា​មាន​សេចក្ដី​ក្រេវ‌ក្រោធ​នឹង​អ្នក​មើល‌ឆុត ហើយ​ទ្រង់​ចាប់​ដាក់​គុក ពី​ព្រោះ​ទ្រង់​មាន​សេចក្ដី​ឃោរ‌ឃៅ​ជា​ខ្លាំង​ដោយ​ព្រោះ​ដំណើរ​នោះ នៅ​គ្រា​នោះ អេសា​ក៏​សង្កត់‌សង្កិន​រាស្ត្រ​ខ្លះ​ដែរ។


រីឯ​ដំណើរ​ទាំង​ប៉ុន្មាន​ឯ​ទៀត​ពី​យ៉ូសា‌ផាត ទាំង​មុន​ទាំង​ក្រោយ នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សេចក្ដី​បរិយាយ ដែល​យេហ៊ូវ ជា​កូន​ហាណានី បាន​តែង ដែល​គេ​បាន​កត់​បញ្ចូល ក្នុង​ពង្សាវតារ​នៃ​ពួក​ស្តេច​អ៊ីស្រាអែល​ហើយ។


រីឯ​ដំណើរ​ឯ​ទៀត ពី​អ័ម៉ា‌ស៊ីយ៉ា ទាំង​មុន​ទាំង​ក្រោយ នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ ពី​ពួក​ស្តេច​យូដា នឹង​អ៊ីស្រាអែល​ហើយ


រីឯ​ដំណើរ​ឯ​ទៀត ពី​អូសៀស ទាំង​មុន​ទាំង​ក្រោយ នោះ​ហោរា​អេសាយ ជា​កូន​អ័ម៉ូស លោក​បាន​កត់​ទុក​ទាំង​អស់​ហើយ


រីឯ​ដំណើរ​ឯ​ទៀត​ពី​យ៉ូថាម នឹង​អស់​ទាំង​ការ​ចំបាំង​របស់​ទ្រង់ ហើយ​អំពើ​ប្រព្រឹត្ត​ទាំង​ប៉ុន្មាន​របស់​ទ្រង់ នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ ជា​រឿង​ពី​ពួក​ស្តេច​អ៊ីស្រាអែល នឹង​យូដា​ហើយ


រីឯ​ដំណើរ​ឯ​ទៀត​ពី​ហេសេគា នឹង​ការ​ល្អ​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​ធ្វើ នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ​ពី​ពួក​ស្តេច​យូដានឹង​អ៊ីស្រាអែល ជា​មួយ​នឹង​ការ​ជាក់‌ស្តែង​របស់​ហោរា​អេសាយ ជា​កូន​អ័ម៉ូស​ហើយ


រួច​ស្មៀន​សាផាន​ទូល​ទៀត​ថា ហ៊ីល‌គីយ៉ា​ដ៏​ជា​សង្ឃ​បាន​ប្រគល់​គម្ពីរ​នេះ​មក​ទូលបង្គំ ហើយ​សាផាន​ក៏​អាន​មើល​ក្នុង​គម្ពីរ​នោះ​ថ្វាយ​ស្តេច


នឹង​ពី​កិច្ច‌ការ​ទ្រង់​ទាំង​មុន​ទាំង​ក្រោយ នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ​ពី​ពួក​ស្តេច​អ៊ីស្រាអែលនឹង​យូដា​ហើយ។


រីឯ​ដំណើរ​ឯ​ទៀត​ពី​សាឡូម៉ូនទាំង​មុន​ទាំង​ក្រោយ​នោះ​សុទ្ធ​តែ​បាន​កត់​ទុក នៅ​ក្នុង​ពង្សាវតារ ដែល​ហោរា​ណាថាន់បាន​តែង នឹង​ក្នុង​សេចក្ដី​ទំនាយ​នៃ​អ័ហ៊ីយ៉ា ជា​អ្នក​ស្រុក​ស៊ីឡូរ ហើយ​ក្នុង​រឿង​ពី​ការ​ជាក់‌ស្តែង​របស់​អ៊ីដោ ជា​អ្នក​មើល‌ឆុត ដែល​លោក​ឃើញ ពី​ដំណើរ​យេរ៉ូ‌បោម​ជា​កូន​នេបាត​ហើយ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម