២ របាក្សត្រ 15:14 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤14 គេក៏ស្បថដល់ព្រះយេហូវ៉ា ដោយសំឡេងដ៏ខ្លាំង ហើយដោយស្រែកហ៊ោ ព្រមទាំងផ្លុំត្រែ នឹងស្នែងផង សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦14 គេក៏ស្បថដល់ព្រះយេហូវ៉ា ដោយសំឡេងដ៏ខ្លាំង ហើយដោយស្រែកហ៊ោ ព្រមទាំងផ្លុំត្រែ និងស្នែងផង សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥14 ពួកគេនាំគ្នាស្បថចំពោះព្រះអម្ចាស់ដោយស្រែកហ៊ោសប្បាយជាខ្លាំង ព្រមទាំងមានផ្លុំស្នែង និងត្រែផង។ សូមមើលជំពូកអាល់គីតាប14 ពួកគេនាំគ្នាស្បថចំពោះអុលឡោះតាអាឡាដោយស្រែកហ៊ោសប្បាយជាខ្លាំង ព្រមទាំងមានផ្លុំស្នែង និងត្រែផង។ សូមមើលជំពូក |
គេក៏កាន់ខ្ជាប់តាមបងប្អូន នឹងពួកអ្នកមានត្រកូលខ្ពស់ក្នុងពួកគេដែរ គេតាំងសេចក្ដីផ្តាសាដល់ខ្លួន ដោយស្បថថា នឹងកាន់តាមក្រិត្យវិន័យរបស់ព្រះ ដែលបានប្រទានមក ដោយសារលោកម៉ូសេ ជាអ្នកបំរើទ្រង់ ហើយឲ្យរក្សានឹងប្រព្រឹត្តតាមគ្រប់ទាំងក្រិត្យក្រមរបស់ព្រះយេហូវ៉ា ជាព្រះអម្ចាស់នៃយើងរាល់គ្នា ព្រមទាំងច្បាប់យុត្តិធម៌ នឹងបញ្ញត្តទ្រង់ផង
ខ្ញុំក៏រលាស់ថ្នក់អាវខ្ញុំពោលថា បើអ្នកណាមិនប្រព្រឹត្តតាមពាក្យសន្យានេះ នោះសូមឲ្យព្រះរលាស់អ្នកនោះ ចេញពីផ្ទះនឹងពីការរបស់ខ្លួនយ៉ាងនេះដែរ សូមតែឲ្យគេត្រូវរលាស់ចេញចុះ ហើយចោលនៅទទេផង ពួកជំនុំទាំងអស់គ្នាក៏ឆ្លើយឡើងថា អាម៉ែន ហើយគេសរសើរដល់ព្រះយេហូវ៉ា រួចក៏ធ្វើតាមពាក្យសន្យានោះ។