Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 15:10 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 ដូច្នេះ គេ​ក៏​មូល​គ្នា​មក​ឯ​ក្រុង​យេរូ‌សាឡិម នៅ​ខែ​ជេស្ឋ ឆ្នាំ​ទី​១៥ ក្នុង​រាជ្យ​អេសា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 ដូច្នេះ គេ​ក៏​មូល​គ្នា​មក​ឯ​ក្រុង​យេរូ‌សាឡិម នៅ​ខែ​ទីបី ឆ្នាំ​ទី​ដប់​ប្រាំ ក្នុងរជ្ជកាល​ស្ដេច​អេសា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 ពួក​គេ​មក​ជួប‌ជុំ​គ្នា​នៅ​ក្រុង​យេរូ‌សាឡឹម នៅ​ខែ​ទី​បី ក្នុង​ឆ្នាំ​ទី​ដប់​ប្រាំ​នៃ​រជ្ជ‌កាល​ព្រះ‌បាទ​អេ‌សា។

សូមមើលជំពូក ចម្លង

អាល់គីតាប

10 ពួក​គេ​មក​ជួប‌ជុំ​គ្នា​នៅ​ក្រុង​យេរូ‌សាឡឹម នៅ​ខែ​ទី​បី ក្នុង​ឆ្នាំ​ទី​ដប់​ប្រាំ នៃ​រជ្ជ‌កាល​ស្តេច​អេ‌សា។

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 15:10
3 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​នៅ​ថ្ងៃ​នោះ​ឯង គេ​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌យេហូវ៉ា ពី​របឹប​ដែល​បាន​នាំ​យក​មក គឺ​គោ​៧​រយ នឹង​ចៀម​៧​ពាន់


រួច​ទ្រង់​ប្រមូល​ពួក​យូដា នឹង​ពួក​បេន‌យ៉ាមីន ព្រម​ទាំង​ពួក​អេប្រា‌អិម ម៉ាន៉ាសេ នឹង​ស៊ីម្មាន ដែល​នៅ​ជា​មួយ​ទាំង​ប៉ុន្មាន​ឲ្យ​មូល​គ្នា ដ្បិត​មាន​ពួក​អ៊ីស្រាអែល​ជា​ច្រើន បាន​បាក់​ចូល​មក​ខាង​ទ្រង់ ដោយ​ឃើញ​ថា ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទ្រង់ គង់​នៅ​ជា​មួយ​នឹង​ទ្រង់​ពិត


ដូច្នេះ នៅ​វេលា​នោះ​ឯង គឺ​ថ្ងៃ​២៣ ខែ​ទី​៣ ជា​ខែ​ជេស្ឋ នោះ​គេ​បាន​ហៅ​ពួក​ស្មៀន​ហ្លួង​មក កត់​អស់​ទាំង​សេចក្ដី​ដែល​ម៉ា‌ដេកាយ​បង្គាប់​ដល់​ពួក​សាសន៍​យូដា ពួក​ចៅហ្វាយ​ខេត្ត នឹង​ពួក​ចៅហ្វាយ​ស្រុក ហើយ​ពួក​អ្នក​ជា​ប្រធាន​នៅ​គ្រប់​ទាំង​១២៧​ខេត្ត ចាប់​តាំង​ពី​ស្រុក​ក្លិង្គ​រហូត​ដល់​ស្រុក​អេធីយ៉ូពី គឺ​ដល់​គ្រប់​ទាំង​ខេត្ត​តាម​អក្សរ​ជាតិ នឹង​ដល់​គ្រប់​ទាំង​សាសន៍ តាម​ភាសា​របស់​គេ ហើយ​ដល់​សាសន៍​យូដា តាម​អក្សរ តាម​ភាសា​របស់​គេ​ដែរ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម