២ របាក្សត្រ 11:2 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤2 ប៉ុន្តែព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់សេម៉ាយ៉ា ជាអ្នកសំណប់របស់ព្រះថា សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦2 ប៉ុន្តែ ព្រះបន្ទូលរបស់ព្រះយេហូវ៉ាបានមកដល់សេម៉ាយ៉ា ជាអ្នកសំណព្វរបស់ព្រះថា៖ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥2 ប៉ុន្តែ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកសេម៉ាយ៉ា ជាអ្នកជំនិតរបស់ព្រះអង្គថា៖ សូមមើលជំពូកអាល់គីតាប2 ប៉ុន្តែ អុលឡោះតាអាឡាមានបន្ទូលមកកាន់លោកសេម៉ាយ៉ា ជាអ្នកជំនិតរបស់ទ្រងថា៖ សូមមើលជំពូក |
ទ្រង់ក៏ដំរូវវេនពួកសង្ឃ ឲ្យគេបានធ្វើការងារតាមច្បាប់ ដែលដាវីឌ ជាព្រះបិតាទ្រង់ បានកំណត់ទុក ទ្រង់ឲ្យពួកលេវីមានដំណែងរបស់គេ សំរាប់នឹងពោលសរសើរ ហើយនឹងធ្វើជាជំនួយដល់ពួកសង្ឃ តាមត្រូវការរាល់តែថ្ងៃ ឯពួកឆ្មាំទ្វារក៏ដែរ តាមវេនគេនៅរាល់តែទ្វារ ដ្បិតដាវីឌជាអ្នកសំណប់របស់ព្រះ បានបង្គាប់យ៉ាងដូច្នោះ