២ របាក្សត្រ 10:9 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤9 ដោយបន្ទូលថា អ្នករាល់គ្នាគិតយ៉ាងណា តើត្រូវឲ្យយើងឆ្លើយនឹងពួករាស្ត្រនេះដូចម្តេច ដែលគេបានសូមយើងថា សូមមេត្តាប្រោស ឲ្យនឹមដែលព្រះបិតាទ្រង់បានដាក់លើយើងរាល់គ្នាបានស្រាលទៅ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦9 ទ្រង់មានរាជឱង្ការថា៖ «តើអ្នករាល់គ្នាមានយោបល់យ៉ាងណា ដែលយើងឆ្លើយនឹងប្រជារាស្ត្រ ដែលគេបានសូមយើងថា "សូមទ្រង់មេត្តាសម្រាលនឹមយ៉ាងធ្ងន់ ដែលបិតាព្រះករុណាបានដាក់លើយើងខ្ញុំផង"?» សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥9 ស្ដេចមានរាជឱង្ការទៅពួកគេថា៖ «ប្រជាជនសុំឲ្យយើងសម្រាលនឹម ដែលបិតារបស់យើងបានដាក់លើពួកគេ។ តើអស់លោកមានយោបល់ណា? តាមយោបល់អស់លោក តើយើងត្រូវឆ្លើយនឹងប្រជាជននេះយ៉ាងដូចម្ដេច?»។ សូមមើលជំពូកអាល់គីតាប9 ស្តេចមានប្រសាសន៍ទៅពួកគេថា៖ «ប្រជាជនសុំឲ្យយើងសំរាលនឹម ដែលឪពុករបស់យើងបានដាក់លើពួកគេ។ តើអស់លោកមានយោបល់ណា? តាមយោបល់អស់លោក តើយើងត្រូវឆ្លើយនឹងប្រជាជននេះយ៉ាងដូចម្តេច?»។ សូមមើលជំពូក |
រួចពួកក្មេងៗដែលស្រករនឹងទ្រង់ គេទូលថា ឯពួករាស្ត្រនេះដែលមកទូលសូមទ្រង់ថា ព្រះបិតាទ្រង់បានធ្វើឲ្យនឹមយើងខ្ញុំរាល់គ្នាធ្ងន់ពេក សូមទ្រង់មេត្តាប្រោសឲ្យបានស្រាលដល់យើងខ្ញុំវិញដូច្នេះ នោះត្រូវឲ្យទ្រង់មានបន្ទូលឆ្លើយនឹងគេយ៉ាងនេះវិញថា កូនដៃយើងនឹងបានធំជាងភ្លៅរបស់ព្រះបិតាយើង