២ ពេត្រុស 3:4 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤4 តើសេចក្ដីសន្យាពីព្រះអង្គយាងមកនៅឯណា ដ្បិតតាំងពីពួកឰយុកោដេកលក់ទៅ នោះគ្រប់ទាំងអស់នៅតែដដែល ដូចជាពីកំណើតលោកីយរៀងមកដែរ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល4 ហើយពោលថា៖ “តើសេចក្ដីសន្យាអំពីការយាងមកវិញរបស់ព្រះអង្គនៅឯណា? ដ្បិតតាំងពីពួកដូនតាបានដេកលក់មកម្ល៉េះ របស់សព្វសារពើនៅដដែលតាំងពីដើមដំបូងនៃការនិម្មិតបង្កើតពិភពលោក”។ សូមមើលជំពូកKhmer Christian Bible4 ដោយនិយាយថា តើសេចក្ដីសន្យាអំពីការយាងមករបស់ព្រះអង្គនៅឯណា ដ្បិតតាំងពីពួកដូនតាដេកលក់ទៅ នោះអ្វីៗទាំងអស់នៅតែដដែលតាំងពីដើមកំណើតផែនដីមក។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦4 គេនឹងពោលថា៖ «តើសេចក្ដីសន្យាពីការយាងមករបស់ព្រះអង្គនៅឯណា? ដ្បិតតាំងពីដូនតារបស់យើងបានស្លាប់ទៅ អ្វីៗទាំងអស់នៅតែដដែល ដូចកាលពីដើមកំណើតពិភពលោករៀងមកដែរ!»។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥4 គេនឹងពោលថា: «បើព្រះអង្គសន្យាថាយាងមកមែននោះ តើឥឡូវព្រះអង្គនៅឯណា? តាំងពីបុព្វបុរស*របស់យើងស្លាប់អស់ទៅ គ្មានអ្វីផ្លាស់ប្ដូរទេ គឺនៅតែដដែល ដូចកាលពីព្រះអង្គបង្កើតពិភពលោក!»។ សូមមើលជំពូកអាល់គីតាប4 គេនឹងពោលថាៈ «បើអ៊ីសាសន្យាថាមកមែននោះ តើឥឡូវគាត់នៅឯណា? តាំងពីបុព្វបុរសរបស់យើងស្លាប់អស់ទៅ គ្មានអ្វីផ្លាស់ប្ដូរទេ គឺនៅតែដដែល ដូចកាលពីអុលឡោះបង្កើតពិភពលោក!»។ សូមមើលជំពូក |
ឯងរាល់គ្នានាំឲ្យព្រះយេហូវ៉ារំខានព្រះហឫទ័យដោយពាក្យសំដីរបស់ឯង ទោះបើយ៉ាងនោះ ក៏ឯងរាល់គ្នាសួរថា យើងបាននាំឲ្យទ្រង់រំខានព្រះទ័យឯណា គឺដោយឯងរាល់គ្នាថា អស់អ្នកណាដែលប្រព្រឹត្តអំពើអាក្រក់ នោះល្អនៅចំពោះព្រះនេត្រនៃព្រះយេហូវ៉ាហើយ ទ្រង់ក៏សព្វព្រះហឫទ័យនឹងគេ ឬថា តើព្រះនៃសេចក្ដីយុត្តិធម៌ទ្រង់នៅឯណា។