Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ពេត្រុស 2:22 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

22 តែ​មាន​ការ​កើត​មក​ដល់​គេ ដូច​ជា​ពាក្យ​ទំនៀម​ពិត​ដែល​ថា «ឆ្កែ​បាន​ត្រឡប់​ទៅ​ស៊ី​កំអួត​វា ឯ​ជ្រូក​ញី​ដែល​គេ​លាង​ស្អាត​ហើយ បាន​ទៅ​ននៀល​នៅ​ក្នុង​ខ្នាច​វិញ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

22 អ្វីដែល​បាន​កើតឡើង​ដល់​ពួកគេ ពិតជា​ដូច​សុភាសិត​នេះ​ដែលថា​: “ឆ្កែ​ត្រឡប់ទៅ​រក​កម្អួត​របស់វា ហើយ​ជ្រូកញី​ដែល​លាងស្អាត​ហើយ ក៏​ត្រឡប់​ទៅ​ននៀល​ក្នុង​ភក់​ដែរ”៕

សូមមើលជំពូក ចម្លង

Khmer Christian Bible

22 ការ​ដែល​កើត​ឡើង​ចំពោះ​ពួកគេ​ គឺ​ដូច​សុភាសិត​ពិត​មួយ​ពោល​ថា​ ឆ្កែ​បាន​ត្រលប់​ទៅ​រក​កម្អួត​របស់​វា​ ឯ​មេជ្រូក​ដែល​លាង​ស្អាត​ហើយ​ បាន​ទៅ​ននៀល​ក្នុង​ភក់​វិញ‍។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

22 ហេតុ‌ការណ៍​កើត​មាន​ដល់​គេ ដូច​សេចក្ដី​ដែលសុភាសិត​ចែង​ទុក​មក​ពិត​មែន គឺថា «ឆ្កែ​បាន​ត្រឡប់​ទៅ​ស៊ី​កម្អួត​របស់​វា ឯ​ជ្រូក​ញី​ដែល​គេ​លាង​ស្អាត​ហើយ បាន​ទៅ​ននៀល​ក្នុង​ភក់​វិញ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

22 ហេតុ‌ការណ៍​ដែល​កើត​មាន​ដល់​គេ​នេះ ស​ឲ្យ​ឃើញ​ថា សេចក្ដី​ដែល​សុភាសិត​ចែង​ទុក​មក​នោះ​ពិត​ជា​ត្រឹម​ត្រូវ​មែន គឺ«ឆ្កែ​តែងតែ​វិល​ទៅ​រក​កំអួត​របស់​វា​វិញ ជ្រូក​ដែល​ទើប​នឹង​លាង​ស្អាត​ក៏​តែងតែ​វិល​ទៅ​ននៀល​ភក់​វិញ​ដែរ»។

សូមមើលជំពូក ចម្លង

អាល់គីតាប

22 ហេតុ‌ការណ៍​ដែល​កើត​មាន​ដល់​គេ​នេះ ស​ឲ្យ​ឃើញ​ថា សេចក្ដី​ដែល​សុភាសិត​ចែង​ទុក​មក​នោះ​ពិត​ជា​ត្រឹម​ត្រូវ​មែន គឺ«ឆ្កែ​តែងតែ​វិល​ទៅ​រក​កំអួត​របស់​វា​វិញ ជ្រូក​ដែល​ទើប​នឹង​លាង​ស្អាត​ក៏​តែងតែ​វិល​ទៅ​ននៀល​ភក់​វិញ​ដែរ»។

សូមមើលជំពូក ចម្លង




២ ពេត្រុស 2:22
3 ការដាក់ឲ្យឆ្លើយតបគ្នា  

មនុស្ស​ល្ងី‌ល្ងើ​ដែល​ចេះ​តែ​ធ្វើ​អំពើ​ចំកួត​របស់​វា​ច្រំ‌ដែល​ទៀត នោះ​ធៀប​ដូច​ជា​ឆ្កែ​ដែល​ត្រឡប់​ទៅ​ស៊ី​កំអួត​វា​វិញ


បើ​រោគ​កើត​ឡើង​នៅ​ក្នុង​ផ្ទះ​នោះ​ម្តង​ទៀត ក្នុង​ពេល​ក្រោយ​ដែល​បាន​យក​ថ្ម​ទាំង​នោះ​ចេញ ព្រម​ទាំង​កោស​ជញ្ជាំង នឹង​បូក​ជា​ថ្មី​ហើយ


ព្រះ‌យេស៊ូវ​ទ្រង់​មាន​បន្ទូល​ពាក្យ​ប្រៀប​ប្រដូច​នេះ​ទៅ​គេ តែ​គេ​មិន​ដឹង​ជា​ទ្រង់​មាន​បន្ទូល​ពី​ដំណើរ​អ្វី​ទេ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម