Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ពង្សាវ‌តារ‌ក្សត្រ 9:20 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 ដូច្នេះ អ្នក​ចាំ​យាម​ប្រាប់​ថា អ្នក​នោះ​បាន​ទៅ​ដល់​គេ​ហើយ តែ​មិន​មក​វិញ​សោះ ឯ​ភាព​ដែល​បរ​រថ នោះ​មើល​ទៅ​ដូច​ជា​យេហ៊ូវ ជា​កូន​នីមស៊ី ដ្បិត​គេ​បរ​មក​យ៉ាង​លឿន​អាក្រក់​ណាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 អ្នក​ចាំ​យាម​ប្រាប់​ថា៖ «អ្នក​នោះ​បាន​ទៅ​ដល់​ហើយ តែ​មិន​ឃើញ​មក​វិញ​សោះ មើល​ទៅ​អ្នកបរទេះ​ដូច​ជាព្រះបាទ​យេហ៊ូវ ជា​កូន​នីមស៊ី ដ្បិត​គេ​បរ​មក​យ៉ាង​លឿន»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 អ្នក​យាម​រាយ‌ការណ៍​ថា៖ «អ្នក​នោះ​បាន​ទៅ​ដល់​ហើយ តែ​មិន​ត្រឡប់​មក​វិញ​ទេ។ រីឯ​អ្នក​ដែល​បរ​រទេះ​នោះ​មើល​ទៅ​ដូច​លោក​យេហ៊ូវ ជា​ចៅ​របស់​លោក​នឹម​ស៊ី ព្រោះ​លោក​បរ​រទេះ​លឿន ដូច​មនុស្ស​កំរោល​ចូល»។

សូមមើលជំពូក ចម្លង

អាល់គីតាប

20 អ្នក​យាម​រាយ‌ការណ៍​ថា៖ «អ្នក​នោះ​បាន​ទៅ​ដល់​ហើយ តែ​មិន​ត្រឡប់​មក​វិញ​ទេ។ រីឯ​អ្នក​ដែល​បរ​រទេះ​នោះ មើល​ទៅ​ដូច​លោក​យេហ៊ូវ ជា​ចៅ​របស់​លោក​នឹម​ស៊ី ព្រោះ​គាត់​បរ​រទេះ​លឿន ដូច​មនុស្ស​កំរោល​ចូល»។

សូមមើលជំពូក ចម្លង




២ ពង្សាវ‌តារ‌ក្សត្រ 9:20
10 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នក​ចាំ​យាម​ទូល​ថា ទូលបង្គំ​ស្មាន​ថា អ្នក​ដែល​រត់​មក​មុន នោះ​មាន​ភាព​រត់​ដូច​ជា​អ័ហ៊ីម៉ាស កូន​សាដុក ស្តេច​មាន​បន្ទូល​តប​ថា អ្នក​នោះ​ជា​មនុស្ស​ល្អ ក៏​នាំ​ដំណឹង​ល្អ​មក។


ដូច្នេះ អ្នក​ណា​ដែល​រួច​ពី​ដាវ​របស់​ហាសែល នោះ​យេហ៊ូវ​នឹង​សំឡាប់​គេ​វិញ ហើយ​អ្នក​ណា​ដែល​រួច​ពី​ដាវ​របស់​យេហ៊ូវ នោះ​អេលី‌សេ​នឹង​សំឡាប់​បង់


រួច​លោក​ប្រាប់​ថា សូម​អ្នក​ទៅ​ជា​មួយ​នឹង​ខ្ញុំ​ចុះ ដើម្បី​មើល​សេចក្ដី​ឧស្សាហ៍​របស់​ខ្ញុំ​ចំពោះ​ព្រះ‌យេហូវ៉ា ដូច្នេះ គេ​ក៏​ឲ្យ​គាត់​ឡើង​ជិះ​ក្នុង​រថ​របស់​យេហ៊ូវ


នោះ​ទ្រង់​ក៏​ចាត់​ម្នាក់​ទៀត​ឲ្យ​ជិះ​សេះ​ទៅ អ្នក​នោះ​បាន​ទៅ​ដល់​គេ​ប្រាប់​ថា ស្តេច​ទ្រង់​មាន​បន្ទូល​សួរ​ដូច្នេះ​ថា តើ​មក​ដោយ​មេត្រី​ឬ តែ​យេហ៊ូវ​ឆ្លើយ​តប​ថា តើ​ឯង​ត្រូវ​ការ​អ្វី​នឹង​សេចក្ដី​មេត្រី​នោះ ចូរ​ថយ​ទៅ​ខាង​ក្រោយ​យើង​ទៅ


កាល​ណា​ទៅ​ដល់​ហើយ ចូរ​រក​យេហ៊ូវ ជា​កូន​យេហូ‌សា‌ផាត ដែល​ជា​កូន​នីមស៊ី ហើយ​ចូល​ទៅ​ហៅ​លោក ឲ្យ​ក្រោក​ពី​កណ្តាល​ពួក​បង​ប្អូន​លោក នាំ​ទៅ​ឯ​បន្ទប់​ខាង​ក្នុង


ការ​អ្វី​ដែល​ដៃ​ឯង​អាច​ធ្វើ​បាន នោះ​ចូរ​ធ្វើ​ដោយ​អស់​ពី​កំឡាំង​ចុះ ដ្បិត​នៅ​ក្នុង​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ជា​កន្លែង​ដែល​ឯង​ត្រូវ​នៅ នោះ​គ្មាន​ការ​ធ្វើ គ្មាន​ការ​គិត‌គូរ គ្មាន​ដំរិះ ឬ​ប្រាជ្ញា​ឡើយ។


មើល អញ​បាន​បង្កើត​ទាំង​ជាង​ដែក ដែល​សប់​ភ្លើង​ធ្វើ​គ្រឿង​សស្ត្រា‌វុធ​សំរាប់​ជា​ការ​របស់​ខ្លួន ហើយ​ក៏​បាន​បង្កើត​មេ​បំផ្លាញ​ទុក​សំរាប់​នឹង​បំផ្លាញ​ផង


តែ​ដំណឹង​ដែល​នឹង​ចេញ​ពី​ស្រុក​ខាង​កើត ហើយ​ពី​ខាង​ជើង នឹង​នាំ​ឲ្យ​វា​វិតក្ក​ព្រួយ ដូច្នេះ​វា​នឹង​ចេញ​ទៅ ដោយ​សេចក្ដី​ក្រេវ‌ក្រោធ​យ៉ាង​ខ្លាំង ដើម្បី​នឹង​បំផ្លាញ ហើយ​រំលាង​មនុស្ស​ជា​ច្រើន​បង់


ដ្បិត​មើល អញ​នឹង​តាំង​សាសន៍​ខាល់ដេ​ឡើង ជា​សាសន៍​ដែល​មួម៉ៅ ហើយ​រហ័ស‌រហាល់ គេ​នឹង​លើក​គ្នា​ដើរ​កាត់​ផែនដី​ទាំង​មូល ដើម្បី​នឹង​ចាប់​យក​ទី​លំនៅ ដែល​មិន​មែន​ជា​របស់​ផង​ខ្លួន


ទ្រង់​បាន​យាង​កាត់​ស្រុក​ទៅ ដោយ​សេចក្ដី​គ្នាន់‌ក្នាញ់ ក៏​កិន​បញ្ជាន់​អស់​ទាំង​សាសន៍​ដោយ​សេចក្ដី​ក្រោធ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម