Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ពង្សាវ‌តារ‌ក្សត្រ 8:5 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 កាល​គាត់​កំពុង​តែ​ថ្លែង​ទូល​ស្តេច​ពី​រឿង ដែល​លោក​បាន​ធ្វើ​ឲ្យ​កូន ដែល​ស្លាប់​បាន​រស់​ឡើង​វិញ នោះ​មើល ស្ត្រី​នោះ​ឯង​ដែល​លោក​បាន​ធ្វើ​ឲ្យ​កូន​នាង​រស់​ឡើង​វិញ ក៏​មក​ថ្លែង​ទុក្ខ​ដល់​ស្តេច ដើម្បី​ឲ្យ​បាន​ផ្ទះ‌សំបែង នឹង​ស្រែ​ចំការ​របស់​នាង​មក​វិញ កេហាស៊ី​ក៏​ទូល​ថា បពិត្រ​ព្រះ‌ករុណា ជា​ព្រះ‌អម្ចាស់​នៃ​ទូលបង្គំ​អើយ គឺ​ស្ត្រី​នេះ​ឯង ហើយ​នេះ​គឺ​កូន​នាង ដែល​អេលី‌សេ​បាន​ធ្វើ​ឲ្យ​រស់​ឡើង​វិញ​នោះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 នៅ​ពេល​គាត់​កំពុង​តែ​ថ្លែង​ទូល​ស្តេច​ពី​រឿង​ដែល​លោក​បាន​ធ្វើ​ឲ្យ​កូន​ដែល​ស្លាប់​បាន​រស់​ឡើង​វិញ នោះ​ស្ត្រី​ដែល​លោក​បាន​ធ្វើ​ឲ្យ​កូន​នាង​រស់​ឡើង​វិញ​ក៏​ចូល​មក​គាល់​ស្តេច ដើម្បី​ឲ្យ​បាន​ផ្ទះ​សំបែង និង​ស្រែ​ចម្ការ​របស់​នាង​មក​វិញ។ កេហា‌ស៊ី​ក៏​ទូល​ថា៖ «បពិត្រ​ព្រះ‌ករុណា​ជា​ម្ចាស់​នៃ​ទូល‌បង្គំ​អើយ គឺ​ស្ត្រី​នេះ​ហើយ គឺ​កូន​នាង ដែល​អេលី‌សេ​បាន​ធ្វើ​ឲ្យ​រស់​ឡើង​វិញ​នោះ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 នៅ​ពេល​កេហា‌ស៊ី​រៀប​រាប់​ថ្វាយ​ស្ដេច អំពី​លោក​អេលីសេ​ធ្វើ​ឲ្យ​ក្មេង​ម្នាក់​រស់​ឡើង​វិញ ស្ត្រី​ជា​ម្ដាយ​ក៏​ចូល​មក​គាល់​ស្ដេច ដើម្បី​ទាម‌ទារ​ទូល​សូម​ផ្ទះ​សំបែង និង​ដី‌ធ្លី​របស់​នាង។ កេហា‌ស៊ី​ទូល​ថា៖ «បពិត្រ​ព្រះ‌ករុណា​ជា​អម្ចាស់ នេះ​ហើយ​ស្ត្រី​ដែល​ជា​ម្ដាយ ព្រម​ទាំង​កូន​របស់​នាង ដែល​លោក​អេលីសេ​បាន​ធ្វើ​ឲ្យ​មាន​ជីវិត​រស់​ឡើង​វិញ!»។

សូមមើលជំពូក ចម្លង

អាល់គីតាប

5 នៅ​ពេល​ដែល​កេហា‌ស៊ី​រៀប​រាប់​ជូន​ស្តេច អំពី​អេលី‌យ៉ាសាក់​ធ្វើ​ឲ្យ​ក្មេង​ម្នាក់​រស់​ឡើង​វិញ ស្ត្រី​ជា​ម្តាយ​ក៏​ចូល​មក​ជួប​ស្តេច ដើម្បី​ទាម‌ទារ​សូម​ផ្ទះ​សម្បែង និង​ដី​ធ្លី​របស់​នាង។ កេហា‌ស៊ី​ជម្រាប​ថា៖ «សូម​ជម្រាប​ស្តេច នេះ​ហើយ​ស្ត្រី​ដែល​ជា​ម្តាយ ព្រម​ទាំង​កូន​របស់​នាង ដែល​អេលី‌យ៉ាសាក់​បាន​ធ្វើ​ឲ្យ​មាន​ជីវិត​រស់​ឡើង​វិញ!»។

សូមមើលជំពូក ចម្លង




២ ពង្សាវ‌តារ‌ក្សត្រ 8:5
16 ការដាក់ឲ្យឆ្លើយតបគ្នា  

គ្រា​នោះ បេន-ហា‌ដាឌ់ ជា​ស្តេច​ស្រុក​ស៊ីរី ទ្រង់​ប្រជុំ​ពួក​ពល‌ទ័ព​របស់​ទ្រង់​មក មាន​ស្តេច​រង​៣២​អង្គ​នៅ​ជា​មួយ​នឹង​ទ្រង់ ព្រម​ទាំង​សេះ នឹង​រទេះ​ចំបាំង​ផង ទ្រង់​ឡើង​ទៅ​ឡោម‌ព័ទ្ធ​ច្បាំង​នឹង​ក្រុង​សាម៉ារី


លោក​ប្រាប់​កេហាស៊ី ជា​អ្នក​បំរើ​លោក​ថា ចូរ​ហៅ​ស្ត្រី​ដែល​នៅ​ក្រុង​ស៊ូណែម​នេះ​មក កាល​បាន​ហៅ​មក​ដល់​ហើយ នោះ​នាង​ឈរ​នៅ​ចំពោះ​លោក


នោះ​លោក​ក្រោក​ចេញ​ទៅ ដើរ​ចុះ​ឡើង​នៅ​ក្នុង​ផ្ទះ រួច​ឡើង​ទៅ​សន្ធឹង​ខ្លួន​លើ​វា​ទៀត ហើយ​វា​កណ្តាស់​៧​ដង រួច​បើក​ភ្នែក​ឡើង


នោះ​អ្នក​ជំនិត​ទ្រង់​ម្នាក់​ទូល​តប​ថា បពិត្រ​ព្រះ‌ករុណា ជា​ព្រះ‌អម្ចាស់​នៃ​ទូលបង្គំ​អើយ ឥត​មាន​អ្នក​ណា​ឡើយ គឺ​ជា​អេលី‌សេ ជា​ហោរា ដែល​នៅ​ស្រុក​អ៊ីស្រាអែល​វិញ គាត់​នាំ​យក​អស់​ទាំង​ព្រះ‌បន្ទូល ដែល​ទ្រង់​មាន​បន្ទូល នៅ​ក្នុង​ក្រឡា​ព្រះ​បន្ទំ​របស់​ទ្រង់ ទៅ​ប្រាប់​ដល់​ស្តេច​អ៊ីស្រាអែល


គ្រា​នោះ កាល​ស្តេច​អ៊ីស្រាអែល​ទ្រង់​កំពុង​តែ​យាង​នៅ​លើ​កំផែង​ក្រុង នោះ​មាន​ស្ត្រី​ម្នាក់​ស្រែក​ទូល​ទ្រង់​ថា បពិត្រ​ព្រះ‌ករុណា ជា​ព្រះ‌អម្ចាស់​អើយ សូម​ជួយ​ខ្ញុំ​ម្ចាស់​ផង


កាល​ស្តេច​បាន​សួរ​ដល់​ស្ត្រី​នោះ នាង​ក៏​ទូល​បញ្ជាក់​ដល់​ទ្រង់ ដូច្នេះ ស្តេច​ទ្រង់​ដំរូវ​ពួក​រាជ‌ការ​ម្នាក់​សំរាប់​ជួយ​នាង ដោយ​បង្គាប់​ថា ចូរ​ប្រគល់​របស់​ទ្រព្យ​ទាំង​ប៉ុន្មាន​របស់​នាង​ទៅ​នាង​វិញ ព្រម​ទាំង​ផល​ដែល​កើត​ពី​ស្រែ​ចំការ​របស់​នាង ចាប់​តាំង​ពី​ថ្ងៃ​ដែល​នាង​ចេញ​ពី​ស្រុក ដរាប​ដល់​សព្វ​ថ្ងៃ​នេះ​ផង។


នោះ​សេរែស ជា​ប្រពន្ធ​លោក នឹង​ពួក​សំឡាញ់​ទាំង​ប៉ុន្មាន​ក៏​និយាយ​ឡើង​ថា ត្រូវ​ឲ្យ​គេ​ដំឡើង​ឈើ​កំពស់​៥០​ហត្ថ រួច​ដល់​ព្រឹក​ឡើង ឲ្យ​ចូល​ទៅ​ទូល​សូម​ច្បាប់​ស្តេច ដើម្បី​យក​ម៉ា‌ដេកាយ​នេះ​ទៅ​ចង​ក​ព្យួរ​ទៅ ដូច្នេះ លោក​នឹង​ចូល​ទៅ​ពិសា​លៀង​ជា​មួយ​នឹង​ស្តេច ដោយ​អំណរ​បាន ដំណើរ​នោះ​បាន​ពេញ​ចិត្ត​ដល់​ហាម៉ាន លោក​ក៏​ឲ្យ​គេ​ដំឡើង​ឈើ​សំរាប់​ព្យួរ​នោះ​ឡើង។


ឱ​ព្រះ​ដ៏​ជា​មហា‌ក្សត្រ​នៃ​ទូលបង្គំ​អើយ ទូលបង្គំ​នឹង​លើក​ដំកើង​ទ្រង់ ហើយ​នឹង​សូម​ឲ្យ​ព្រះ‌នាម​ទ្រង់​បាន​ពរ​អស់‌កល្ប‌ជានិច្ច


ចិត្ត​របស់​មនុស្ស​រមែង​គិត​សំរេច​ផ្លូវ​របស់​ខ្លួន តែ​គឺ​ព្រះ‌យេហូវ៉ា​ដែល​ទ្រង់​ដំរង់​ជំហាន​គេ​វិញ។


យើង​ក៏​វិល​មក​មើល​នៅ​ក្រោម​ថ្ងៃ ឃើញ​ថា ការ​រត់​ប្រណាំង​មិន​សំរេច​នឹង​មនុស្ស​ដែល​រត់​លឿន ការ​ចំបាំង​ក៏​មិន​សំរេច​នឹង​មនុស្ស​ដែល​មាន​កំឡាំង​ដែរ ឯ​នំបុ័ង មិន​សំរេច​នឹង​មនុស្ស​មាន​ប្រាជ្ញា ឬ​ទ្រព្យ​សម្បត្តិ​នឹង​មនុស្ស​មាន​យោបល់ ឬ​គុណ​នឹង​មនុស្ស​ស្ទាត់​ជំនាញ​នោះ​ដែរ គ្រប់​ទាំង​អស់​ស្រេច​នៅ​ពេល​វេលានឹង​ឱកាស​វិញ


ដូច្នេះ យើង​នឹង​ថ្លែង​ប្រាប់​ពី​សេចក្ដី​ទាំង​នេះ​ថា​ដូច​ម្តេច បើ​សិន​ជា​ព្រះ​កាន់​ខាង​យើង តើ​អ្នក​ណា​អាច​ទាស់​នឹង​យើង​បាន


នាង​ក៏​ទៅ​រើស​សន្សំ​ក្នុង​ស្រែ​តាម​ពួក​អ្នក​ច្រូត ហើយ​គាប់​ជួន​ជា​នាង​ទៅ​ក្នុង​ស្រែ​១​របស់​បូអូស ដែល​ជា​សាច់‌ញាតិ​នឹង​អេលី‌ម៉ាលេច


រីឯ​សូល ទ្រង់​បាន​ស្គាល់​សំឡេង​ដាវីឌ ហើយ​ក៏​សួរ​ថា ឱ​ដាវីឌ​កូន​អើយ នេះ​ជា​សំឡេង​ឯង​ឬ នោះ​ដាវីឌ​ទូល​ឆ្លើយ​ថា បពិត្រ​ព្រះ‌ករុណា ជា​ម្ចាស់​នៃ​ទូលបង្គំ​អើយ នេះ​ជា​សំឡេង​ទូលបង្គំ​មែន​ហើយ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម