Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ពង្សាវ‌តារ‌ក្សត្រ 8:2 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 ដូច្នេះ ស្ត្រី​នោះ​ក៏​រៀបចំ​ឡើង ធ្វើ​តាម​ពាក្យ​នៃ​អ្នក​សំណប់​របស់​ព្រះ នាង​នាំ​យក​គ្រួ​របស់​នាង ទៅ​នៅ​ឯ​ស្រុក​ភីលីស្ទីន​អស់​៧​ឆ្នាំ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 ដូច្នេះ ស្ត្រី​នោះ​ក៏​រៀបចំ​ធ្វើ​តាម​ពាក្យ​អ្នក​សំណព្វ​របស់​ព្រះ នាង​នាំ​គ្រួសារ​របស់​នាង​ទៅ​នៅ​ឯ​ស្រុក​ភីលី‌ស្ទីន​អស់​ប្រាំពីរ​ឆ្នាំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 ស្ត្រី​នោះ​ក្រោក​ឡើង ធ្វើ​តាម​ពាក្យ​ដែល​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​បាន​ប្រាប់។ នាង​នាំ​គ្រួសារ​ទៅ​រស់​នៅ​ស្រុក​ភីលីស្ទីន​អស់​រយៈ​ពេល​ប្រាំ‌ពីរ​ឆ្នាំ។

សូមមើលជំពូក ចម្លង

អាល់គីតាប

2 ស្ត្រី​នោះ​ក្រោក​ឡើង ធ្វើ​តាម​ពាក្យ​ដែល​អ្នក​ជំនិត​របស់​អុលឡោះ​បាន​ប្រាប់។ នាង​នាំ​គ្រួសារ​ទៅ​រស់​នៅ​ស្រុក​ភីលី‌ស្ទីន​អស់​រយៈ​ពេល​ប្រាំ​ពីរ​ឆ្នាំ។

សូមមើលជំពូក ចម្លង




២ ពង្សាវ‌តារ‌ក្សត្រ 8:2
5 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​គ្រា​នោះ អេលី‌សេ​បាន​មាន​ប្រសាសន៍​ដល់​ស្ត្រី​ដែល​លោក​បាន​ធ្វើ​ឲ្យ​កូន​រស់​ឡើង​វិញ​នោះ​ថា ចូរ​អ្នក នឹង​គ្រួ​របស់​អ្នក​ទាំង​ប៉ុន្មាន រៀបចំ​ឡើង ចេញ​ទៅ​អាស្រ័យ​នៅ​ទី​ណា ដែល​អាច​នឹង​អាស្រ័យ​នៅ​បាន​ចុះ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បង្គាប់​ឲ្យ​មាន​គ្រា​អំណត់ អំណត់​នោះ​នឹង​មាន​នៅ​ក្នុង​ស្រុក​គ្រប់​៧​ឆ្នាំ


កាល​គ្រប់​៧​ឆ្នាំ​ហើយ នោះ​នាង​បាន​ត្រឡប់​ពី​ស្រុក​ភីលីស្ទីន​មក​វិញ ក៏​ទៅ​ថ្លែង​ទុក្ខ​ដល់​ស្តេច ដើម្បី​ឲ្យ​បាន​ផ្ទះ‌សំបែង នឹង​ស្រែ​ចំការ​របស់​នាង​មក​វិញ


បើ​មាន​អ្នក​ណា ដែល​មិន​ផ្គត់‌ផ្គង់​ឲ្យ​ពួក​ញាតិ​សន្តាន​ខ្លួន គឺ​ឲ្យ​ពួក​អ្នក​ផ្ទះ​ខ្លួន​ជា​ដើម អ្នក​នោះ​ឈ្មោះ​ថា​បាន​បោះ​បង់​ចោល​សេចក្ដី​ជំនឿ​ហើយ ក៏​អាក្រក់​ជាង​មនុស្ស​ដែល​មិន​បាន​ជឿ​ទៅ​ទៀត


ឯ​សាសន៍​ទាំង​នោះ មាន​មេ​នៃ​សាសន៍​ភីលីស្ទីន​ទាំង​៥ នឹង​សាសន៍​កាណាន​ទាំង​អស់ សាសន៍​ស៊ីដូន នឹង​សាសន៍​ហេវី ជា​សាសន៍​នៅ​ស្រុក​ភ្នំ​ល្បាណូន ចាប់​តាំង​ពី​ភ្នំ​បាល-ហ៊ើម៉ូន ទៅ​ដល់​ទ្វារ​ចូល​ស្រុក​ហាម៉ាត


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម