២ ពង្សាវតារក្សត្រ 6:8 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤8 រីឯស្តេចស្រុកស៊ីរី ទ្រង់កំពុងតែច្បាំងនឹងសាសន៍អ៊ីស្រាអែល ក៏ហៅពួកអ្នកជំនិតទ្រង់មកពិគ្រោះគ្នា រួចបង្គាប់ថា យើងនឹងបោះទ័ពនៅទីណាមួយនោះ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦8 ក្នុងពេលដែលស្តេចស្រុកស៊ីរីកំពុងតែច្បាំងនឹងសាសន៍អ៊ីស្រាអែល ក៏ហៅពួកអ្នកជំនិតទ្រង់មកពិគ្រោះគ្នា រួចបង្គាប់ថា៖ «យើងនឹងបោះទ័ពនៅកន្លែងមួយនោះ»។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥8 ក្នុងពេលស្ដេចស្រុកស៊ីរីកំពុងតែធ្វើសង្គ្រាមជាមួយជនជាតិអ៊ីស្រាអែល ទ្រង់កោះហៅពួកមេទ័ពមករួមប្រជុំពិភាក្សាគ្នា រួចមានរាជឱង្ការថា៖ «យើងនឹងបោះទ័ពនៅកន្លែងមួយនោះ»។ សូមមើលជំពូកអាល់គីតាប8 ក្នុងពេលស្តេចស្រុកស៊ីរី កំពុងតែធ្វើសង្គ្រាមជាមួយជនជាតិអ៊ីស្រអែល ស្តេចកោះហៅពួកមេទ័ពមករួមប្រជុំពិភាក្សាគ្នា រួចបញ្ជាថា៖ «យើងនឹងបោះទ័ពនៅកន្លែងមួយនោះ»។ សូមមើលជំពូក |
នោះបេន-ហាដាឌ់ទូលទ្រង់ថា អស់ទាំងទីក្រុងដែលព្រះបិតាទូលបង្គំបានរឹបយកពីព្រះបិតាទ្រង់ នោះទូលបង្គំនឹងប្រគល់ថ្វាយទាំងអស់វិញ ហើយទ្រង់នឹងធ្វើថ្នល់សំរាប់ទ្រង់នៅក្រុងដាម៉ាសបាន ដូចជាព្រះបិតាទូលបង្គំបានធ្វើនៅក្រុងសាម៉ារីដែរ អ័ហាប់មានបន្ទូលឆ្លើយថា ឯខ្ញុំៗនឹងឲ្យលោកទៅវិញ ដោយសេចក្ដីសញ្ញានេះ ដូច្នេះ ទ្រង់ក៏តាំងសេចក្ដីសញ្ញានឹងគ្នា រួចលែងឲ្យទៅវិញ។