Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ពង្សាវ‌តារ‌ក្សត្រ 5:9 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 ដូច្នេះ ណាម៉ាន់​ក៏​មក​ឈរ​នៅ​មាត់​ទ្វារ​ផ្ទះ​របស់​អេលី‌សេ មាន​ទាំង​សេះ នឹង​រទេះ​ផង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 ដូច្នេះ ណាម៉ាន់​បាន​មក​ឈរ​នៅ​មាត់​ទ្វារ​ផ្ទះ​របស់​អេលី‌សេ មាន​សេះ និង​រទេះ​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 លោក​ណាម៉ាន់​ជិះ​រទេះ​សេះ​មក​ឈប់​នៅ​មុខ​ផ្ទះ​លោក​អេលីសេ។

សូមមើលជំពូក ចម្លង

អាល់គីតាប

9 លោក​ណាម៉ាន់​ជិះ​រទេះ​សេះ​មក​ឈប់ នៅ​មុខ​ផ្ទះ​ណាពី​អេលី‌យ៉ាសាក់។

សូមមើលជំពូក ចម្លង




២ ពង្សាវ‌តារ‌ក្សត្រ 5:9
7 ការដាក់ឲ្យឆ្លើយតបគ្នា  

យ៉ូសា‌ផាត​ក៏​មាន​បន្ទូល​ថា ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ក៏​សណ្ឋិត​នៅ​នឹង​លោក ដូច្នេះ ស្តេច​អ៊ីស្រាអែល នឹង​យ៉ូសា‌ផាត ហើយ​ស្តេច​អេដំម ទាំង​៣​អង្គ ក៏​យាង​ចុះ​ទៅ​ឯ​លោក។


ឯ​អេលី‌សេ លោក​ចាត់​អ្នក​បំរើ​ម្នាក់ ឲ្យ​ទៅ​ជំរាប​ថា សូម​ឲ្យ​លោក​ទៅ​មុជ‌ទឹក​ក្នុង​ទន្លេ​យ័រដាន់​៧​ដង​ទៅ នោះ​សាច់​របស់​លោក​នឹង​បាន​ជា ហើយ​លោក​នឹង​បាន​ស្អាត​ឡើង​វិញ


កាល​អេលី‌សេ ជា​អ្នក​សំណប់​របស់​ព្រះ បាន​ឮ​ថា ស្តេច​អ៊ីស្រាអែល​បាន​ហែក​ព្រះ‌ពស្ត្រ​ទ្រង់​ដូច្នោះ នោះ​ក៏​ចាត់​គេ​ឲ្យ​ទៅ​ទូល​សួរ​ស្តេច​ថា ហេតុ​អ្វី​បាន​ជា​ទ្រង់​ហែក​ព្រះ‌ពស្ត្រ​ដូច្នេះ សូម​ឲ្យ​លោក​នោះ​មក​ឯ​ទូលបង្គំ​សិន​ចុះ នោះ​លោក​នឹង​បាន​ជ្រាប​ថា មាន​ហោរា​១​នៅ​ពួក​អ៊ីស្រាអែល​មែន


ឯ​អេលី‌សេ លោក​កំពុង​តែ​អង្គុយ​នៅ​ក្នុង​ផ្ទះ មាន​ពួក​ចាស់‌ទុំ​នៅ​ជា​មួយ ហើយ​ស្តេច​ទ្រង់​ចាត់​មនុស្ស​ម្នាក់​ពី​ចំពោះ​ទ្រង់ ឲ្យ​ទៅ​រក​លោក តែ​មុន​ដែល​អ្នក​នោះ​មក​ដល់ នោះ​លោក​មាន​ប្រសាសន៍​ទៅ​ពួក​ចាស់‌ទុំ​ថា សូម​មើល​បែប​យ៉ាង​ណា ដែល​កូន​របស់​អ្នក​សំឡាប់​គេ​នេះ បាន​ចាត់​មនុស្ស​មក​យក​ក្បាល​ខ្ញុំ​ទៅ សូម​ចាំ​មើល កាល​ណា​អ្នក​នោះ​មក​ដល់ ឲ្យ​បិទ​ទ្វារ​ឲ្យ​ជាប់ កុំ​ឲ្យ​គេ​ចូល​ឡើយ តើ​មិន​ឮ​សូរ​ជើង​របស់​ចៅហ្វាយ​គេ មក​តាម​ក្រោយ​ទេ​ឬ


ពួក​កូន​ចៅ​របស់​អ្នក​ដែល​បាន​សង្កត់‌សង្កិន​ឯង គេ​នឹង​មក​ទាំង​ឱន​ក្រាប​នៅ​ចំពោះ​ឯង ហើយ​អស់​អ្នក​ណា​ដែល​ធ្លាប់​មើល‌ងាយ​ឯង គេ​នឹង​ក្រាប​ចុះ​នៅ​ទៀប​បាទ​ជើង​ឯង គេ​នឹង​ហៅ​ឯង​ថា ជា​ទី​ក្រុង​របស់​ព្រះ‌យេហូវ៉ា គឺ​ជា​ក្រុង​ស៊ីយ៉ូន​របស់​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រាអែល។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម