Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ពង្សាវ‌តារ‌ក្សត្រ 4:31 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

31 ឯ​កេហាស៊ី​គាត់​ក៏​ទៅ​មុន ហើយ​ដាក់​ដំបង​នៅ​លើ​មុខ​កូន តែ​គ្មាន​ឮ​សំឡេង កូន​ក៏​គ្មាន​ស្តាប់​អ្វី​ដែរ ដូច្នេះ គាត់​វិល​ទៅ​ចួប​នឹង​អេលី‌សេ​វិញ ជំរាប​ថា កូន​មិន​បាន​ភ្ញាក់​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

31 កេហា‌ស៊ី​បាន​ទៅ​មុន ហើយ​ដាក់​ដំបង​នៅ​លើ​មុខ​កូន​នោះ តែ​គ្មាន​ឮ​សំឡេង ឬ​មាន​ចលនា​អ្វី​សោះ។ គាត់​បាន​ត្រឡប់​មក​ជួប​អេលី‌សេ​វិញ ជម្រាប​ថា៖ «ក្មេង​នោះ​មិន​ភ្ញាក់​ទេ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

31 កេហា‌ស៊ី​ទៅ​ដល់​មុន​គេ គាត់​យក​ដំបង​ទៅ​ដាក់​លើ​មុខ​ក្មេង​នោះ ប៉ុន្តែ ពុំ​មាន​ឮ​សូរ​សំឡេង ឬ​មាន​ចលនា​អ្វី​ឡើយ។ កេហា‌ស៊ី​វិល​មក​ជួប​លោក​អេលីសេ​ជម្រាប​ថា៖ «ក្មេង​នោះ​ពុំ​ភ្ញាក់​ទេ»។

សូមមើលជំពូក ចម្លង

អាល់គីតាប

31 កេហា‌ស៊ី​ទៅ​ដល់​មុន​គេ គាត់​យក​ដំបង​ទៅ​ដាក់​លើ​មុខ​ក្មេង​នោះ ប៉ុន្តែ ពុំ​មាន​ឮ​សូរ​សំឡេង ឬ​មាន​ចលនា​អ្វី​ឡើយ។ កេហា‌ស៊ី​វិល​មក​ជួប​អេលី‌យ៉ាសាក់​ជម្រាប​ថា៖ «ក្មេង​នោះ​ពុំ​ភ្ញាក់​ទេ»។

សូមមើលជំពូក ចម្លង




២ ពង្សាវ‌តារ‌ក្សត្រ 4:31
17 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​ក៏​ទទួល​យក​គោ​១ ដែល​បាន​ឲ្យ​ដល់​គេ រួច​គេ​រៀបចំ ហើយ​អំពាវ‌នាវ​ដល់​ព្រះ‌នាម​នៃ​ព្រះ‌បាល ចាប់​តាំង​ពី​ព្រឹក​រហូត​ដល់​ថ្ងៃ​ត្រង់​ថា ឱ​ព្រះ‌បាល​អើយ សូម​ឆ្លើយ​មក​យើង​ខ្ញុំ​រាល់​គ្នា​ផង ប៉ុន្តែគ្មាន​ឮ​សំឡេង ឬ​ចំឡើយ​ណា​ឆ្លើយ​មក​សោះ គេ​ក៏​លោត​ព័ទ្ធ​ជុំវិញ​អាសនា ដែល​គេ​បាន​ធ្វើ​នោះ


លុះ​កាល​ហួស​ថ្ងៃ​ត្រង់​ហើយ នោះ​គេ​ក៏​ថ្វាយ‌បង្គំ រហូត​ដល់​ពេល​ថ្វាយ​ដង្វាយ​ល្ងាច តែ​គ្មាន​ឮ​សំឡេង ឬ​ចំឡើយ​ណា​ឆ្លើយ​មកសោះ ក៏​គ្មាន​អ្នក​ណា​ស្តាប់​ផង។


កាល​អេលី‌សេ​បាន​ចូល​ទៅ​ក្នុង​ផ្ទះ ក៏​ឃើញ​កូន​នោះ​ស្លាប់​នៅ​លើ​ដំណេក​របស់​លោក


ឯ​កេហាស៊ី ជា​អ្នក​បំរើ​របស់​អេលី‌សេ ជា​អ្នក​សំណប់​របស់​ព្រះ គាត់​នឹក​ថា មើល ចៅហ្វាយ​អញ​បាន​យល់​ដល់​ណាម៉ាន់​ជា​សាសន៍​ស៊ីរី​នោះ ដោយ​មិន​បាន​ទទួល​របស់​ស្នង​ពី​ដៃ​លោក ដែល​នាំ​មក​ជូន​នោះ​សោះ អញ​ស្បថ ដោយ​នូវ​ព្រះ‌យេហូវ៉ា ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ​ថា អញ​នឹង​រត់​ទៅ​តាម ហើយ​ទទួល​យក​របស់​ខ្លះ​ពី​លោក​វិញ


នៅ​គ្រា​នោះ អេលី‌សេ​បាន​មាន​ប្រសាសន៍​ដល់​ស្ត្រី​ដែល​លោក​បាន​ធ្វើ​ឲ្យ​កូន​រស់​ឡើង​វិញ​នោះ​ថា ចូរ​អ្នក នឹង​គ្រួ​របស់​អ្នក​ទាំង​ប៉ុន្មាន រៀបចំ​ឡើង ចេញ​ទៅ​អាស្រ័យ​នៅ​ទី​ណា ដែល​អាច​នឹង​អាស្រ័យ​នៅ​បាន​ចុះ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បង្គាប់​ឲ្យ​មាន​គ្រា​អំណត់ អំណត់​នោះ​នឹង​មាន​នៅ​ក្នុង​ស្រុក​គ្រប់​៧​ឆ្នាំ


នោះ​មនុស្ស​ក៏​ដេក​ទៅ​ឥត​ក្រោក​ឡើង​ទៀត​យ៉ាង​នោះ​ដែរ គេ​នឹង​មិន​ភ្ញាក់​ឡើង​វិញ ឬ​អ្នក​ណា​ដាស់​ឲ្យ​គេ​ភ្ញាក់​ពី​ដេក​ឡើង​ឡើយ ដរាប​ដល់​ផ្ទៃ​មេឃ​សូន្យ​បាត់​ទៅ។


កូន​មនុស្ស​អើយ ពួក​អ្នក​ទាំង​នេះ​បាន​តាំង​រូប​ព្រះ​របស់​គេ នៅ​ក្នុង​ចិត្ត​ខ្លួន ក៏​បាន​ដាក់​ហេតុ​ចំពប់​របស់​អំពើ​ទុច្ចរិត​ខ្លួន​នៅ​ចំពោះ​មុខ​ហើយ ដូច្នេះ តើ​គួរ​ឲ្យ​គេ​មក​សួរ​អញ​ឬ​អី


ហើយ​ពួក​អ្នក​ដែល​ដេក​លក់​នៅ​ក្នុង​ធូលី​ដី នឹង​ភ្ញាក់​ឡើង​វិញ​ជា​ច្រើន គឺ​ខ្លះ​ឲ្យ​បាន​ជីវិត​រស់​នៅ​អស់‌កល្ប‌ជានិច្ច នឹង​ខ្លះ​ឲ្យ​បាន​សេចក្ដី​អាម៉ាស់​ខ្មាស ហើយ​ឲ្យ​បាន​ជា​ទី​ខ្ពើម‌ឆ្អើម នៅ​អស់‌កល្ប‌ជានិច្ច​វិញ


ទ្រង់​ក៏​យាង​ចូល​ទៅ មាន​បន្ទូល​ថា ហេតុ​អ្វី​បាន​ជា​កើត​វឹកវរ ហើយ​យំ​ដូច្នេះ កូន​នេះ​មិន​មែន​ស្លាប់​ទេ គឺ​វា​ដេក​លក់​ទេ​តើ


ក្រោយ​ដែល​ទ្រង់​មាន​បន្ទូល​សេចក្ដី​ទាំង​នេះ​ហើយ នោះ​ក៏​មាន​បន្ទូល​ទៀត​ថា ឡាសារ ជា​សំឡាញ់​យើង គាត់​បាន​ដេក​លក់​ទៅ​ហើយ ខ្ញុំ​ទៅ​ដើម្បី​នឹង​ដាស់​គាត់​ឡើង


ហេតុ​នោះ​បាន​ជា​ទ្រង់​មាន​បន្ទូល​ថា «ឯង​ដែល​ដេក​លក់​អើយ ចូរ​ភ្ញាក់​ឡើង ឲ្យ​ក្រោក​ពី​ពួក​មនុស្ស​ស្លាប់​ឡើង នោះ​ព្រះ‌គ្រីស្ទ​នឹង​ភ្លឺ​មក​លើ​ឯង»


សូល​ទ្រង់​ក៏​ទូល​សួរ​ដល់​ព្រះ​ថា តើ​ត្រូវ​ឲ្យ​ទូលបង្គំ​ចុះ​ទៅ​តាម​ពួក​ភីលីស្ទីន​ឬ​អី តើ​ទ្រង់​នឹង​ប្រគល់​គេ​មក​ក្នុង​កណ្តាប់​ដៃ​ពួក​អ៊ីស្រាអែល​ឬ​ទេ តែ​នៅ​ថ្ងៃ​នោះព្រះ‌ទ្រង់​មិន​បាន​ឆ្លើយ​តប​មក​សោះ


តែ​កាល​សូល​ទូល​សួរ​ដល់​ព្រះ‌យេហូវ៉ា នោះ​ទ្រង់​មិន​ឆ្លើយ​តប​មក​ឡើយ ទោះ​បើ​ដោយ​ការ​ពន្យល់​សប្តិ ឬ​ដោយ‌សារ​យូរីម ឬ​ដោយ​ពួក​ហោរា​ក្តី


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម