Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ពង្សាវ‌តារ‌ក្សត្រ 3:3 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 ប៉ុន្តែទ្រង់​នៅ​តែ​កាន់​តាម​អំពើ​បាប​របស់​យេរ៉ូ‌បោម ជា​កូន​នេបាត​ដែល​បាន​នាំ​ឲ្យ​ពួក​អ៊ីស្រាអែល​ធ្វើ​តាម​ផង​នៅ​ឡើយ ទ្រង់​មិន​បាន​លះ‌បង់​អំពើ​បាប​នោះ​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 ប៉ុន្តែ ស្ដេច​នៅ​តែ​កាន់​តាម​អំពើ​បាប​របស់​យេរ៉ូ‌បោម ជា​កូន​នេបាត ដែល​បាន​នាំ​ឲ្យ​ពួក​អ៊ីស្រា‌អែល​ធ្វើ​តាម ទ្រង់​មិន​បាន​លះ‌បង់​អំពើ​បាប​នោះ​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 ប៉ុន្តែ ស្ដេច​មិន​បាន​លះ‌បង់​អំពើ​បាប​ចោល​ទេ គឺ​ទ្រង់​ប្រព្រឹត្ត​អំពើ​បាប​ដូច​ព្រះ‌បាទ​យេរ៉ូ‌បោម ជា​កូន​របស់​លោក​នេបាត ហើយ​នាំ​ប្រជា‌ជន​អ៊ីស្រា‌អែល​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប​ដែរ។

សូមមើលជំពូក ចម្លង

អាល់គីតាប

3 ប៉ុន្តែ ស្តេច​មិន​បាន​លះ‌បង់​អំពើ​បាប​ចោល​ទេ គឺ​ស្តេច​ប្រព្រឹត្ត​អំពើ​បាប​ដូច​ស្តេច​យេរ៉ូ‌បោម ជា​កូន​របស់​លោក​នេបាត ហើយ​នាំ​ប្រជា‌ជន​អ៊ីស្រ‌អែល​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប​ដែរ។

សូមមើលជំពូក ចម្លង




២ ពង្សាវ‌តារ‌ក្សត្រ 3:3
20 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្រោយ​ការ​នោះ​មក យេរ៉ូ‌បោម​ក៏​នៅ​តែ​មិន​ព្រម​បែរ​ចេញ ពី​ផ្លូវ​អាក្រក់​របស់​ទ្រង់​ឡើយ គឺ​ទ្រង់​ចេះ​តែ​យក​មនុស្ស​ពី​បណ្តាជន​ទាំង‌ឡាយ តាំង​ឡើង​ឲ្យ​ធ្វើ​ជា​សង្ឃ​នៃ​អស់​ទាំង​ទី​ខ្ពស់​ទៀត ឯ​អ្នក​ណា​ដែល​ចង់​ធ្វើ​ជា​សង្ឃ នោះ​ទ្រង់​ក៏​ប្រោស​តាំង ឲ្យ​អ្នក​នោះ​ធ្វើ​ជា​សង្ឃ​នៃ​អស់​ទាំង​ទី​ខ្ពស់​ទៅ


ទ្រង់​នឹង​បោះ‌បង់​ពួក​អ៊ីស្រាអែល​ចោល ដោយ​ព្រោះ​អំពើ​បាប​របស់​យេរ៉ូ‌បោម ជា​ការ​ដែល​ស្តេច​បាន​ធ្វើ​ហើយ ព្រម​ទាំង​នាំ​ឲ្យ​ពួក​អ៊ីស្រាអែល​ធ្វើ​បាប​ផង ដោយ‌សារ​ការ​នោះ​ឯង។


គឺ​ឯង​បាន​ប្រព្រឹត្ត​នៅ​ចំពោះ​អញ ដោយ​អាក្រក់​លើស​ជាង​អស់​អ្នក​ដែល​នៅ​មុន​ឯង​វិញ ព្រម​ទាំង​ធ្វើ​ព្រះ​ដទៃ នឹង​រូប​សិត​ផង ជា​ការ​ដែល​បណ្តាល​ឲ្យ​អញ​ខឹង ហើយ​ឯង​បាន​បោះ‌បង់​ចោល​អញ ទៅ​ខាង​ក្រោយ​ខ្នង​ឯង


ទ្រង់​ប្រព្រឹត្ត​អំពើ​ដ៏​លាមក​អាក្រក់ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ហើយ​ប្រតិ‌បត្តិ​តាម​ផ្លូវ នឹង​តាម​អំពើ​បាប​របស់​ព្រះ‌បិតា ជា​ការ​ដែល​នាំ​ឲ្យ​ពួក​អ៊ីស្រាអែល​ធ្វើ​បាប​ដែរ


ទ្រង់​ក៏​ប្រព្រឹត្ត​អំពើ​ដ៏​លាមក​អាក្រក់ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ហើយ​បាន​ប្រតិ‌បត្តិ​តាម​ផ្លូវ នឹង​អំពើ​បាប ដែល​យេរ៉ូ‌បោម​បាន​ធ្វើ ជា​ការ​ដែល​នាំ​ឲ្យ​ពួក​អ៊ីស្រាអែល​ធ្វើ​បាប​ដែរ។


ទ្រង់​ក៏​យក​នាង​យេសិ‌បិល ជា​បុត្រី​អេត‌បាល ស្តេច​ពួក​ស៊ីដូន ធ្វើ​ជា​ភរិយា ព្រម​ទាំង​ទៅ​គោរព​ប្រតិ‌បត្តិ​ថ្វាយ‌បង្គំ​ដល់​ព្រះ‌បាល​ផង ទុក​ដូច​ជា​ការ ដែល​ទ្រង់​ប្រព្រឹត្ត តាម​អំពើ​បាប​របស់​យេរ៉ូ‌បោម ជា​បុត្រ​នេបាត​នោះ ជា​ការ​យ៉ាង​ស្រាល​វិញ


ទ្រង់​ប្រព្រឹត្ត​អំពើ​ដ៏​លាមក​អាក្រក់ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ទ្រង់​មិន​បាន​វៀរ​បង់​លែង​ប្រព្រឹត្ត តាម​អស់​ទាំង​អំពើ​បាប របស់​យេរ៉ូ‌បោម ជា​កូន​នេបាត ដែល​បាន​នាំ​ឲ្យ​ពួក​អ៊ីស្រាអែល​ធ្វើ​បាប​តាម​នោះ​ទេ គឺ​ទ្រង់​បាន​ប្រព្រឹត្ត​តាម​អំពើ​ទាំង​នោះ​វិញ


ទ្រង់​ប្រព្រឹត្ត​អំពើ​ដ៏​លាមក​អាក្រក់ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ព្រម​ទាំង​ប្រព្រឹត្ត​តាម​អំពើ​បាប​របស់​យេរ៉ូ‌បោម​ជា​កូន​នេបាត ដែល​បាន​នាំ​ឲ្យ​ពួក​អ៊ីស្រាអែល​ធ្វើ​បាប​តាម​នោះ​ដែរ ទ្រង់​មិន​វៀរ​បង់​លែង​ធ្វើ​ឡើយ


ប៉ុន្តែគេ​មិន​លែង​ធ្វើ​តាម​អំពើ​បាប​របស់​ជំនួរ​វង្ស​យេរ៉ូ‌បោម ដែល​នាំ​ឲ្យ​ពួក​អ៊ីស្រាអែល​ធ្វើ​បាប​នោះ​ទេ គឺ​គេ​ចេះ​តែ​ប្រព្រឹត្ត​តាម​អំពើ​ទាំង​នោះ​វិញ ហើយ​នៅ​ក្នុង​ក្រុង​សាម៉ារី​ក៏​នៅមាន​អស់​ទាំង​រូប​ព្រះ​នៅ​ឡើយ​ដែរ)


ទ្រង់​បាន​ប្រព្រឹត្ត​អំពើ​ដ៏​លាមក​អាក្រក់ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ទ្រង់​មិន​បាន​លាកបង់​លែង​ប្រព្រឹត្ត​តាម​អស់​ទាំង​អំពើ​បាប​របស់​យេរ៉ូ‌បោម ជា​កូន​នេបាត ដែល​បាន​នាំ​ឲ្យ​ពួក​អ៊ីស្រាអែល​ធ្វើ​បាប​តាម​នោះ​ទេ


ទ្រង់​ប្រព្រឹត្ត​អំពើ​ដ៏​លាមក​អាក្រក់ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា គឺ​ដរាប​ដល់​អស់​ព្រះ‌ជន្ម​ទ្រង់ នោះ​ទ្រង់​មិន​បាន​វៀរ​បង់​លែង​តាម​អំពើ​បាប​ដែល​យេរ៉ូ‌បោម ជា​កូន​នេបាត​បាន​ធ្វើ ទាំង​នាំ​ឲ្យ​ពួក​អ៊ីស្រាអែល​ធ្វើ​តាម​នោះ​ឡើយ


ទ្រង់​ប្រព្រឹត្ត​អំពើ​ដ៏​លាមក​អាក្រក់ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ដូច​ជា​ពួក​ឰយុកោ​ទ្រង់​បាន​ធ្វើ​ដែរ ទ្រង់​មិន​បាន​លាកបង់​លែង​តាម​អំពើ​បាប​របស់​យេរ៉ូ‌បោម ជា​កូន​របស់​នេបាត ដែល​បាន​នាំ​ឲ្យ​ពួក​អ៊ីស្រាអែល​ធ្វើ​បាប​តាម​នោះ​ទេ


ទ្រង់​បាន​ហែក​ពួក​អ៊ីស្រាអែល​ផ្តាច់​ចេញ​ពី​ជំនួរ​វង្ស​ដាវីឌ ក៏​លើក​យេរ៉ូ‌បោម ជា​កូន​នេបាត តាំង​ឡើង​ឲ្យ​ធ្វើ​ជា​ស្តេច​វិញ ឯ​យេរ៉ូ‌បោម ក៏​បាន​ញាក់​ទាញ​ពួក​អ៊ីស្រាអែល​ចេញ​ពី​ព្រះ‌យេហូវ៉ា ព្រម​ទាំង​បណ្តាល​ឲ្យ​គេ​ធ្វើ​បាប​ជា​ទំងន់


ពួក​កូន​ចៅ​អ៊ីស្រាអែល​ក៏​បាន​ដើរ​តាម​អស់​ទាំង​អំពើ​បាប ដែល​យេរ៉ូ‌បោម​បាន​ប្រព្រឹត្ត​ទាំង​នោះ គេ​មិន​បាន​វៀរ​បង់​លែង​ប្រព្រឹត្ត​តាម​អំពើ​ទាំង​នោះ​ឡើយ


ដរាប​ដល់​ព្រះ‌យេហូវ៉ា​ទ្រង់​បណ្តេញ​គេ​ពី​ចំពោះ​ព្រះ‌ភ័ក្ត្រ​ទ្រង់​ចេញ ដូច​ជា​ទ្រង់​បាន​មាន​បន្ទូល​ដោយ‌សារ​អស់​ទាំង​ហោរា ជា​អ្នក​បំរើ​ទ្រង់ ដូច្នេះ អ៊ីស្រាអែល​ក៏​ត្រូវ​គេ​ដឹក‌នាំ​ចេញ​ពី​ស្រុក​របស់​ខ្លួន ទៅ​នៅ​ឯ​ស្រុក​អាសស៊ើរ ដរាប​ដល់​សព្វ​ថ្ងៃ​នេះ។


មួយ​ទៀត ម៉ាន៉ាសេ​ទ្រង់​បាន​កំចាយ​ឈាម ដែល​ឥត​ទោស​ជា​ច្រើន ទាល់​តែ​បាន​ធ្វើ​ឲ្យ​ក្រុង​យេរូ‌សាឡិម​ពេញ​ដោយ​ឈាម​នោះ ចាប់​តាំង​ពី​ម្ខាង​ទៅ​ដល់​ម្ខាង នេះ​ក្រៅ​ពី​អំពើ​បាប​ដែល​ទ្រង់​បាន​ធ្វើ ដែល​នាំ​ឲ្យ​ពួក​យូដា​ធ្វើ​តាម ដោយ​ប្រព្រឹត្ត​អំពើ​ដ៏​លាមក​អាក្រក់ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា


ឯ​អាសនា​ដែល​នៅ​ត្រង់​ក្រុង​បេត-អែល នឹង​ទី​ខ្ពស់ ដែល​យេរ៉ូ‌បោម កូន​នេបាត ជា​អ្នក​ដែល​នាំ​ឲ្យ​ពួក​អ៊ីស្រាអែល​ធ្វើ​បាប បាន​ធ្វើ ទ្រង់​ក៏​បំបែក​បំបាក់​អាសនា នឹង​ទី​ខ្ពស់ ព្រម​ទាំង​ដុត​ទី​ខ្ពស់​នោះ វាយ​កំទេច​ជា​ផង់​ធូលី ហើយ​ដុត​រូប​ព្រះ​ផង


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម