២ ពង្សាវតារក្សត្រ 22:15 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤15 នាងប្រាប់គេថា ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានបន្ទូលដូច្នេះ ចូរទៅប្រាប់ដល់មនុស្ស ដែលចាត់អ្នករាល់គ្នាមកឯខ្ញុំថា សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦15 នាងប្រាប់គេថា៖ «ព្រះយេហូវ៉ា ជាព្រះរបស់សាសន៍អ៊ីស្រាអែល មានព្រះបន្ទូលដូច្នេះ ចូរទៅប្រាប់ដល់មនុស្សដែលចាត់អ្នករាល់គ្នាមកឯខ្ញុំថា សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥15 នាងមានប្រសាសន៍ថា៖ «ព្រះអម្ចាស់ជាព្រះនៃជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលដូចតទៅ: ចូរប្រាប់មនុស្សដែលចាត់អ្នករាល់គ្នាឲ្យមករកយើងថា សូមមើលជំពូកអាល់គីតាប15 នាងមានប្រសាសន៍ថា៖ «អុលឡោះតាអាឡាជាម្ចាស់នៃជនជាតិអ៊ីស្រអែលមានបន្ទូលដូចតទៅ: ចូរប្រាប់មនុស្សដែលចាត់អ្នករាល់គ្នាឲ្យមករកយើងថា សូមមើលជំពូក |
លោកទូលស្តេចថា ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ ឯងចាត់ប្រើគេឲ្យទៅសួរដល់ព្រះបាល-សេប៊ូប ជាព្រះនៃពួកអេក្រុន នោះតើមិនមែនដោយព្រោះគ្មានព្រះនៅស្រុកអ៊ីស្រាអែល ដែលល្មមសួរព្រះបន្ទូលទ្រង់បានឬអី ហេតុនេះឯងនឹងមិនបានចុះពីដំណេក ដែលបានឡើងទៅនោះឡើយ គឺនឹងត្រូវស្លាប់វិញជាពិត។
គេក៏ទូលឆ្លើយថា មានមនុស្សម្នាក់ឡើងមកជួបនឹងយើងខ្ញុំប្រាប់ថា ចូរវិលទៅឯស្តេច ដែលចាត់ប្រើឯងរាល់គ្នាមក ហើយទូលទ្រង់ថា ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ តើដោយហេតុតែគ្មានព្រះនៅស្រុកអ៊ីស្រាអែលឬអី បានជាព្រះករុណាចាត់គេឲ្យទៅសួរដល់ព្រះបាល-សេប៊ូប ជាព្រះនៃពួកអេក្រុនវិញ ហេតុនេះទ្រង់នឹងមិនចុះពីដំណេក ដែលបានឡើងទៅនោះបានឡើយ គឺត្រូវសុគតជាពិតវិញ