Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ពង្សាវ‌តារ‌ក្សត្រ 22:10 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 រួច​សាផាន​ដ៏​ជា​ស្មៀន​ក៏​ទូល​ស្តេច​ថា ហ៊ីល‌គីយ៉ា ជា​សំដេច​សង្ឃ បាន​ឲ្យ​គម្ពីរ​នេះ​មក​ទូលបង្គំ ដូច្នេះ សាផាន​ក៏​អាន​មើល​ថ្វាយ​ស្តេច

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 រួច​សាផាន​ដ៏​ជា​ស្មៀន​ក៏​ទូល​ស្តេច​ថា៖ «ហ៊ីល‌គីយ៉ា​ជា​សម្ដេច​សង្ឃ បាន​ឲ្យ​គម្ពីរ​នេះ​មក​ទូល‌បង្គំ» ដូច្នេះ សាផាន​ក៏​អាន​ថ្វាយ​ស្តេច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 លោក​សាផាន ជា​ស្មៀន​ហ្លួង ទូល​ស្ដេច​ទៀត​ថា៖ «លោក​បូជា‌ចារ្យ​ហ៊ីល‌គី‌យ៉ា​បាន​ប្រគល់​គម្ពីរ​មួយ​ក្បាល​ឲ្យ​ទូលបង្គំ» រួច​លោក​ក៏​អាន​ថ្វាយ​ព្រះ‌រាជា​ស្ដាប់។

សូមមើលជំពូក ចម្លង

អាល់គីតាប

10 លោក​សាផាន​ជា​ស្មៀន​ស្តេច​ជម្រាប​ស្តេច​ទៀត​ថា៖ «អ៊ីមុាំ​ហ៊ីល‌គី‌យ៉ា​បាន​ប្រគល់​គីតាប​មួយ​ក្បាល ឲ្យ​ខ្ញុំ» រួច​គាត់​ក៏​អាន​ជូន​ស្តេច​ស្តាប់។

សូមមើលជំពូក ចម្លង




២ ពង្សាវ‌តារ‌ក្សត្រ 22:10
17 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​ស្តេច​ទ្រង់​បាន​ឮ​អស់​ទាំង​ព្រះ‌បន្ទូល ក្នុង​គម្ពីរ​ក្រិត្យ‌វិន័យ​នោះ នោះ​ទ្រង់​ក៏​ហែក​ព្រះ‌ពស្ត្រ


រួច​នាំ​ដំណឹង​វិល​ទៅ​វិញ ទូល​ស្តេច​ថា ពួក​លោក​ជា​អ្នក​បំរើ​ទ្រង់​បាន​ចាក់​ប្រាក់​ដែល​ឃើញ​មាន​ក្នុង​ព្រះ‌វិហារ ចេញ​ពី​ហឹប ប្រគល់​ទៅ​ក្នុង​អំណាច​នៃ​ពួក​អ្នក ដែល​ត្រួត​មើល​ការ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​ហើយ


រួច​ស្មៀន​សាផាន​ទូល​ទៀត​ថា ហ៊ីល‌គីយ៉ា​ដ៏​ជា​សង្ឃ​បាន​ប្រគល់​គម្ពីរ​នេះ​មក​ទូលបង្គំ ហើយ​សាផាន​ក៏​អាន​មើល​ក្នុង​គម្ពីរ​នោះ​ថ្វាយ​ស្តេច


នៅ​ថ្ងៃ​នោះ​ឯង គេ​បាន​អាន​មើល​ក្នុង​គម្ពីរ​លោក​ម៉ូសេ នៅ​ចំពោះ​បណ្តាជន ហើយ​គេ​ប្រទះ​ឃើញ​សេចក្ដី​ដែល​ចែង​ទុក​មក​ថា ពួក​សាសន៍​អាំម៉ូន នឹង​ពួក​សាសន៍​ម៉ូអាប់ មិន​ត្រូវ​ចូល​ទៅ​ក្នុង​ពួក​ជំនុំ​នៃ​ព្រះ​ឡើយ


ហើយ​រាល់ៗ​ថ្ងៃ ចាប់​តាំង​ពី​ថ្ងៃ​ដំបូង ដរាប​ដល់​ថ្ងៃ​ចុង​បំផុត នោះ​លោក​ក៏​អាន​មើល​ក្នុង​គម្ពីរ​ក្រិត្យ‌វិន័យ​របស់​ព្រះ គេ​ធ្វើ​បុណ្យ​នោះ​អស់​៧​ថ្ងៃ រួច​ដល់​ថ្ងៃ​ទី​៨ នោះ​ក៏​ប្រជុំ​ជំនុំ​មុត‌មាំ​តាម​របៀប។


ដ្បិត​ឯ​របស់​ទាំង​នេះ គឺ​ដៃ​អញ​ដែល​បាន​បង្កើត​មក ហើយ​គឺ​យ៉ាង​នោះ​ដែល​របស់​ទាំង​នេះ​បាន​កើត​មាន​ឡើង នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ប៉ុន្តែអញ​នឹង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​មនុស្ស​យ៉ាង​នេះ​វិញ គឺ​ចំពោះ​អ្នក​ណា​ដែល​ក្រ​លំបាក ហើយ​មាន​ចិត្ត​ខ្ទេច‌ខ្ទាំ ជា​អ្នក​ដែល​ញ័រ‌ញាក់ ដោយ​ឮ​ពាក្យ​របស់​អញ


ឯង​រាល់​គ្នា​ដែល​ញ័រ‌ញាក់ ចំពោះ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​អើយ ចូរ​ស្តាប់​ព្រះ‌បន្ទូល​ទ្រង់​ចុះ ពួក​បង​ប្អូន​របស់​ឯង​រាល់​គ្នា​ដែល​ស្អប់​ឯង ជា​ពួក​អ្នក​ដែល​កាត់​ឯង​រាល់​គ្នា​ចេញ ដោយ​ព្រោះ​ឈ្មោះ​អញ គេ​បាន​ពោល​ថា ចូរ​ឲ្យ​ឯង​រាល់​គ្នា​ដំកើង​ព្រះ‌យេហូវ៉ា​ឡើង ដើម្បី​ឲ្យ​យើង​បាន​ឃើញ​សេចក្ដី​អំណរ​របស់​ឯង​ផង ប៉ុន្តែគឺ​គេ​ដែល​នឹង​ត្រូវ​អៀន‌ខ្មាស​វិញ


ចូរ​ទូល​ដល់​មហា‌ក្សត្រ នឹង​អគ្គ‌មហេសី​ថា សូម​ឲ្យ​គង់​ចុះ​នៅ​ទី​ទាប​វិញ ដ្បិត​ក្បាំង​ព្រះ‌សិរ គឺ​ជា​មកុដ​នៃ​សិរី‌ល្អ​របស់​ទ្រង់​បាន​ធ្លាក់​ចុះ​ហើយ


មីកា​ក៏​ជំរាប​គេ​តាម​គ្រប់​ទាំង​ពាក្យ​ដែល​ខ្លួន​បាន​ឮ ក្នុង​កាល​ដែល​បារូក​អាន​មើល​ក្រាំង​នោះ​ឲ្យ​បណ្តាជន​ស្តាប់


រួច​គេ​ប្រាប់​ថា ចូរ​ឯង​អង្គុយ​អាន​មើល​ឲ្យ​យើង​ស្តាប់​ផង នោះ​បារូក​ក៏​អាន​មើល


ដូច្នេះ​ស្តេច​ទ្រង់​ចាត់​យេហ៊ូឌី ឲ្យ​ទៅ​យក​ក្រាំង ពី​បន្ទប់​ស្មៀន​អេលីសាម៉ា​មក រួច​យេហ៊ូឌី​ក៏​អាន​មើល​ថ្វាយ​ស្តេច នៅ​ត្រចៀក​នៃ​ពួក​ចៅហ្វាយ​ទាំង​អស់ ដែល​ឈរ​នៅ​ខាង​ស្តេច​ដែរ


ដូច្នេះ ចូរ​ឯង​យក​ក្រាំង​នេះ ដែល​ឯង​បាន​សរសេរ​តាម​មាត់​អញ ទៅ​អាន​មើល​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា នៅ​ត្រចៀក​របស់​បណ្តាជន​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា នៅ​ថ្ងៃ​កាន់​ត្រណម​ទៅ ហើយ​ត្រូវ​ឲ្យ​អាន​មើល នៅ​ត្រចៀក​ពួក​សាសន៍​យូដា​ទាំង​អស់ ដែល​ចេញ​ពី​ទី​ក្រុង​របស់​គេ​មក​ដែរ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម