Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ពង្សាវ‌តារ‌ក្សត្រ 2:3 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 រីឯ​ពួក​សិស្ស​របស់​ពួក​ហោរា ដែល​នៅ​ក្រុង​បេត-អែល គេ​ចេញ​មក​សួរ​អេលី‌សេ​ថា តើ​លោក​ជ្រាប​ថា នៅ​ថ្ងៃ​នេះ ព្រះ‌យេហូវ៉ា​នឹង​លើក​គ្រូ​លោក ពី​មុខ​លោក​ចេញ​ឬ​ទេ គាត់​ឆ្លើយ​ថា អើ ខ្ញុំ​ដឹង​ហើយ ចូរ​អ្នក​រាល់​គ្នា​នៅ​ស្ងៀម​ទៅ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 រីឯ​ពួក​ហោរា ដែល​នៅ​ក្រុង​បេត-អែល​បាន​ចេញ​មក​សួរ​អេលី‌សេ​ថា៖ «តើ​លោក​ជ្រាប​ថា នៅ​ថ្ងៃ​នេះ ព្រះ‌យេហូវ៉ា​នឹង​លើក​គ្រូ​របស់​លោក​ចេញ​ពី​មុខ​លោក​ឬ​ទេ?» គាត់​ឆ្លើយ​ថា៖ «ខ្ញុំ​ដឹង​ហើយ ចូរ​អ្នក​រាល់​គ្នា​នៅ​ស្ងៀម»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 មាន​ព្យាការី​មួយ​ក្រុម​នៅ​បេត‌អែល​ចេញ​មក​ជួប​លោក​អេលីសេ ជម្រាប​ថា៖ «តើ​លោក​ជ្រាប​ឬ​ទេ​ថា ថ្ងៃ​នេះ ព្រះ‌អម្ចាស់​លើក​គ្រូ​របស់​លោក​ឡើង​ទៅ​លើ​មេឃ»។ លោក​ឆ្លើយ​ថា៖ «ខ្ញុំ​ក៏​ដឹង​ដែរ មិន​បាច់​ប្រាប់​ទេ!»។

សូមមើលជំពូក ចម្លង

អាល់គីតាប

3 មាន​ណាពី​មួយ​ក្រុម​នៅ​បេត‌អែល​ចេញ​មក​ជួប​អេលី‌យ៉ាសាក់​ជម្រាប​ថា៖ «តើ​អ្នក​ជ្រាប​ឬ​ទេ​ថា ថ្ងៃ​នេះ អុលឡោះ‌តាអាឡា​លើក​តួន​របស់​អ្នក​ឡើង​ទៅ​លើ​មេឃ»។ គាត់​ឆ្លើយ​ថា៖ «ខ្ញុំ​ក៏​ដឹង​ដែរ មិន​បាច់​ប្រាប់​ទេ!»។

សូមមើលជំពូក ចម្លង




២ ពង្សាវ‌តារ‌ក្សត្រ 2:3
17 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​កាល​យេសិ‌បិល​បាន​សំឡាប់​ពួក​ហោរា​នៃ​ព្រះ‌យេហូវ៉ា នោះ​លោក​ក៏​នាំ​យក​ពួក​ហោរា​នោះ​១០០​នាក់ ទៅ​បំពួន​នៅ​ក្នុង​រអាង ក្នុង​១​ពួក​៥០​នាក់ ហើយ​បាន​ចិញ្ចឹម ដោយ​នំបុ័ង នឹង​ទឹក)


បន្ទាប់​មក មាន​ម្នាក់​ជា​សិស្ស​ពួក​ហោរា គាត់​និយាយ​ទៅ​គូ‌កន ដោយ​ព្រះ‌បន្ទូល​ព្រះ‌យេហូវ៉ា​ថា សូម​ឲ្យ​វាយ​ខ្ញុំ​ចុះ តែ​អ្នក​នោះ​មិន​ព្រម​វាយ​ទេ


លុះ​កាល​ពួក​សិស្ស​របស់​ពួក​ហោរា ពី​ក្រុង​យេរីខូរ ដែល​ឈរ​មើល​ពី​ត្រើយ​ម្ខាង បាន​ឃើញ​ហើយ នោះ​ក៏​ថា វិញ្ញាណ​របស់​អេលីយ៉ា បាន​សណ្ឋិត​លើ​អេលី‌សេ​ហើយ រួច​គេ​មក​ទទួល​លោក ក៏​ក្រាប​ចុះ​ដល់​ដី​នៅ​ចំពោះ​លោក


រីឯ​ពួក​សិស្ស​របស់​ពួក​ហោរា ដែល​នៅ​ក្រុង​យេរីខូរ គេ​មក​សួរ​អេលី‌សេ​ថា តើ​លោក​ជ្រាប​ថា នៅ​ថ្ងៃ​នេះ ព្រះ‌យេហូវ៉ា​នឹង​លើក​គ្រូ​លោក​ពី​មុខ​លោក​ទៅ​ឬ​ទេ គាត់​ឆ្លើយ​ថា អើ ខ្ញុំ​ដឹង​ហើយ ចូរ​អ្នក​រាល់​គ្នា​នៅ​ស្ងៀម​ទៅ


មាន​ពួក​សិស្ស​៥០​នាក់​នៃ​ពួក​ហោរា ក៏​តាម​ទៅ​ឈរ​មើល​ពី​ចំងាយ តែ​អ្នក​ទាំង​២​ក៏​ឈរ​នៅ​មាត់​ទន្លេ​យ័រដាន់


រីឯ​មាន​ស្ត្រី​ម្នាក់ ជា​ប្រពន្ធ​នៃ​ពួក​សិស្ស របស់​ពួក​ហោរា​ម្នាក់ នាង​បាន​ស្រែក​ដល់​អេលី‌សេ​ថា ប្ដី​ខ្ញុំ ជា​អ្នក​បំរើ​លោក បាន​ស្លាប់​ហើយ លោក​ក៏​ជ្រាប​ថា អ្នក​បំរើ​របស់​លោក​បាន​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា​ដែរ ឥឡូវ​នេះ ម្ចាស់​បំណុល​បាន​មក ចង់​យក​កូន​ខ្ញុំ​ទាំង​២​ទៅ​ធ្វើ​ជា​បាវ​បំរើ


ឯ​អេលី‌សេ លោក​ត្រឡប់​ទៅ​ឯ​ក្រុង​គីល‌កាល​វិញ​ទៀត ហើយ​មាន​អំណត់​នៅ​ក្នុង​ស្រុក​នោះ ឯ​ពួក​សិស្ស​របស់​ពួក​ហោរា គេ​អង្គុយ​ចំពោះ​មុខ​លោក ហើយ​លោក​បង្គាប់​អ្នក​បំរើ​ថា ចូរ​ដាក់​ថ្លាង​ធ្វើ​បបរ ឲ្យ​ពួក​សិស្ស​ហោរា​ទាំង​នេះ​ទៅ


គាត់​ឆ្លើយ​ថា សុខ​សប្បាយ​ជា​ទេ តែ​ចៅហ្វាយ​ខ្ញុំ​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ជំរាប​លោក​ថា មើល មាន​មនុស្ស​កំឡោះ​២​នាក់​ជា​សិស្ស​នៃ​ពួក​ហោរា ទើប​នឹង​មក​ដល់ ពី​ស្រុក​ភ្នំ​អេប្រា‌អិម ដូច្នេះ សូម​លោក​មេត្តា​ឲ្យ​ប្រាក់​១​ហាប នឹង​សំលៀក‌បំពាក់​២​បន្លាស់​មក​សំរាប់​គេ


គ្រា​នោះ ពួក​សិស្ស​របស់​ពួក​ហោរា គេ​ជំរាប​ដល់​អេលី‌សេ​ថា សូម​មើល ទី​កន្លែង​ដែល​យើង​ខ្ញុំ​នៅ​ជា​មួយ​នឹង​លោក​នេះ ចង្អៀត​ដល់​យើង​ខ្ញុំ​ពេក​ណាស់


គ្រា​នោះ ហោរា​អេលី‌សេ លោក​ហៅ​ម្នាក់​ក្នុង​ពួក​សិស្ស​នៃ​ពួក​ហោរា​មក​ប្រាប់​ថា ចូរ​ក្រវាត់​ចង្កេះ យក​ខួច​ប្រេង​នេះ​កាន់​នៅ​ដៃ ទៅ​ឯ​ក្រុង​រ៉ាម៉ូត-កាឡាត​ចុះ


មើល ខ្ញុំ ហើយ​នឹង​កូន​ដែល​ព្រះ‌យេហូវ៉ា​បាន​ប្រទាន​មក​ខ្ញុំ យើង​ខ្ញុំ​សំរាប់​ជា​ទី​សំគាល់​មក​ពី​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ដែល​ទ្រង់​គង់​នៅ​ភ្នំ​ស៊ីយ៉ូន ហើយ​ជា​ទី​អស្ចារ្យ​នៅ​ក្នុង​ពួក​អ៊ីស្រាអែល។


នោះ​អេម៉ុស​ឆ្លើយ​តប​ដល់​អ័ម៉ាស៊ា​ថា ខ្ញុំ​ពី​ដើម​មិន​មែន​ជា​ហោរា​ទេ ក៏​មិន​មែន​ជា​កូន​របស់​ហោរា​ដែរ គឺ​ជា​អ្នក​គង្វាល​សត្វ ហើយ​ជា​អ្នក​បេះ​ផ្លែ​ឧទុម្ពរ​វិញ


ខ្ញុំ​ជា​សាសន៍​យូដា កើត​នៅ​ក្រុង​តើ‌សុស ក្នុង​ស្រុក​គីលីគា តែ​បាន​រៀន​នៅ​ទី​ក្រុង​នេះ ទៀប​ជើង​លោក​កាម៉ា‌លាល ដែល​លោក​បង្រៀន​ខ្ញុំ តាម​ន័យ​ត្រឹម‌ត្រូវ ក្នុង​ក្រិត្យ‌វិន័យ​របស់​ពួក​ឰយុកោ​យើង ហើយ​ខ្ញុំ​មាន​សេចក្ដី​ឧស្សាហ៍​ដល់​ព្រះ ដូច​ជា​អ្នក​រាល់​គ្នា​សព្វ​ថ្ងៃ​នេះ​ដែរ


តែ​ទ្រង់​ក៏​ស្រឡាញ់​ដល់​រាស្ត្រ​ទ្រង់​ដែរ ពួក​បរិសុទ្ធ​របស់​ទ្រង់ សុទ្ធ​តែ​នៅ​ជាប់​ក្នុង​ព្រះ‌ហស្ត​ទ្រង់ គេ​បាន​អង្គុយ​នៅ​ទៀប​ព្រះ‌បាទ ហើយ​ទទួល​ព្រះ‌បន្ទូល​នៃ​ទ្រង់


ក្រោយ​នោះអ្នក​នឹង​ទៅ​ដល់​ភ្នំ​ព្រះ ជា​កន្លែង​ដែល​មាន​បន្ទាយ​របស់​ពួក​ភីលីស្ទីន រួច​កាល​ណា​អ្នក​ទៅ​ដល់​ទី​ក្រុង​ហើយ នោះ​នឹង​ជួប​នឹង​ពួក​ហោរា​ដែល​ចុះ​ពី​ទី​ខ្ពស់​មក មាន​គេ​កាន់​ទាំង​ពិណ ក្រាប់ ខ្លុយ នឹង​ស៊ុង​នាំ​មុខ​ផង ហោរា​ទាំង​នោះ​នឹង​ទាយ


នោះ​សូល​ទ្រង់​ក៏​ចាត់​គេ​ឲ្យ​ទៅ​ចាប់ តែ​កាល​គេ​ឃើញ​ពួក​ហោរា​កំពុង​តែ​ទាយ នឹង​សាំយូ‌អែល​ឈរ​ធ្វើ​ជា​មេ​លើ​គេ នោះ​ព្រះ‌វិញ្ញាណ​នៃ​ព្រះ ទ្រង់​ក៏​មក​សណ្ឋិត​លើ​ពួក​អ្នក ដែល​សូល​ចាត់​ឲ្យ​ទៅ​នោះ ហើយ​គេ​ក៏​ទាយ​ដែរ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម