Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ពង្សាវ‌តារ‌ក្សត្រ 17:15 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 គេ​បោះ‌បង់​ចោល​បញ្ញត្ត​របស់​ទ្រង់ នឹង​សេចក្ដី​សញ្ញា ដែល​ទ្រង់​បាន​តាំង​នឹង​ពួក​ឰយុកោ​គេ​ចេញ ព្រម​ទាំង​សេចក្ដី​បន្ទាល់ ដែល​ទ្រង់​បាន​មាន​បន្ទូល​នឹង​គេ​ផង គេ​ដើរ​តាម​តែ​សេចក្ដី​ជា​អសារ​ឥត​ការ​វិញ ហើយ​ខ្លួន​គេ​ក៏​ត្រឡប់​ជា​អសារ​ឥត​ការ​ដែរ គេ​ប្រព្រឹត្ត​តាម​ពួក​សាសន៍​ដទៃ​នៅ​ជុំវិញ ដែល​ព្រះ‌យេហូវ៉ា​ហាម​ថា កុំ​ឲ្យ​ត្រាប់​តាម​អ្នក​ទាំង​នោះ​ឡើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 គេ​បោះ‌បង់​បញ្ញត្តិ​របស់​ព្រះ‌អង្គ និង​សេចក្ដី​សញ្ញា​ដែល​ព្រះ‌អង្គ​បាន​តាំង​នឹង​បុព្វ‌បុរស​គេ ព្រម​ទាំង​សេចក្ដី​បន្ទាល់ ដែល​ព្រះ‌អង្គ​បាន​មាន​ព្រះ‌បន្ទូល​នឹង​គេ​ផង គេ​ដើរ​តាម​តែ​ការឥត​ប្រយោជន៍ ហើយ​ខ្លួន​គេ​ក៏​ត្រឡប់​ជា​អសារ​ឥត​ការ​ដែរ គេ​ប្រព្រឹត្ត​តាម​ពួក​សាសន៍​ដទៃ​នៅ​ជុំ‌វិញ ដែល​ព្រះ‌យេហូវ៉ា​ហាម​ថា កុំ​ឲ្យ​ត្រាប់​តាម​អ្នក​ទាំង​នោះ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 ពួក​គេ​បាន​បោះ‌បង់​ចោល​ច្បាប់​របស់​ព្រះអង្គ ពួក​គេ​ផ្ដាច់​សម្ពន្ធ‌មេត្រី ដែល​ព្រះអង្គ​បាន​ចង​ជា​មួយ​ដូនតា​របស់​ពួក​គេ ពួក​គេ​មិន​អើពើ​នឹង​ដំបូន្មាន​ដែល​ព្រះអង្គ​ព្រមាន​ពួក​គេ ហើយ​នាំ​គ្នា​បែរ​ទៅ​គោរព​ព្រះ​ឥត​បាន​ការ ដែល​បណ្ដាល​ឲ្យ​ខ្លួន​ទៅ​ជា​ឥត​បាន​ការ​ដែរ។ ពួក​គេ​ជាប់​ពាក់‌ព័ន្ធ​នឹង​ប្រជា‌ជាតិ​នានា​ដែល​នៅ​ជុំ‌វិញ ជា​ប្រជា‌ជាតិ​ដែល​ព្រះ‌អម្ចាស់​បាន​ហាម​ឃាត់​មិន​ឲ្យ​ពួក​គេ​យក​តម្រាប់​តាម។

សូមមើលជំពូក ចម្លង

អាល់គីតាប

15 ពួក​គេ​បាន​បោះ‌បង់​ចោល​ហ៊ូកុំ​របស់​ទ្រង់ ពួក​គេ​ផ្តាច់​សម្ពន្ធ‌មេត្រី ដែល​ទ្រង់​បាន​ចង​ជា​មួយ​ដូន‌តា​របស់​ពួក​គេ ពួក​គេ​មិន​អើពើ​នឹង​ដំបូន្មាន​ដែល​ទ្រង់​ព្រមាន​ពួក​គេ ហើយ​នាំ​គ្នា​បែរ​ទៅ​គោរព​ព្រះ​ឥត​បាន​ការ ដែល​បណ្តាល​ឲ្យ​ខ្លួន​ទៅ​ជា​ឥត​បាន​ការ​ដែរ។ ពួក​គេ​ជាប់​ពាក់‌ព័ន្ធ​នឹង​ប្រជា‌ជាតិ​នានា​ដែល​នៅ​ជុំ‌វិញ ជា​ប្រជា‌ជាតិ​ដែលអុលឡោះ‌តាអាឡា​បាន​ហាម​ឃាត់​មិន​ឲ្យ​ពួក​គេ​យក​តម្រាប់​តាម។

សូមមើលជំពូក ចម្លង




២ ពង្សាវ‌តារ‌ក្សត្រ 17:15
40 ការដាក់ឲ្យឆ្លើយតបគ្នា  

ហេតុ​ដូច្នោះ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​នឹង​សាឡូម៉ូន​ថា ដោយ​ព្រោះ​ឯង​បាន​ធ្វើ​យ៉ាង​នេះ ហើយ​មិន​បាន​រក្សា​សេចក្ដី​សញ្ញា​របស់​អញ នឹង​បញ្ញត្ត​ដែល​អញ​បាន​បង្គាប់​ដល់​ឯង នោះ​បាន​ជា​អញ​នឹង​កន្ត្រាក់​យក​រាជ្យ​ពី​ឯង​វិញ​ជា​ពិត ហើយ​ឲ្យ​ទៅ​អ្នក​បំរើ​របស់​ឯង​វិញ


ដោយ​ព្រោះ​អំពើ​បាប​របស់​ប្អាសា នឹង​អំពើ​បាប​របស់​អេឡា ជា​បុត្រ​ទ្រង់ ដែល​ទ្រង់​បាន​ប្រព្រឹត្ត ព្រម​ទាំង​បណ្តាល​ឲ្យ​ពួក​អ៊ីស្រាអែល​ធ្វើ​បាប​ដែរ ជា​ការ​ដែល​នាំ​ឲ្យ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​អ៊ីស្រាអែល មាន​សេចក្ដី​ក្រោធ​ដោយ‌សារ​របស់​ជា​អសារ​ឥត​ការ​របស់​គេ


ព្រម​ទាំង​ប្រព្រឹត្ត​តាម​អស់​ទាំង​ទំនៀម‌ទំលាប់​នៃ​ពួក​សាសន៍​ដទៃ ដែល​ព្រះ‌យេហូវ៉ា​បាន​បណ្តេញ​ពី​មុខ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ចេញ នឹង​តាម​ច្បាប់​ដែល​ពួក​ស្តេច​អ៊ីស្រាអែល​បាន​តាំង​ដែរ


ប៉ុន្តែទ្រង់​ក៏​ចាត់​ពួក​ហោរា​ទៅ​ឯ​គេ​ដែរ ដើម្បី​នឹង​ទាញ​នាំ​គេ​មក​ឯ​ព្រះ‌យេហូវ៉ា​វិញ ឯ​ពួក​ហោរា​នោះ លោក​ក៏​ចាប់​ទោស​គេ តែ​គេ​មិន​ព្រម​ទទួល​ស្តាប់​ឡើយ។


ទ្រង់​ប្រព្រឹត្ត​អំពើ​ដ៏​លាមក​អាក្រក់ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា តាម​អស់​ទាំង​ការ​គួរ​ស្អប់​ខ្ពើម​របស់​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន ដែល​ព្រះ‌យេហូវ៉ា​បាន​បណ្តេញ​ចេញ ពី​មុខ​ពួក​កូន​ចៅ​អ៊ីស្រាអែល


តែ​ម៉ាន៉ាសេ​ទ្រង់​ព្រលួង​ពួក​យូដា នឹង​ពួក​អ្នក​ក្រុង​យេរូ‌សាឡិម ឲ្យ​បាន​ធ្វើ​ការ​អាក្រក់ លើស​ជាង​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន​ទៅ​ទៀត ជា​សាសន៍​ដែល​ព្រះ‌យេហូវ៉ា​បាន​បំផ្លាញ ពី​មុខ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ចេញ។


ប៉ុន្តែគេ​មាន​ចិត្ត​រឹង‌ចចេស ហើយ​បាន​បះ‌បោរ​នឹង​ទ្រង់​វិញ គេ​បោះ‌បង់​ចោល​ក្រិត្យ‌វិន័យ​ទ្រង់​ទៅ​ក្រោយ​ខ្នង ហើយ​បាន​សំឡាប់​ពួក​ហោរា​ទ្រង់ ដែល​ធ្វើ​បន្ទាល់​ដល់​គេ ដោយ​ប្រាថ្នា​ចង់​នាំ​គេ​មក​ឯ​ទ្រង់​វិញ គេ​ក៏​ប្រព្រឹត្ត​ទំនាស់​ជា​ខ្លាំង​ដែរ


ជាង​ដែល​ធ្វើ អើ អស់​អ្នក​ដែល​ទុក​ចិត្ត​នឹង​រូប​ទាំង​នោះ គេ​នឹង​បាន​ដូច​ជា​រូប​នោះ​ដែរ


គេ​មិន​បាន​កាន់​តាម​សេចក្ដី​សញ្ញា​របស់​ព្រះ ក៏​មិន​ព្រម​ប្រព្រឹត្ត​តាម​ក្រិត្យ‌វិន័យ​ទ្រង់​សោះ


នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​នឹង​ម៉ូសេ​ថា តើ​ឯង​រាល់​គ្នា​មិន​ព្រម​ធ្វើ​តាម​បញ្ញត្ត ហើយ​នឹង​ច្បាប់​អញ​ដល់​កាល​ណា​ទៀត


វា​សុទ្ធ​តែ​អសារ‌ឥត‌ការ ជា​ការ​បញ្ឆោត​ហើយ នៅ​គ្រា​ដែល​ផ្ចាញ់‌ផ្ចាល នោះ​វា​នឹង​វិនាស​បាត់​ទៅ


គឺ​គេ​សុទ្ធ​តែ​ជា​មនុស្ស​កំរោល ហើយ​ល្ងី‌ល្ងើ ឯ​លទ្ធិ​របស់​គេ​ជា​សេចក្ដី​សូន្យ​សោះ គឺ​ជា​ដុំ​ឈើ​ទទេ


ទ្រង់​មាន​បន្ទូល​សួរ​ថា ពួក​ព្ធយុ‌កោ​របស់​ឯង​រាល់​គ្នា​បាន​ឃើញ​មាន​សេចក្ដី​ទុច្ចរិត​យ៉ាង​ណា​នៅ​ក្នុង​អញ បាន​ជា​គេ​ថយ​ទៅ​ឆ្ងាយ​ពី​អញ​ដូច្នេះ ព្រម​ទាំង​ប្រព្រឹត្ត​តាម​សេចក្ដី​ឥត​ប្រយោជន៍ ហើយ​ក៏​ទៅ​ជា​ឥត​ប្រយោជន៍​គ្រប់​គ្នា​ផង


មិន​មែន​តាម​សញ្ញា​ដែល​អញ​បាន​តាំង​នឹង​ពួក​ព្ធយុ‌កោ​គេ នៅ​ថ្ងៃ​ដែល​អញ​បាន​ចាប់​ដៃ​ដឹក​គេ ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក​នោះ​ទេ ជា​សេចក្ដី​សញ្ញា​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា គេ​ផ្តាច់​ចេញ​ហើយ ទោះ​បើ​អញ​ជា​ប្ដី​ដល់​គេ​ក៏​ដោយ


ដល់‌ម៉្លេះ​បាន​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​ទ្រាំ​មិន​បាន​ទៀត ដោយ​ព្រោះ​អំពើ​អាក្រក់​ទាំង​ប៉ុន្មាន​របស់​អ្នក​រាល់​គ្នា ហើយ​ដោយ​ព្រោះ​ការ​គួរ​ខ្ពើម ដែល​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត គឺ​ហេតុ​នោះ​បាន​ជា​ស្រុក​របស់​អ្នក​រាល់​គ្នា​ត្រូវ​ចោល​ស្ងាត់ ហើយ​បាន​ត្រឡប់​ជា​ទី​ស្រឡាំង‌កាំង នឹង​ជា​ទី​ផ្តាសា ឥត​មាន​អ្នក​ណា​អាស្រ័យ​នៅ ដូច​ជា​សព្វ​ថ្ងៃ​នេះ


ពី​ព្រោះ​អ្នក​រាល់​គ្នា​បាន​ដុត​កំញាន​នោះ ហើយ​ធ្វើ​បាប​នឹង​ព្រះ‌យេហូវ៉ា​វិញ ក៏​មិន​បាន​ស្តាប់​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា ឬ​ប្រព្រឹត្ត​តាម​ក្រឹត្យ‌វិន័យ​ទ្រង់ ឬ​តាម​បញ្ញត្ត​ច្បាប់ ឬ​សេចក្ដី​បន្ទាល់​របស់​ទ្រង់​ឡើយ គឺ​ហេតុ​នោះ​បាន​ជា​ការ​អាក្រក់​នេះ​បាន​កើត​ដល់​អ្នក​រាល់​គ្នា ដូច​ជា​សព្វ​ថ្ងៃ​នេះ។


ប៉ុន្តែអញ​បាន​ចាត់​ពួក​ហោរា​ទាំង​ប៉ុន្មាន ជា​អ្នក​បំរើ​របស់​អញ​ឲ្យ​មក​ឯ​ឯង​រាល់​គ្នា គឺ​បាន​ក្រោក​ពី​ព្រលឹម​ស្រាង ដើម្បី​នឹង​ចាត់​គេ​ផង ដោយ​ពាក្យ​ថា ឱ​សូម​កុំ​ធ្វើ​ការ​គួរ​ខ្ពើម ដែល​អញ​ស្អប់​នេះ​ឡើយ


ដោយ​ដៃ​ឯង​រាល់​គ្នា​តែង​ប្រព្រឹត្ត​ការ​ដែល​នាំ​ឲ្យ​អញ​ខឹង គឺ​ជា​ការ​ដុត​កំញាន​ថ្វាយ​ដល់​ព្រះ​ដទៃ នៅ​ក្នុង​ស្រុក​អេស៊ីព្ទ ជា​កន្លែង​ដែល​ឯង​រាល់​គ្នា​បាន​ទៅ​ស្នាក់​នៅ​នោះ ជា​ការ​ដែល​នឹង​កាត់​ឯង​រាល់​គ្នា​ចេញ ហើយ​ឲ្យ​ឯង​រាល់​គ្នា​ត្រឡប់​ជា​ទី​ផ្តាសា នឹង​ជា​ទី​ត្មះ‌តិះដៀល នៅ​កណ្តាល​អស់​ទាំង​សាសន៍​នៅ​ផែនដី


ប៉ុន្តែ ឯង​មិន​បាន​ស្តាប់​តាម​អញ ឬ​ផ្ទៀង​ត្រចៀក​មក​សោះ គឺ​បាន​តាំង​ក្បាល​រឹង ហើយ​បាន​ប្រព្រឹត្ត​អាក្រក់​ជាង​ពួក​ព្ធយុ‌កោ​ទៅ​ទៀត។


ពួក​អ្នក​ប្រាជ្ញ​គេ​ត្រូវ​ខ្មាស ត្រូវ​ស្រយុត​ចិត្ត ហើយ​ចាប់​បាន មើល គេ​បាន​បោះ‌បង់​ចោល​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ដូច្នេះ តើ​គេ​មាន​ប្រាជ្ញា​នៅ​ក្នុង​ខ្លួន​ជា​យ៉ាង​ណា​វិញ


កូន​មនុស្ស​អើយ ឯង​នៅ​កណ្តាល​ពូជ‌ពង្ស​រឹង‌ចចេស ជា​ពួក​អ្នក​ដែល​មាន​ភ្នែក​សំរាប់​មើល តែ​មើល​មិន​ឃើញ​ទេ ក៏​មាន​ត្រចៀក​សំរាប់​ស្តាប់ តែ​ស្តាប់​មិន​ឮ​ដែរ ដ្បិត​គេ​ជា​ពូជ‌ពង្ស​រឹង‌ចចេស


ទ្រង់​មាន​បន្ទូល​ថា កូន​មនុស្ស​អើយ អញ​ចាត់​ឯង​ឲ្យ​ទៅ​ឯ​ពួក​កូន​ចៅ​អ៊ីស្រាអែល គឺ​ដល់​សាសន៍​ដែល​រឹង‌ចចេស ដែល​បាន​បះ‌បោរ​នឹង​អញ ទោះ​ទាំង​ខ្លួន​គេនឹង​ពួក​ឰយុកោ ក៏​បាន​រំលង​ទាស់​នឹង​អញ ដរាប​ដល់​ថ្ងៃ​នេះ​ឯង


ដោយ​មើល‌ងាយ​ដល់​អស់​ទាំង​ច្បាប់​អញ ហើយ​ខ្ពើម​ក្រឹត្យ‌ក្រម​របស់​អញ ដល់​ម៉្លេះ​បាន​ជា​មិន​ព្រម​ប្រព្រឹត្ត​តាម​អស់​ទាំង​សេចក្ដី​បង្គាប់​នេះ គឺ​ឯង​ផ្តាច់​សេចក្ដី​សញ្ញា​របស់​អញ​ចេញ​វិញ


កាល​ព្រលឹង​នៅ​ក្នុង​ខ្លួន ទូលបង្គំ​បាន​សន្លប់​ទៅ នោះ​ទូលបង្គំ​បាន​នឹក​ដល់​ព្រះ‌យេហូវ៉ា ហើយ​សេចក្ដី​អធិស្ឋាន​របស់​ទូលបង្គំ​បាន​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ​បរិសុទ្ធ នៅ​ចំពោះ​ទ្រង់


រួច​ទ្រង់​មាន​បន្ទូល​ប្រាប់​គេ​ថា ឥឡូវ​នេះ ចូរ​ដង​យក​ទៅ​ជូន​ដល់​លោក ជា​មង្គល‌ការ​ចុះ គេ​ក៏​ដង​យក​ទៅ


ឯ​ដំណើរ​បរិភោគ​ភោជ‌នាហារ ដែល​បាន​ថ្វាយ​ទៅ​រូប​ព្រះ នោះ​យើង​ដឹង​ថា ក្នុង​លោកីយ​នេះ រូប​ព្រះ​មិន​ជា​អ្វី​ទេ ហើយ​ថា គ្មាន​ព្រះ​ណា​ទៀត ក្រៅ​ពី​ព្រះ​តែ​១​ឡើយ


នៅ​ក្នុង​ពួក​ឯង មិន​ត្រូវ​ឲ្យ​ឃើញ​មាន​អ្នក​ណា​មួយ ដែល​ធ្វើ​ឲ្យ​កូន​ប្រុស ឬ​កូន​ស្រី​ខ្លួន​ឆ្លង​កាត់​ភ្លើង ឬ​គ្រូ​ទាយ គ្រូ​គន់‌គូរ‌នក្ខត្ត‌ឫក្ស គ្រូ​អង្គុយ‌ធម៌ គ្រូ​អាប‌ធ្មប់


នោះ​អស់​ទាំង​សាសន៍​នឹង​ឆ្លើយ​ថា គឺ​ដោយ​ព្រោះ​តែ​គេ​បាន​បោះ‌បង់​ចោល​សេចក្ដី​សញ្ញា​ផង​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ពួក​ឰយុកោ​គេ ដែល​ទ្រង់​បាន​តាំង​នឹង​គេ ក្នុង​កាល​ដែល​ទ្រង់​បាន​នាំ​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក​នោះ


គេ​បាន​បណ្តាល​ឲ្យ​អញ​មាន​សេចក្ដី​ប្រចណ្ឌ ដោយ‌សារ​របស់​ដែល​មិន​មែន​ជា​ព្រះ ក៏​បាន​ចាក់‌រុក​អញ​ឲ្យ​ខឹង ដោយ‌សារ​របស់​ឥត​ប្រយោជន៍​របស់​គេ ដូច្នេះ​អញ​នឹង​បណ្តាល​ឲ្យ​គេ​មាន​សេចក្ដី​ប្រចណ្ឌ​ដែរ ដោយ‌សារ​ពួក​មនុស្ស​ដែល​មិន​មែន​ជា​សាសន៍​ណា​ទេ ហើយ​នឹង​ចាក់‌រុក​ឲ្យ​គេ​ខឹង ដោយ‌សារ​សាសន៍​១​ដែល​ឥត​ប្រាជ្ញា


ដ្បិត​ថ្មដា​របស់​គេ​មិន​ដូច​ជា​ថ្មដា​របស់​យើង​នោះ​ទេ គឺ​ជា​ពួក​ខ្មាំង​សត្រូវ​នឹង​យើង ដែល​ធ្វើ​បន្ទាល់​ថា​ដូច្នោះ​ផង


កុំ​ឲ្យ​បែរ​ចេញ​ឡើយ ដ្បិត​យ៉ាង​នោះ អ្នក​រាល់​គ្នា​នឹង​វង្វេង​ទៅ​តាម​ការ​ឥត​អំពើ ដែល​គ្មាន​ប្រយោជន៍ ជា​ការ​ដែល​មិន​ចេះ​ជួយ​ឲ្យ​រួច​ផង សុទ្ធ​តែ​ជា​ការ​ឥត​អំពើ​ទាំង​អស់


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម