Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ពង្សាវ‌តារ‌ក្សត្រ 16:12 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 កាល​ស្តេច​បាន​យាង​មក​ពី​ក្រុង​ដាម៉ាស​វិញ​ហើយ ទ្រង់​ក៏​ឃើញ ហើយ​ទ្រង់​យាង​ទៅ​ឯ​អាសនា​នោះ ដើម្បី​នឹង​ថ្វាយ​ដង្វាយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 កាល​ស្តេច​បាន​យាង​មក​ពី​ក្រុង​ដាម៉ាស​វិញ​ហើយ ទ្រង់​ក៏​ឃើញ ហើយ​ទ្រង់​យាង​ទៅ​ឯ​អាស‌នា​នោះ ដើម្បី​នឹង​ថ្វាយ​តង្វាយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 កាល​ស្ដេច​យាង​ត្រឡប់​មក​វិញ ទត​ឃើញ​អាសនៈ​នោះ ទ្រង់​ក៏​យាង​ឡើង​ទៅ​អាសនៈ

សូមមើលជំពូក ចម្លង

អាល់គីតាប

12 កាល​ស្តេច​ត្រឡប់​មក​វិញ ឃើញ​អាសនៈ​នោះ គាត់​ក៏​ឡើង​ទៅ​អាសនៈ

សូមមើលជំពូក ចម្លង




២ ពង្សាវ‌តារ‌ក្សត្រ 16:12
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ដល់​ថ្ងៃ​១៥ ខែ​កត្តិក ជា​វេលា​ដែល​ទ្រង់​បាន​គិត​សំរេច​ក្នុង​ព្រះ‌ទ័យ​ហើយ នោះ​ទ្រង់​ក៏​ថ្វាយ​យញ្ញ‌បូជា​នៅ​លើ​អាសនា​នោះ ដែល​ទ្រង់​បាន​ស្អាង នៅ​ក្រុង​បេត-អែល ហើយ​ទ្រង់​ក៏​តាំង​ថ្ងៃ​នោះ ទុក​ជា​ថ្ងៃ​បុណ្យ ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល រួច​ទ្រង់​ឡើង​ទៅ​ដុត​កំញាន​ថ្វាយ នៅ​លើ​អាសនា​ផង។


ខណ​នោះ មាន​អ្នក​សំណប់​របស់​ព្រះ​ម្នាក់​ចេញ​ពី​ស្រុក​យូដា មក​ដល់​បេត-អែល តាម​បង្គាប់​នៃ​ព្រះ‌យេហូវ៉ា ឯ​យេរ៉ូ‌បោម ទ្រង់​កំពុង​តែ​ឈរ​នៅ​មុខ​អាសនា ដើម្បី​ដុត​កំញាន


រួច​អ៊ូរីយ៉ា​ដ៏​ជា​សង្ឃ ក៏​ស្អាង​អាសនា​១ តាម​គំរូ​ដែល​ស្តេច​អ័ហាស​បាន​ផ្ញើ​មក​ពី​ក្រុង​ដាម៉ាស​នោះ​គ្រប់​ជំពូក អ៊ូរីយ៉ា​ក៏​ធ្វើ​ឲ្យ​ទាន់​ស្តេច​អ័ហាស​យាង​ត្រឡប់​មក​ពី​ក្រុង​ដាម៉ាស​វិញ


ទ្រង់​ក៏​ដុត​ដង្វាយ​ដុត នឹង​ដង្វាយ​ម្សៅ នៅ​លើ​អាសនា​នោះ ព្រម​ទាំង​ច្រួច​ដង្វាយ​ច្រួច ហើយ​ប្រោះ​ឈាម​នៃ​ដង្វាយ​មេត្រី​ផង


គឺ​ទ្រង់​បាន​ថ្វាយ​យញ្ញ‌បូជា ដល់​អស់​ទាំង​ព្រះ​នៃ​ពួក​ក្រុង​ដាម៉ាស ដែល​គេ​បាន​វាយ​ទ្រង់ ដោយ​នឹក​ថា ដោយ​ព្រោះ​ព្រះ​នៃ​ពួក​ស្តេច​ស៊ីរី​បាន​ជួយ​គេ នោះ​យើង​នឹង​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ​ទាំង​នោះ​ដែរ ដើម្បី​ឲ្យ​បាន​ជួយ​ខាង​យើង ប៉ុន្តែព្រះ​ទាំង​នោះ​ជា​ហេតុ​នាំ​ឲ្យ​ទ្រង់ នឹង​ពួក​អ៊ីស្រាអែល​ទាំង​អស់​រួញ​ថយ​វិញ


ឯ​នៅ​គ្រប់​ទាំង​ទី​ក្រុង​ស្រុក​យូដា ទ្រង់​ក៏​ធ្វើ​ទី​ខ្ពស់ សំរាប់​នឹង​ដុត​កំញាន​ថ្វាយ​ព្រះ​ដទៃ ទ្រង់​បាន​បណ្តាល​ឲ្យ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ឰយុកោ​ទ្រង់ មាន​សេចក្ដី​ក្រោធ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម