២ ពង្សាវតារក្សត្រ 15:19 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤19 នៅគ្រានោះពូល ជាស្តេចស្រុកអាសស៊ើរ ក៏ទន្ទ្រានចូល ក្នុងស្រុក ហើយមណាហិម ទ្រង់ថ្វាយប្រាក់១ពាន់ហាប ដល់ពូល ឲ្យបានពួតដៃជួយឲ្យរាជ្យបានខ្ជាប់ខ្ជួន នៅក្នុងអំណាចខ្លួន សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦19 នៅគ្រានោះ ពូល ជាស្តេចស្រុកអាសស៊ើរ ក៏ទន្ទ្រានចូលក្នុងស្រុក ហើយមណាហិម ទ្រង់ថ្វាយប្រាក់មួយពាន់ហាបដល់ពូល ឲ្យបានពួតដៃជួយឲ្យរាជ្យបានខ្ជាប់ខ្ជួននៅក្នុងអំណាចខ្លួន។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥19 គ្រានោះ ព្រះចៅពូល ជាស្ដេចស្រុកអាស្ស៊ីរី បានវាយលុកចូលស្រុកអ៊ីស្រាអែល តែព្រះបាទមណាហិម យកប្រាក់មួយពាន់ហាបថ្វាយព្រះចៅពូល សូមឲ្យស្ដេចនោះជួយពង្រឹងអំណាចរបស់ខ្លួន។ សូមមើលជំពូកអាល់គីតាប19 គ្រានោះស្តេចពូល ជាស្តេចស្រុកអាស្ស៊ីរី បានវាយលុកចូលស្រុកអ៊ីស្រអែល តែស្តេចមណាហិម យកប្រាក់មួយពាន់ហាបជូនស្តេចពូល សូមឲ្យស្តេចនោះជួយពង្រឹងអំណាចរបស់ខ្លួន។ សូមមើលជំពូក |
ប៉ុន្តែ សេចក្ដីឈ្លប់សូន្យសុងនឹងមិននៅលើស្រុក ដូចនៅគ្រាដែលមានសេចក្ដីវេទនាចិត្តនោះទេ កាលពីដើម ទ្រង់បានធ្វើឲ្យស្រុកសាប់យូល៉ូន នឹងស្រុកណែបថាលីត្រូវគេមើលងាយ តែនៅជាន់ក្រោយ ទ្រង់នឹងធ្វើឲ្យរុងរឿងឧត្តមវិញ គឺជាស្រុកតាមផ្លូវទៅឯសមុទ្រត្រើយខាងនាយទន្លេយ័រដាន់ ជាដែនខេត្តកាលីឡេរបស់សាសន៍ដទៃ
នោះយ៉ូអាស ជាស្តេចយូដា ទ្រង់យកអស់ទាំងរបស់បរិសុទ្ធ ដែលពួកស្តេចយូដា គឺយ៉ូសាផាត យ៉ូរ៉ាម នឹងអ័ហាស៊ីយ៉ាជាពួកឰយុកោទ្រង់បានថ្វាយ នឹងរបស់ទាំងប៉ុន្មានដែលអង្គទ្រង់បានថ្វាយ ព្រមទាំងមាសទាំងអស់ ដែលនៅក្នុងឃ្លាំងព្រះវិហារនៃព្រះយេហូវ៉ា ហើយក្នុងដំណាក់ស្តេចផង ផ្ញើទៅថ្វាយហាសែលជាស្តេចស៊ីរី ដូច្នេះ ហាសែលក៏ថយចេញពីក្រុងយេរូសាឡិមទៅ។
នៅក្នុងរាជ្យពេកា ជាស្តេចអ៊ីស្រាអែល នោះទីកឡាត-ពីលេស៊ើរ ជាស្តេចស្រុកអាសស៊ើរ ក៏មកចាប់យកក្រុងអ៊ីយ៉ូន ក្រុងអេបិល-បេត-ម្អាកា ក្រុងយ៉ាណូហា ក្រុងកេដេស ក្រុងហាសោរ នឹងស្រុកកាឡាត ហើយស្រុកកាលីឡេ ព្រមទាំងស្រុកណែបថាលីទាំងមូល ក៏ដឹកនាំពួកអ្នកស្រុកទាំងនោះ ទៅជាឈ្លើយ ដល់ស្រុកអាសស៊ើរ
ដូច្នេះ ឱព្រះនៃយើងខ្ញុំរាល់គ្នា ជាព្រះដ៏ធំ ហើយមានឥទ្ធានុភាព ដែលគួរស្ញែងខ្លាចដល់ទ្រង់ ជាព្រះដែលរក្សាសេចក្ដីសញ្ញា នឹងសេចក្ដីសប្បុរសអើយ ឯសេចក្ដីវេទនាទាំងប៉ុន្មាន ដែលបានកើតដល់យើងខ្ញុំ ព្រមទាំងស្តេច ពួកមេ ពួកសង្ឃ ពួកហោរា ពួកឰយុកោយើងខ្ញុំ នឹងពួករាស្ត្ររបស់ទ្រង់ ចាប់តាំងពីគ្រាពួកស្តេចនៃស្រុកអាសស៊ើរ ដរាបដល់សព្វថ្ងៃនេះ នោះសូមទ្រង់កុំរាប់ថា ជាការតិចតួចឡើយ