២ ពង្សាវតារក្សត្រ 10:9 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤9 លុះដល់ព្រឹកឡើង លោកក៏ចេញទៅឈរ មានប្រសាសន៍នឹងបណ្តាជនទាំងឡាយថា អ្នករាល់គ្នាសុចរិតទេ មើល គឺខ្ញុំហើយដែលបានបះបោរនឹងចៅហ្វាយរបស់ខ្ញុំ ព្រមទាំងសំឡាប់ផង តែអ្នកណាបានសំឡាប់អ្នកទាំងនេះ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦9 លុះព្រឹកឡើង លោកក៏ចេញទៅឈរ មានប្រសាសន៍ទៅបណ្ដាជនទាំងឡាយថា៖ «អ្នករាល់គ្នាសុចរិតទេ គឺខ្ញុំទេដែលបានបះបោរនឹងចៅហ្វាយរបស់ខ្ញុំ ព្រមទាំងសម្លាប់ផង តែអ្នកណាបានសម្លាប់អ្នកទាំងនេះ? សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥9 លុះព្រឹកឡើង លោកយេហ៊ូវចេញទៅឈរនៅមាត់ទ្វារក្រុង ហើយប្រកាសប្រាប់ប្រជាជនទាំងមូលថា៖ «អ្នករាល់គ្នាគ្មានទោសអ្វីទេ! គឺខ្ញុំទេតើដែលបានបះបោរប្រឆាំងនឹងស្ដេច ព្រមទាំងធ្វើគុតស្ដេចទៀតផង។ រីឯអ្នកទាំងនេះវិញ តើនរណាជាអ្នកសម្លាប់? សូមមើលជំពូកអាល់គីតាប9 លុះព្រឹកឡើង លោកយេហ៊ូវចេញទៅឈរនៅមាត់ទ្វារក្រុង ហើយប្រកាសប្រាប់ប្រជាជនទាំងមូលថា៖ «អ្នករាល់គ្នាគ្មានទោសអ្វីទេ! គឺខ្ញុំទេតើដែលបានបះបោរប្រឆាំងនឹងស្តេច ព្រមទាំងសម្លាប់ស្តេចទៀតផង។ រីឯអ្នកទាំងនេះវិញ តើនរណាជាអ្នកសម្លាប់? សូមមើលជំពូក |
ខ្ញុំនៅទីនេះស្រាប់ ចូរធ្វើបន្ទាល់ទាស់នឹងខ្ញុំនៅចំពោះព្រះយេហូវ៉ា ហើយនៅមុខអ្នកដែលទ្រង់បានចាក់ប្រេងតាំងឲ្យនេះចុះ តើខ្ញុំបានយកគោរបស់អ្នកណា ឬយកលារបស់អ្នកណា តើខ្ញុំបានបំភាន់បំបាត់ឬសង្កត់សង្កិនអ្នកណា តើខ្ញុំបានទទួលសំណូកពីដៃអ្នកណា ដើម្បីឲ្យខ្ញុំធ្មេចភ្នែក នោះខ្ញុំនឹងសងដល់អ្នករាល់គ្នាវិញ
រួចលោកក៏ធ្វើសំបុត្រទី២ផ្ញើទៅគេថា បើអ្នករាល់គ្នាកាន់ខាងខ្ញុំ ហើយចង់ស្តាប់តាមបង្គាប់ខ្ញុំមែន នោះចូរកាត់ក្បាលពួកបុត្រានៃចៅហ្វាយរបស់អ្នករាល់គ្នាចុះ រួចដល់ថ្ងៃស្អែកពេលថ្មើរណេះ ត្រូវឲ្យអ្នករាល់គ្នាទៅឯខ្ញុំនៅត្រង់យេសរាល រីឯពួកបុត្រានៃស្តេចទាំង៧០អង្គ នោះសុទ្ធតែនៅជាមួយនឹងពួកអ្នកធំ ក្នុងទីក្រុងដែលបានបីបាច់រក្សា
កាលយ៉ូអាសចាប់តាំងសោយរាជ្យឡើង នោះទ្រង់មានព្រះជន្ម៧ឆ្នាំហើយ គឺយ៉ូសាការ ជាកូនស៊ីមាត នឹងយ៉ូសាបាឌ ជាកូនសូមើរជាអ្នកបំរើ ដែលវាយទ្រង់ ហើយទ្រង់ក៏សុគតទៅ រួចគេបញ្ចុះទ្រង់នៅក្នុងក្រុងដាវីឌ ជាមួយនឹងពួកឰយុកោទ្រង់ នោះអ័ម៉ាស៊ីយ៉ា ជាព្រះរាជបុត្រាទ្រង់ ក៏ឡើងសោយរាជ្យជំនួសបិតា។