២ ពង្សាវតារក្សត្រ 1:7 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤7 ទ្រង់មានបន្ទូលសួរគេថា មនុស្សដែលឡើងមកជួបនឹងឯងរាល់គ្នា ពោលសេចក្ដីទាំងនេះ តើបែបយ៉ាងណា សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦7 ស្ដេចមានរាជឱង្ការសួរគេថា៖ «តើបុរសដែលមកជួបនឹងអ្នករាល់គ្នា ហើយពោលពាក្យទាំងនេះ មានរូបរាងយ៉ាងដូចម្ដេច?» សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥7 ស្ដេចសួរអ្នកនាំសារថា៖ «តើបុរសដែលមកជួបអ្នករាល់គ្នា ហើយពោលពាក្យទាំងនេះ មានរូបរាងដូចម្ដេច?»។ សូមមើលជំពូកអាល់គីតាប7 ស្តេចសួរអ្នកនាំសារថា៖ «តើបុរសដែលមកជួបអ្នករាល់គ្នា ហើយពោលពាក្យទាំងនេះមានរូបរាងដូចម្តេច?»។ សូមមើលជំពូក |
គេក៏ទូលឆ្លើយថា មានមនុស្សម្នាក់ឡើងមកជួបនឹងយើងខ្ញុំប្រាប់ថា ចូរវិលទៅឯស្តេច ដែលចាត់ប្រើឯងរាល់គ្នាមក ហើយទូលទ្រង់ថា ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ តើដោយហេតុតែគ្មានព្រះនៅស្រុកអ៊ីស្រាអែលឬអី បានជាព្រះករុណាចាត់គេឲ្យទៅសួរដល់ព្រះបាល-សេប៊ូប ជាព្រះនៃពួកអេក្រុនវិញ ហេតុនេះទ្រង់នឹងមិនចុះពីដំណេក ដែលបានឡើងទៅនោះបានឡើយ គឺត្រូវសុគតជាពិតវិញ