Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ពង្សាវ‌តារ‌ក្សត្រ 1:1 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 ក្រោយ​ដែល​អ័ហាប់​សុគត​ហើយ នោះ​សាសន៍​ម៉ូអាប់ គេ​បះ‌បោរ​នឹង​ពួក​អ៊ីស្រាអែល

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 ក្រោយ​ពី​ព្រះបាទ​អ័ហាប់​សុគត​ទៅ សាសន៍​ម៉ូអាប់​បាន​បះ‌បោរ​នឹង​ពួក​អ៊ីស្រា‌អែល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 ក្រោយ​ពី​ព្រះ‌បាទ​អហាប់​សោយ​ទិវង្គត ជន‌ជាតិ​ម៉ូអាប់​បាន​បះ‌បោរ​ប្រឆាំង​នឹង​ជន‌ជាតិ​អ៊ីស្រា‌អែល។

សូមមើលជំពូក ចម្លង

អាល់គីតាប

1 ក្រោយ​ពី​ស្តេច​អហាប់​ស្លាប់ ជន‌ជាតិ​ម៉ូអាប់​បាន​បះ‌បោរ​ប្រឆាំង​នឹង​ជន‌ជាតិ​អ៊ីស្រ‌អែល។

សូមមើលជំពូក ចម្លង




២ ពង្សាវ‌តារ‌ក្សត្រ 1:1
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ទ្រង់​ក៏​ប្រហារ​សាសន៍​ម៉ូអាប់​ដែរ ទ្រង់​ឲ្យ​គេ​ដេក​ដង្ហែ​គ្នា​នៅ​ដី​ដោយ​ជួរៗ រួច​ដំរូវ​ឲ្យ​ត្រូវ​សំឡាប់​២​ជួរ ហើយ​ទុក​ពេញ​១​ជួរ​ឲ្យ​រស់​នៅ ដូច្នេះ សាសន៍​ម៉ូអាប់​បាន​ត្រឡប់​ជា​បាវ​បំរើ​របស់​ដាវីឌ ហើយ​ក៏​នាំ​យក​សួយ‌អាករ​មក​ថ្វាយ។


រួច​ទ្រង់​តាំង​ឲ្យ​មាន​ពួក​ទាហាន​ត្រួត‌ត្រា​មើល​ក្នុង​ស្រុក​ស៊ីរី​ប៉ែក​ខាង​ក្រុង​ដាម៉ាស ហើយ​ពួក​សាសន៍​ស៊ីរី ក៏​ចំណុះ​ជា​បាវ​បំរើ​របស់​ដាវីឌ ព្រម​ទាំង​យក​សួយ‌អាករ​មក​ថ្វាយ​ដែរ ព្រះ‌យេហូវ៉ា​ទ្រង់​ចេះ​តែ​ជួយ​ការ‌ពារ​ដាវីឌ នៅ​គ្រប់​ទី​កន្លែង​ណា​ដែល​ទ្រង់​យាង​ទៅ


នៅ​ក្នុង​រាជ្យ​យ៉ូរ៉ាម នោះ​សាសន៍​អេដំម​បាន​បះ‌បោរដោះ​ខ្លួន ពី​ក្នុង​កណ្តាប់​ដៃ​នៃ​សាសន៍​យូដា ហើយ​ក៏​តាំង​ស្តេច​១​អង្គ ឲ្យ​សោយ‌រាជ្យ​លើ​ខ្លួន​គេ


ប៉ុន្តែសាសន៍​អេដំម​គេ​បះ‌បោរ ដោះ​ខ្លួន​ពី​អំណាច​នៃ​ពួក​យូដា ដរាប​ដល់​សព្វ​ថ្ងៃ​នេះ នៅ​គ្រា​នោះ​ឯង ក្រុង​លិបណា​ក៏​បះ‌បោរ​ដែរ


ទ្រង់​ក៏​វាយ​ស្រុក​ម៉ូអាប់ ហើយ​សាសន៍​ម៉ូអាប់ គេ​ចំណុះ​ដល់​ដាវីឌ ព្រម​ទាំង​បង់​សួយ‌អាករ​ផង។


ស្រុក​ម៉ូអាប់​ជា​អាង​សំរាប់​ឲ្យ​យើង​ងូត​ទឹក ហើយ​យើង​នឹង​បោះ​ស្បែក​ជើង​ទៅ​លើ​ស្រុក​អេដំម នែ ស្រុក​ភីលីស្ទីន ចូរ​ស្រែក​ហ៊ោ​ឡើង ដោយ​ព្រោះ​យើង។


នឹង​មាន​ទឹក​ហៀរ‌ហូរ​ពី​ថាំង​គេ ហើយ​ពូជ​គេ​នឹង​ចំរើន​ផល​ឡើង ដោយ​មាន​ទឹក​ច្រើន ស្តេច​គេ​នឹង​បាន​ខ្ពស់​ជាង​ស្តេច​អ័កាក់ ហើយ​នគរ​គេ​នឹង​បាន​ថ្កើង​ឡើង


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម