២ ធីម៉ូថេ 4:13 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤13 ដល់កាលណាអ្នកទៅឯខ្ញុំ នោះសូមយកអាវធំ ដែលខ្ញុំផ្ញើទុកនឹងអ្នកកាប៉ុស នៅក្រុងទ្រអាសទៅផង នឹងសៀវភៅទាំងប៉ុន្មានដែរ តែសូមយកក្រាំងស្បែកជាដើម សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល13 ពេលអ្នកមក សូមយកអាវវែងដែលខ្ញុំទុកចោលនៅទ្រអាសនៅជាមួយការប៉ុស ព្រមទាំងក្រាំងមកជាមួយផង ជាពិសេសក្រាំងស្បែក។ សូមមើលជំពូកKhmer Christian Bible13 ពេលអ្នកមក សូមយកអាវធំដែលខ្ញុំទុកនឹងលោកការពូសនៅក្រុងទ្រអាសមកជាមួយផង ព្រមទាំងសៀវភៅទាំងឡាយដែរ ជាពិសេសសៀវភៅធ្វើពីស្បែក។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦13 ពេលអ្នកមក សូមយកអាវធំដែលខ្ញុំផ្ញើទុកនឹងលោកកាប៉ុស នៅក្រុងទ្រអាស និងយកសៀវភៅទាំងប៉ុន្មានមកជាមួយផង ជាពិសេសក្រាំងស្បែក។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥13 ពេលអ្នកចេញទៅ ចូរយកអាវធំដែលខ្ញុំទុកនៅផ្ទះលោកការប៉ុសនៅក្រុងត្រូអាស ព្រមទាំងយកសៀវភៅមកជាមួយផង ជាពិសេស ក្រាំងស្បែក។ សូមមើលជំពូកអាល់គីតាប13 ពេលអ្នកចេញទៅ ចូរយកអាវធំដែលខ្ញុំទុកនៅផ្ទះលោកការប៉ុសនៅក្រុងត្រូអាស ព្រមទាំងយកសៀវភៅមកជាមួយផង ជាពិសេសក្រាំងស្បែក។ សូមមើលជំពូក |