Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ កូរិនថូស 8:22 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

22 យើង​ខ្ញុំ​ក៏​ចាត់​បង​ប្អូន​ម្នាក់ ឲ្យ​ទៅ​ជា​មួយ​នឹង​គេ ជា​អ្នក​ដែល​យើង​ខ្ញុំ​បាន​ល​មើល​ជា​ញឹក‌ញយ ហើយ​ក៏​ឃើញ​ថា មាន​សេចក្ដី​ឧស្សាហ៍​ក្នុង​ការ​ជា​ច្រើន ហើយ​ឥឡូវ​នេះ គាត់​មាន​ចិត្ត​ឧស្សាហ៍​លើស​ទៅ​ទៀត ដោយ​ទុក​ចិត្ត​នឹង​អ្នក​រាល់​គ្នា​ជា​ខ្លាំង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

22 យើង​បាន​ចាត់​បងប្អូន​របស់យើង​ម្នាក់​ទៀត​ឲ្យទៅ​ជាមួយ​ពួកគេ​។ យើង​បាន​ពិសោធ​គាត់​ជាញឹកញាប់​ក្នុង​ការ​ជាច្រើន ហើយឃើញថា​គាត់​មាន​ចិត្តខ្នះខ្នែង ឥឡូវនេះ​គាត់​មានចិត្តខ្នះខ្នែងកាន់តែខ្លាំង​ជាងមុនទៅទៀត ដោយសារ​គាត់មាន​ទំនុកចិត្ត​យ៉ាងខ្លាំង​ចំពោះ​អ្នករាល់គ្នា​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

22 យើង​ចាត់​បងប្អូន​ម្នាក់​ទៀត​ឲ្យ​ទៅ​ជាមួយ​ពួកគេ​ ព្រោះ​យើង​បាន​ពិសោធ​អ្នក​នោះជា​ញឹកញាប់​ ហើយ​ឃើញ​ថា​ គាត់​មាន​សេចក្ដី​ឧស្សាហ៍​នៅ​ក្នុង​កិច្ចការ​ជាច្រើន​ ឥឡូវ​នេះ​គាត់​កាន់​តែ​មាន​សេចក្ដី​ឧស្សាហ៍​ថែម​ទៀត​ ដោយ​ការ​ទុកចិត្ដ​ជា​ខ្លាំង​លើ​អ្នក​រាល់គ្នា។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

22 យើង​បាន​ចាត់​បង‌ប្អូន​ម្នាក់​ទៀត ឲ្យ​ទៅ​ជា​មួយ​គេ ជា​អ្នក​ដែល​យើង​បាន​ល្បង‌ល​ជា​ញឹក‌ញាប់ ហើយ​ឃើញ​ថា​មាន​ចិត្ត​ខ្នះ​ខ្នែង​ក្នុង​ការ​ជា​ច្រើន ឥឡូវ​នេះ គាត់​កាន់​តែ​មាន​ចិត្ត​ខ្នះ​ខ្នែង​ជាង​មុន​ទៅ​ទៀត ព្រោះ​គាត់​ទុក​ចិត្ត​អ្នក​រាល់​គ្នា​ជា​ខ្លាំង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

22 យើង​បាន​ចាត់​បងប្អូន​យើង​ម្នាក់​ទៀត​ឲ្យ​មក​ជា​មួយ​អ្នក​ទាំង​ពីរ។ យើង​ធ្លាប់​ល្បង‌ល​មើល​ចិត្ត​គាត់​ជា​ច្រើន​លើក​ច្រើន​សា ហើយ​ឃើញ​ថា គាត់​ពិត​ជា​មាន​ចិត្ត​ខ្នះ‌ខ្នែង​មែន។ លើក​នេះ​គាត់​បាន​បង្ហាញ​នូវ​ទឹក​ចិត្ត​ខ្នះ‌ខ្នែង​ជាង​មុន​ទៅ​ទៀត ព្រោះ​គាត់​ទុក​ចិត្ត​បងប្អូន​ខ្លាំង​ណាស់។

សូមមើលជំពូក ចម្លង

អាល់គីតាប

22 យើង​បាន​ចាត់​បង​ប្អូន​យើង​ម្នាក់​ទៀត​ឲ្យ​មក​ជា​មួយ​អ្នក​ទាំង​ពីរ។ យើង​ធ្លាប់​ល្បង‌ល​មើល​ចិត្ដ​គាត់​ជា​ច្រើន​លើក​ច្រើន​សា ហើយ​ឃើញ​ថា​គាត់​ពិត​ជា​មាន​ចិត្ដ​ខ្នះ‌ខ្នែង​មែន។ លើក​នេះ​គាត់​បាន​បង្ហាញ​នូវ​ទឹក​ចិត្ដ​ខ្នះ‌ខ្នែង​ជាង​មុន​ទៅ​ទៀត ព្រោះ​គាត់​ទុក​ចិត្ដ​បង​ប្អូន​ខ្លាំង​ណាស់។

សូមមើលជំពូក ចម្លង




២ កូរិនថូស 8:22
3 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​យើង​ខ្ញុំ​ខំ​ធ្វើ​ការ​ល្អ មិន​មែន​នៅ​ចំពោះ​ព្រះ‌អម្ចាស់​តែ​ប៉ុណ្ណោះ គឺ​នៅ​ចំពោះ​មនុស្ស​លោក​ដែរ


រីឯ​ទីតុស គាត់​ជា​គូ‌កន​ធ្វើ​ការ​ជា​មួយ​នឹង​ខ្ញុំ នៅ​ចំពោះ​អ្នក​រាល់​គ្នា ឯ​ពួក​បង​ប្អូន​យើង​ខ្ញុំ​ឯ​ទៀត​នោះ គេ​ជា​ពួក​អ្នក​ដែល​ពួក​ជំនុំ​ទាំង​ប៉ុន្មាន ចាត់​ឲ្យ​ធ្វើ​ការ ហើយ​ជា​សិរី‌ល្អ​នៃ​ព្រះ‌គ្រីស្ទ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម