Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 8:1 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 លុះ​កាល​សាំយូ‌អែល​ចាស់​ហើយ នោះ​លោក​តាំង​កូន​ឡើង ឲ្យ​ធ្វើ​ជា​អ្នក​គ្រប់‌គ្រង លើ​សាសន៍​អ៊ីស្រាអែល​ត​ទៅ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 ពេល​លោកសាំយូ‌អែល​ចាស់​ហើយ នោះ​លោក​តាំង​កូន​ឡើង ឲ្យ​ធ្វើ​ជា​អ្នក​គ្រប់‌គ្រង​លើ​សាសន៍​អ៊ីស្រា‌អែល​ត​ទៅ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 កាល​លោក​សាំយូ‌អែល​មាន​វ័យ​កាន់​តែ​ចាស់​ណាស់​ហើយ លោក​បាន​តែង‌តាំង​កូន​ប្រុសៗ​របស់​លោក​ឲ្យ​គ្រប់‌គ្រង​ប្រជា‌ជន​អ៊ីស្រា‌អែល។

សូមមើលជំពូក ចម្លង

អាល់គីតាប

1 កាល​សាំយូ‌អែល​មាន​វ័យ​កាន់​តែ​ចាស់​ណាស់​ហើយ គាត់​បាន​តែង‌តាំង​កូន​ប្រុសៗ​របស់​គាត់ ឲ្យ​គ្រប់‌គ្រង​ប្រជា‌ជន​អ៊ីស្រ‌អែល។

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 8:1
9 ការដាក់ឲ្យឆ្លើយតបគ្នា  

នោះ​ខ្ញុំ​បាន​ប្រគល់​អំណាច​ត្រួត‌ត្រា​ក្រុង​យេរូ‌សាឡិម ដល់​ហាណានី ជា​បង​ប្អូន​ខ្ញុំ នឹង​ហា‌ណា‌នា ជា​មេ​បន្ទាយ ដ្បិត​គាត់​ជា​មនុស្ស​ស្មោះ‌ត្រង់ ក៏​កោត‌ខ្លាច​ដល់​ព្រះ​លើស​ជាង​មនុស្ស​ជា​ច្រើន


ខ្ញុំ​ផ្តាំ​នឹង​អ្នក​អស់​ពី​ចិត្ត នៅ​ចំពោះ​ព្រះ នឹង​ព្រះ‌គ្រីស្ទ​យេស៊ូវ ហើយ​ពួក​ទេវតា​រើស​តាំង​ផង​ថា ឲ្យ​អ្នក​កាន់​តាម​សេចក្ដី​ទាំង​នេះ ដោយ​ឥត​រើស​មុខ​អ្នក​ណា ឬ​ល្អៀង​ទៅ​ខាង​ណា​ឡើយ


លោក​មាន​កូន​ប្រុស​៣០​នាក់ ដែល​មាន​កូន​លា​១​ម្នាក់​សំរាប់​ជិះ គេ​ក៏​មាន​ទី​ក្រុង​៣០​ដែល​ហៅ​ថា ហាវ៉ុត-យ៉ាអ៊ារ ដរាប​ដល់​សព្វ​ថ្ងៃ​នេះ ក្រុង​ទាំង​នោះ​នៅ​ស្រុក​កាឡាត


លោក​មាន​កូន​ប្រុស​៤០​នាក់ ហើយ​មាន​ចៅ​៣០​នាក់ ដែល​សុទ្ធ​តែ​មាន​កូន​លា​១​ម្នាក់​សំរាប់​ជិះ អាបដូន ជា​កូន​ហ៊ីលេល ក្នុង​ពួក​ពីរ៉ាថូន បាន​គ្រប់‌គ្រង​លើ​សាសន៍​អ៊ីស្រាអែល​អស់​៨​ឆ្នាំ


ឱ​អ្នក​រាល់​គ្នា​ដែល​ជិះ​លា​ស នឹង​អ្នក​រាល់​គ្នា​ដែល​អង្គុយ​លើ​ព្រំ​វិចិត្រ​ដ៏​មាន​ដំឡៃ ហើយ​អ្នក​រាល់​គ្នា​ដែល​ដើរ​តាម​ផ្លូវ​អើយ ចូរ​ថ្លែង​ប្រាប់​ចុះ


ឥឡូវ​នេះ មើល ស្តេច​ទ្រង់​យាង​នៅ​មុខ​អ្នក​រាល់​គ្នា ឯ​ខ្ញុំៗ​ចាស់​ហើយ សក់​ខ្ញុំ​ក៏​ស្កូវ​ផង ហើយ​មើល កូន​ខ្ញុំ​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ដែរ ខ្ញុំ​បាន​ដើរ​នៅ​មុខ​អ្នក​រាល់​គ្នា​តាំង​តែ​ពី​ក្មេង ដរាប​ដល់​ថ្ងៃ​នេះ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម