Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 7:14 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 ឯ​អស់​ទាំង​ទី​ក្រុង​ណា​ដែល​ពួក​ភីលីស្ទីន​បាន​ចាប់​យក​ពី​ពួក​អ៊ីស្រាអែល​ទៅ នោះ​ក៏​បាន​ប្រគល់​មក​អ៊ីស្រាអែល​វិញ ចាប់​តាំង​ពី​ក្រុង​អេក្រុន​រហូត​ដល់​ក្រុង​កាថ ហើយ​គ្រប់​ដែន​ស្រុក​នោះ ពួក​អ៊ីស្រាអែល​ក៏​បាន​ដោះ​ឲ្យ​រួច​ពី​កណ្តាប់​ដៃ​នៃ​ពួក​ភីលីស្ទីន​ដែរ នៅ​ជាន់​នោះសាសន៍​អ៊ីស្រាអែល នឹង​សាសន៍​អាម៉ូរី មាន​សេចក្ដី​មេត្រី​នឹង​គ្នា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 ឯ​អស់​ទាំង​ទី​ក្រុង​ណា​ដែល​ពួក​ភីលី‌ស្ទីន​បាន​ចាប់​យក​ពី​ពួក​អ៊ីស្រា‌អែល​ទៅ នោះ​ក៏​បាន​ប្រគល់​មក​អ៊ីស្រា‌អែល​វិញ ចាប់​តាំង​ពី​ក្រុង​អេក្រុន​រហូត​ដល់​ក្រុង​កាថ ហើយ​គ្រប់​ដែន​ស្រុក​នោះ ពួក​អ៊ីស្រា‌អែល​ក៏​បាន​ដោះ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​នៃ​ពួក​ភីលី‌ស្ទីន​ដែរ នៅ​ជាន់​នោះ សាសន៍​អ៊ីស្រា‌អែល និង​សាសន៍​អាម៉ូរី មាន​សេចក្ដី​មេត្រី​នឹង​គ្នា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 ក្រុង​ទាំង​ប៉ុន្មាន ដែល​ពួក​ភីលីស្ទីន​វាយ​ដណ្ដើម​យក​ពី​អ៊ីស្រា‌អែល​នោះ គឺ​ចាប់​តាំង​ពី​ក្រុង​អេក្រុន​រហូត​ដល់​កាថ និង​តំបន់​ជិត​ខាង បាន​ត្រឡប់​មក​ជា​កម្មសិទ្ធិ​របស់​អ៊ីស្រា‌អែល ជន‌ជាតិ​អ៊ីស្រា‌អែល​រំដោះ​យក​ទឹក​ដី​ទាំង​នោះ ពី​កណ្ដាប់​ដៃ​របស់​ពួក​ភីលីស្ទីន។ មួយ​វិញ​ទៀត ជន‌ជាតិ​អ៊ីស្រា‌អែល និង​ជន‌ជាតិ​អាម៉ូរី ក៏​រស់​នៅ​យ៉ាង​សុខ‌សាន្ត​ជា​មួយ​គ្នា​ដែរ។

សូមមើលជំពូក ចម្លង

អាល់គីតាប

14 ក្រុង​ទាំង​ប៉ុន្មាន ដែល​ពួក​ភីលី‌ស្ទីន​វាយ​ដណ្តើម​យក​ពី​អ៊ីស្រ‌អែល​នោះ គឺ​ចាប់​តាំង​ពី​ក្រុង​អេក្រុន​រហូត​ដល់​កាថ និង​តំបន់​ជិត​ខាង បាន​ត្រឡប់​មក​ជា​កម្ម‌សិទ្ធិ​របស់​អ៊ីស្រ‌អែល ជន‌ជាតិ​អ៊ីស្រ‌អែល​រំដោះ​យក​ទឹក​ដី​ទាំង​នោះ ពី​កណ្តាប់​ដៃ​របស់​ពួក​ភីលី‌ស្ទីន។ មួយ​វិញ​ទៀត​ជន‌ជាតិ​អ៊ីស្រ‌អែល និង​ជន‌ជាតិ​អាម៉ូរី ក៏​រស់​នៅ​យ៉ាង​សុខ‌សាន្ត​ជា​មួយ​គ្នា​ដែរ។

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 7:14
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្រោយ​នោះ​មក ដាវីឌ​ទ្រង់​វាយ​បង្ក្រាប​ពួក​ភីលីស្ទីន ហើយ​ក៏​ចាប់​យក​ក្រុង​កាថ នឹង​ស្រុក​នៅ​ជុំវិញ​ពី​កណ្តាប់​ដៃ​នៃ​ពួក​ភីលីស្ទីន​នោះ


៙ គេ​ក៏​មិន​បាន​បំផ្លាញ​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​ដែរ


សាសន៍​អាម៉ា‌លេក​គេ​នៅ​ស្រុក​ខាង​ត្បូង ហើយ​សាសន៍​ហេត សាសន៍​យេប៊ូស នឹង​សាសន៍​អាម៉ូរី​គេ​នៅ​ស្រុក​ភ្នំ ឯ​ខាង​សមុទ្រ ហើយ​នៅ​មាត់​ទន្លេ​យ័រដាន់ នោះ​មាន​សាសន៍​កាណាន​វិញ។


ហើយ​ឯង​នឹង​បាន​ធ្វើ​ឲ្យ​អស់​ទាំង​សាសន៍ ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​ប្រគល់​មក​ឯង បាន​រោយ‌រៀវ​ទៅ ភ្នែក​ឯង​មិន​ត្រូវ​ប្រណី​ដល់​គេ​ឡើយ ក៏​មិន​ត្រូវ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​គេ​ដែរ ដ្បិត​នោះ​នឹង​បាន​ជា​អន្ទាក់​ដល់​ឯង​វិញ។


កាល​ណា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង បាន​ប្រគល់​សាសន៍​ទាំង​នោះ​មក​ឯង ហើយ​ឯង​បាន​ឈ្នះ​គេ នោះ​ត្រូវ​ឲ្យ​បំផ្លាញ​គេ​ឲ្យ​អស់​រលីង​ចេញ មិន​ត្រូវ​តាំង​សញ្ញា​នឹង​គេ ឬ​អាណិត​មេត្តា​ដល់​គេ​ឡើយ


ដូច្នេះ​ស្តេច​សាសន៍​អាម៉ូរី​ទាំង​៥​អង្គ គឺ​ស្តេច​ក្រុង​យេរូ‌សាឡិម​១ ស្តេច​ក្រុង​ហេប្រុន​១ ស្តេច​ក្រុង​យ៉ារមុត​១ ស្តេច​ក្រុង​ឡាគីស​១ នឹង​ស្តេច​ក្រុង​អេក្លុន​១ ក៏​ប្រមូល​គ្នា​នាំ​ទាំង​ពួក​ពល‌ទ័ព​គេ​ទាំង​អស់ ឡើង​ទៅ​បោះ​ទ័ព​ច្បាំង​នឹង​ក្រុង​គីបៀន។


ពី​ទី​នោះ​ក៏​ចេញ​ទៅ​ខាង​ជើង​ក្រុង​អេក្រុន​ដល់​ស៊ីក្រុន ហើយ​តាម​ភ្នំ​បាឡា​ទៅ​ដល់​យ៉ាបនាល រួច​ផុត​ត្រឹម​សមុទ្រ


រីឯ​ស៊ីសេរ៉ា លោក​បាន​រត់​ទៅ​ដល់​ត្រសាល​របស់​យ៉ាអែល ជា​ប្រពន្ធ​ហេប៊ើរ សាសន៍​កែន​នោះ ដ្បិត​យ៉ាប៊ីន​ជា​ស្តេច​ហាសោរ នឹង​ពួក​គ្រួ​ហេប៊ើរ ជា​សាសន៍​កែន បាន​មេត្រី​នឹង​គ្នា


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម