Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 4:8 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 វរ‌ហើយ យើង​រាល់​គ្នា តើ​មាន​អ្នក​ណា​នឹង​ជួយ​យើង ឲ្យ​រួច​ពី​កណ្តាប់​ដៃ​នៃ​ព្រះ​ដ៏​ខ្លាំង​ពូកែ​ទាំង​នេះ គឺ​ព្រះ​ទាំង​ប៉ុន្មាន​នេះ​ហើយ ដែល​បាន​វាយ​ពួក​សាសន៍​អេស៊ីព្ទ​នៅ​ទី​រហោ‌ស្ថាន ដោយ​សេចក្ដី​វេទនា​គ្រប់​យ៉ាង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 វេទនា​ដល់​យើង​ហើយ! តើ​មាន​អ្នក​ណា​អាច​ជួយ​យើង​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​នៃ​ព្រះ​ដ៏​ខ្លាំង​ពូកែ​នេះ? គឺ​ព្រះ​ទាំង​នោះ​ហើយ ដែល​បាន​វាយ​ពួក​សាសន៍​អេស៊ីព្ទ​នៅ​ទី​រហោ‌ស្ថាន ដោយ​សេចក្ដី​វេទនា​គ្រប់​យ៉ាង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 យើង​មុខ​ជា​ត្រូវ​វេទនា​ពុំ‌ខាន! តើ​នរណា​នឹង​រំដោះ​យើង​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ព្រះ​ដ៏​ខ្លាំង​ពូកែ​នោះ? គឺ​ព្រះ​នោះ​ហើយ​ដែល​បាន​វាយ​ជន‌ជាតិ​អេស៊ីប​ឲ្យ​រង​ទុក្ខ​វេទនា​គ្រប់​បែប​យ៉ាង នៅ​វាល​រហោ‌ស្ថាន។

សូមមើលជំពូក ចម្លង

អាល់គីតាប

8 យើង​មុខ​ជា​ត្រូវ​វេទនា​ពុំ​ខាន! តើ​នរណា​នឹង​រំដោះ​យើង​ឲ្យ​រួច​ពី​កណ្តាប់​ដៃ​របស់​ព្រះ​ដ៏​ខ្លាំង​ពូកែ​នោះ? គឺ​ព្រះ​នោះ​ហើយ​ដែល​បាន​វាយ​ជន‌ជាតិ​អេស៊ីប ឲ្យ​រង​ទុក្ខ​វេទនា​គ្រប់​បែប​យ៉ាង នៅ​វាល​រហោ‌ស្ថាន។

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 4:8
8 ការដាក់ឲ្យឆ្លើយតបគ្នា  

គ្រប់​ទាំង​សាសន៍​បាន​ឮ ហើយ​ក៏​ញាប់‌ញ័រ ឯ​ពួក​សាសន៍​ភីលីស្ទីន គេ​កើត​មាន​សេចក្ដី​ភ័យ​ខ្លាច


កាល​ណា​អញ​លើក​ដៃ​ដាក់​លើ​ស្រុក​អេស៊ីព្ទ ព្រម​ទាំង​នាំ​ពួក​កូន​ចៅ​អ៊ីស្រាអែល ចេញ​ពី​កណ្តាល​គេ​ទៅ នោះ​ពួក​សាសន៍​អេស៊ីព្ទ​នឹង​ដឹង​ថា អញ​ជា​ព្រះ‌យេហូវ៉ា​ពិត


ដ្បិត​ម្តង​នេះ អញ​នឹង​ដាក់​សេចក្ដី​វេទនា​ទាំង​អស់ មក​ទាស់​នឹង​ចិត្ត​ឯង នឹង​ពួក​មហា‌តលិក ហើយ​នឹង​រាស្ត្រ​ឯង​ផង ដើម្បី​ឲ្យ​ឯង​បាន​ដឹង​ថា នៅ​គ្រប់​លើ​ផែនដី​គ្មាន​អ្នក​ឯ​ណា​ដូច​អញ​ឡើយ


អ្នក​ទាំង​២​នោះ​មាន​អំណាច​នឹង​ធ្វើ​ឲ្យ​មេឃ​រាំង មិន​ឲ្យ​ភ្លៀង​ធ្លាក់​មក​ក្នុង​គ្រា​ដែល​គេ​ទាយ ក៏​មាន​អំណាច​នឹង​បំផ្លាស់​ទឹក​ឲ្យ​ទៅ​ជា​ឈាម ហើយ​នឹង​ធ្វើ​ឲ្យ​ផែនដី​កើត​មាន​សេចក្ដី​ទេវនា​គ្រប់​យ៉ាង ក្នុង​វេលា​ណា​ក៏​ដោយ តាម​តែ​ចិត្ត​បាន។


ដូច្នេះ ពួក​ភីលីស្ទីន​មាន​សេចក្ដី​ភ័យ ដោយ​ថា ព្រះ​បាន​យាង​មក​ក្នុង​ទី​បោះ​ទ័ព​គេ​ហើយ រួច​ក៏​ថា វរ‌ហើយ យើង​រាល់​គ្នា ដ្បិត​កាល​ពី​ដើម​មិន​ដែល​មាន​ដូច្នេះ​ឡើយ


ឱ​ពួក​ភីលីស្ទីន​អើយ ចូរ​ខំ​ប្រឹង​ឡើង ហើយ​សំរេច​ខ្លួន​ឲ្យ​ពេញ​ជា​មនុស្ស​ចុះ ដើម្បី​កុំ​ឲ្យ​យើង​ត្រូវ​ធ្លាក់​ទៅ​ជា​បាវ​បំរើ​នៃ​ពួក​ហេព្រើរ ដូច​ជា​គេ​បាន​ធ្វើ​ជា​បាវ‌បំរើ​ដល់​យើង​នោះ​ឡើយ ចូរ​សំរេច​ខ្លួន​ឲ្យ​ពេញ​ជា​មនុស្ស ហើយ​ត​ដៃ​នឹង​គេ​ចុះ


កាល​ពួក​អាស‌ដូឌ​ឃើញ​ថា កើត​មាន​យ៉ាង​ដូច្នោះ នោះ​គេ​ជំនុំ​គ្នា​ថា មិន​ត្រូវ​ឲ្យ​ហឹប​នៃ​ព្រះ​របស់​សាសន៍​អ៊ីស្រាអែល​នៅ​ជា​មួយ​នឹង​យើង​ទៀត​ឡើយ ដ្បិត​ព្រះ‌ហស្ត​នៃ​ទ្រង់​សង្កត់​លើ​យើង​រាល់​គ្នា​ធ្ងន់​ណាស់ ហើយ​លើ​ព្រះ​ដាកុន​ជា​ព្រះ​នៃ​យើង​ដែរ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម