Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 29:7 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 ដូច្នេះ សូម​អ្នក​ត្រឡប់​វិល​ទៅ​វិញ​ដោយ​សុខ‌សាន្ត​ចុះ ក្រែង​នាំ​ឲ្យ​បង្អាក់​ដល់​ចិត្ត​នៃ​ពួក​មេ​សាសន៍​ភីលីស្ទីន​ទាំង​ប៉ុន្មាន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 ដូច្នេះ សូម​អ្នក​ត្រឡប់​ទៅ​វិញ​ដោយ​សុខ‌សាន្ត​ចុះ ក្រែង​នាំ​ឲ្យ​ពួក​មេ​ដឹកនាំ​សាសន៍​ភីលី‌ស្ទីន​ទាំង​នោះ​អាក់​អន់​ចិត្ត»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 ដូច្នេះ សូម​លោក​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​ឥឡូវ​នេះ​ចុះ។ សូម​អញ្ជើញ​ទៅ​ដោយ​សុខ‌សាន្ត មិន​ត្រូវ​ធ្វើ​ឲ្យ​ស្ដេច​ត្រាញ់​ទាំង​នោះ​ទាស់​ចិត្ត​ឡើយ»។

សូមមើលជំពូក ចម្លង

អាល់គីតាប

7 ដូច្នេះ សូម​លោក​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​ឥឡូវ​នេះ​ចុះ។ សូម​អញ្ជើញ​ទៅ​ដោយ​សុខ‌សាន្ត មិន​ត្រូវ​ធ្វើ​ឲ្យ​ស្តេច​ត្រាញ់​ទាំង​នោះ​ទាស់​ចិត្ត​ឡើយ»។

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 29:7
4 ការដាក់ឲ្យឆ្លើយតបគ្នា  

នោះ​បាឡាម​ក៏​ទូល​ទៅ​ទេវតា​នៃ​ព្រះ‌យេហូវ៉ា​ថា ទូលបង្គំ​បាន​ធ្វើ​បាប​ហើយ ពី​ព្រោះ​ទូលបង្គំ​មិន​បាន​ដឹង​ជា​ទ្រង់​ឈរ​នៅ​ត្រង់​ផ្លូវ ទាស់​នឹង​ទូលបង្គំ​ទេ ដូច្នេះ បើ​ដំណើរ​នេះ​មិន​សព្វ​ព្រះ‌ហឫទ័យ​ដល់​ទ្រង់ នោះ​ទូលបង្គំ​នឹង​ត្រឡប់​ទៅ​វិញ​ឥឡូវ


នោះ​អេលី​ឆ្លើយ​ថា ដូច្នេះសូម​អញ្ជើញ​ទៅ ប្រកប​ដោយ​សេចក្ដី​សុខ​ចុះ សូម​ឲ្យ​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ទ្រង់​ប្រោស​ឲ្យ​បាន​សំរេច​ដល់​នាង តាម​សេចក្ដី​ដែល​បាន​សូម​ពី​ទ្រង់​ចុះ


នោះ​អ័គីស ទ្រង់​ហៅ​ដាវីឌ​មក​មាន​បន្ទូល​ថា ខ្ញុំ​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ​ថា អ្នក​ជា​មនុស្ស​ស្មោះ‌ត្រង់ ហើយ​ដែល​អ្នក​ចេញ​ចូល​ក្នុង​ពល​ទ័ព​ជា​មួយ​នឹង​ខ្ញុំ នោះ​ក៏​ជា​ទី​ពេញ​ចិត្ត​ខ្ញុំ​ណាស់ ដោយ​ខ្ញុំ​មិន​ឃើញ​ជា​មាន​ទោស​អ្វី​នៅ​ក្នុង​អ្នក​ឡើយ ចាប់​តាំង​ពី​វេលា​ដែល​អ្នក​មក​ឯ​ខ្ញុំ​ដរាប​ដល់​ថ្ងៃ​នេះ ប៉ុន្តែពួក​មេ​របស់​យើង​គេ​មិន​ចូល​ចិត្ត​នឹង​អ្នក​ទេ


នោះ​ដាវីឌ​ទូល​សួរ​អ័គីស​ថា តើ​ទូលបង្គំ​បាន​ធ្វើ​ខុស​អ្វី​ខ្លះ ចាប់​តាំង​ពី​ទូលបង្គំ​មក​នៅ​ចំពោះ​ទ្រង់ ដរាប​ដល់​ថ្ងៃ​នេះ នោះ​តើ​ទ្រង់​បាន​ឃើញ​ទូលបង្គំ​មាន​ទោស​យ៉ាង​ណា បាន​ជា​មិន​ឲ្យ​ទូលបង្គំ​ទៅ​ច្បាំង​នឹង​ពួក​ខ្មាំង​សត្រូវ​របស់​ស្តេច ជា​ចៅហ្វាយ​នៃ​ទូលបង្គំ​ដូច្នេះ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម