Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 28:1 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 នៅ​គ្រា​នោះ ពួក​ភីលីស្ទីន គេ​ប្រមូល​ពល​ទ័ព​គេ​មក ដើម្បី​ច្បាំង​នឹង​សាសន៍​អ៊ីស្រាអែល ហើយ​អ័គីស​មាន​បន្ទូល​ទៅ​ដាវីឌ​ថា ចូរ​ឲ្យ​អ្នក​ដឹង​ថា ត្រូវ​ឲ្យ​អ្នក ព្រម​ទាំង​ពួក​ពល​របស់​អ្នក​ផង ចេញ​ទៅ​ក្នុង​កង‌ទ័ព​ជា​មួយ​នឹង​យើង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 នៅ​គ្រា​នោះ ពួក​ភីលី‌ស្ទីន​បាន​ប្រមូល​ពល​ទ័ព​មក ដើម្បី​ច្បាំង​នឹង​សាសន៍​អ៊ីស្រា‌អែល ហើយ​ព្រះបាទ​អ័គីស​មាន​រាជ‌ឱង្ការ​ទៅ​ដាវីឌ​ថា៖ «អ្នក​ដឹង​ហើយ​ថា អ្នក និង​ពួក​ពល​របស់​អ្នក​ត្រូវ​ចេញ​ទៅ​ក្នុង​កង‌ទ័ព​ជា‌មួយ​យើង»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 នៅ​គ្រា​នោះ ជន‌ជាតិ​ភីលីស្ទីន​បាន​ប្រមូល​កង‌ពល​របស់​ពួក​គេ​មក​ផ្ដុំ​គ្នា​ជា​កង‌ទ័ព​តែ​មួយ ដើម្បី​ចេញ​ច្បាំង​នឹង​ជន‌ជាតិ​អ៊ីស្រា‌អែល។ ព្រះ‌បាទ​អគីស​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​ដាវីឌ​ថា៖ «លោក​ដឹង​ច្បាស់​ហើយ​ថា លោក និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​លោក ត្រូវ​ចូល​រួម​ក្នុង​កង‌ពល​របស់​យើង»។

សូមមើលជំពូក ចម្លង

អាល់គីតាប

1 នៅ​គ្រា​នោះ ជន‌ជាតិ​ភីលី‌ស្ទីន​បាន​ប្រមូល​កង​ពល​របស់​ពួក​គេ​មក​ផ្តុំ​គ្នា​ជា​កង‌ទ័ព​តែ​មួយ ដើម្បី​ចេញ​ច្បាំង​នឹង​ជន‌ជាតិ​អ៊ីស្រ‌អែល។ ស្តេច​អគីស​និយាយ​ទៅ​កាន់​ទត​ថា៖ «លោក​ដឹង​ច្បាស់​ហើយ​ថា លោក និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​លោក ត្រូវ​ចូល​រួម​ក្នុង​កង​ពល​របស់​យើង»។

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 28:1
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​ពួក​ភីលីស្ទីន គេ​ក៏​មូល​គ្នា​មក ដើម្បី​ច្បាំង​នឹង​ពួក​អ៊ីស្រាអែល​ដែរ មាន​ទាំង​រទេះ​ចំបាំង​៣​ម៉ឺន ពល​សេះ​៦​ពាន់ ហើយ​នឹង​ពល​ថ្មើរ​ជើង​សន្ធឹក​ណាស់ ដូច​ជា​ខ្សាច់​ដែល​នៅ​មាត់​សមុទ្រ គេ​នាំ​គ្នា​ឡើង​មក​បោះ​ទ័ព​នៅ​ត្រង់​មីក‌ម៉ាស ខាង​កើត​បេត-អាវេន


នៅ​គ្រា​នោះ ពួក​ភីលីស្ទីន គេ​លើក​ទ័ព​មក​ដើម្បី​ច្បាំង ក៏​មូល​គ្នា​នៅ​ត្រង់​សូគរ ជា​ស្រុក​របស់​ពួក​យូដា ហើយ​បោះ​ទ័ព​នៅ​កណ្តាល​សូគរ នឹង​អាសេកា ត្រង់​អេភេស-ដាំមីម


អ័គីស​ក៏​ជឿ​ដាវីឌ ដោយ​ថា វា​បាន​បណ្តាល​ឲ្យ​ពួក​អ៊ីស្រាអែល ជា​សាសន៍​ខ្លួន ស្អប់​ខ្ពើម​ដល់​ខ្លួន​ហើយ ដូច្នេះវា​នឹង​ធ្វើ​ជា​អ្នក​បំរើ​របស់​អញ​ជា​ដរាប​ត​ទៅ។


រីឯ​ពួក​ភីលីស្ទីន គេ​ចូល​ត​នឹង​ពួក​អ៊ីស្រាអែល ពួក​អ៊ីស្រាអែល​ក៏​រត់​ពី​មុខ​ពួក​ភីលីស្ទីន​ទៅ ហើយ​ត្រូវ​គេ​សំឡាប់​នៅ​លើ​ភ្នំ​គីលបោ


លុះ​ពួក​ភីលីស្ទីន​ឮ​ថា ពួក​កូន​ចៅ​អ៊ីស្រាអែល​បាន​ប្រជុំ​គ្នា​នៅមីសប៉ា​ដូច្នោះ នោះ​ពួក​មេ​នៃ​សាសន៍​ភីលីស្ទីន​ក៏​ឡើង​មក​ទាស់​នឹង​គេ កាល​ពួក​កូន​ចៅ​អ៊ីស្រាអែល​បាន​ដឹង នោះ​គេ​ភ័យ​ខ្លាច​នឹង​ពួក​ភីលីស្ទីន


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម