Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 20:5 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 ដាវីឌ​ឆ្លើយ​ថា មើល ថ្ងៃ​ស្អែក​នេះ ជា​ថ្ងៃ​ចូល​ខែ​ហើយ ត្រូវ​ឲ្យ​ខ្ញុំ​អង្គុយ​បរិភោគ​ភោជ‌នាហារ​ជា​មួយ​នឹង​ស្តេច​ជា​មិន​ខាន តែ​សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​ទៅ​ពួន​លាក់​ខ្លួន​នៅ​វាល ដរាប​ដល់​ល្ងាច​ថ្ងៃ​ទី​៣​វិញ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 ដាវីឌ​ឆ្លើយ​ថា៖ «មើល៍ ថ្ងៃ​ស្អែក​នេះ ជា​ថ្ងៃ​ចូល​ខែ​ហើយ ត្រូវ​ឲ្យ​ខ្ញុំ​អង្គុយ​បរិ‌ភោគ​ភោជ‌នាហារ​ជា‌មួយ​ស្តេច​ជា​មិន​ខាន តែ​សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​ទៅ​ពួន​លាក់​ខ្លួន​នៅ​វាល ដរាប​ដល់​ល្ងាច​ថ្ងៃ​ទី​បី​វិញ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 លោក​ដាវីឌ​តប​ទៅ​សម្ដេច​យ៉ូណា‌ថាន​វិញ​ថា៖ «ស្អែក​នេះ​ជា​ថ្ងៃ​បុណ្យ​ដើម​ខែ ធម្មតា ខ្ញុំ​ត្រូវ​ទៅ​បរិភោគ​រួម​តុ​ជា​មួយ​ស្ដេច។ សូម​ឲ្យ​ខ្ញុំ​ចេញ​ទៅ​ពួន​នៅ​ឯ​ស្រែ រហូត​ដល់​ល្ងាច​ខាន​ស្អែក។

សូមមើលជំពូក ចម្លង

អាល់គីតាប

5 ទត​តប​ទៅ​សម្តេច​យ៉ូណា‌ថាន​វិញ​ថា៖ «ស្អែក​នេះ​ជា​ថ្ងៃ​បុណ្យ​ដើម​ខែ ធម្មតា​ខ្ញុំ​ត្រូវ​ទៅ​បរិភោគ​រួម​តុ​ជា​មួយ​ស្ដេច។ សូម​ឲ្យ​ខ្ញុំ​ចេញ​ទៅ​ពួន​នៅ​ឯ​ស្រែ រហូត​ដល់​ល្ងាច​ខាន​ស្អែក។

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 20:5
17 ការដាក់ឲ្យឆ្លើយតបគ្នា  

ប្ដី​តប​ថា ឯង​ចង់​ទៅ​រក​លោក​នៅ​ថ្ងៃ​នេះ​ធ្វើ​អី នេះ​មិន​មែន​ជា​ថ្ងៃ​ចូល​ខែ ឬ​ថ្ងៃ​ឈប់​សំរាក​ទេ តែ​នាង​ឆ្លើយ​ថា មិន​អី​ទេ


៙ មិន​មែន​ជា​ខ្មាំង​សត្រូវ​ដែល​បក​កេរខ្ញុំ យ៉ាង​នោះ​ខ្ញុំ​នឹង​ធន់‌ទ្រាំ​បាន ក៏​មិន​មែន​ជា​អ្នក​ស្អប់​ខ្ញុំ​ដែល​លើក​ខ្លួន​ទាស់​នឹង​ខ្ញុំ នោះ​ខ្ញុំ​នឹង​បាន​ពួន​ខ្លួន​ឲ្យ​រួច​ពី​គេ


ចូរ​ផ្លុំ​ត្រែ​ក្នុង​ថ្ងៃ​ដើម​ខែ ថ្ងៃ​ពេញ​បូណ៌ នឹង​ថ្ងៃ​បុណ្យ​របស់​យើង​ខ្ញុំ​ផង


មនុស្ស​ដែល​មាន​គំនិត​ឆ្លៀវ‌ឆ្លាត គេ​ឃើញ​សេចក្ដី​អាក្រក់​មក ក៏​ពួន​ខ្លួន​ទៅ តែ​មនុស្ស​ខ្លៅ​ល្ងង់​គេ​ចេះ​តែ​ដើរ​ទៅ ហើយ​ត្រូវ​មាន​ទុក្ខ។


ដោយ​ពាក្យ​ថា តើ​ដល់​កាល​ណា​បាន​ផុត​ពី​ថ្ងៃ​បុណ្យ​ចូល​ខែ​ទៅ ដើម្បី​ឲ្យ​យើង​បាន​លក់​ស្រូវ ហើយ​នឹង​ថ្ងៃ​ឈប់​សំរាក​ដែរ ដើម្បី​ឲ្យ​យើង​បាន​ដាក់​លក់​ភោជ្ជ‌សាលី ព្រម​ទាំង​ធ្វើ​បង្រួម​រង្វាល់ ហើយ​ដំឡើង​ថ្លៃ រួច​ឆ​បំបាត់​ដោយ​ជញ្ជីង​មិន​ត្រឹម‌ត្រូវ


រីឯ​នៅ​ថ្ងៃ​អំណរ នឹង​នៅ​ថ្ងៃ​បុណ្យ​ដ៏​មុត‌មាំ​របស់​ឯង​រាល់​គ្នា ហើយ​នៅ​ថ្ងៃ​ចូល​ខែ នោះ​ឯង​ត្រូវ​ផ្លុំ​ត្រែ​ពី​លើ​ដង្វាយ​ដុត នឹង​យញ្ញ‌បូជា នៃ​ដង្វាយ​មេត្រី​របស់​ឯង នោះ​នឹង​មាន​សេចក្ដី​រំឭក​ដល់​ឯង​រាល់​គ្នា នៅ​ចំពោះ​ព្រះ​នៃ​ឯង អញ​នេះ​ហើយ គឺ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង។


ហើយ​នៅ​រាល់​តែ​ថ្ងៃ​ដើម​ខែ នោះ​ត្រូវ​ឲ្យ​ឯង​ថ្វាយ​ដង្វាយ​ដុត​ដល់​ព្រះ‌យេហូវ៉ា​ដែរ គឺ​ជា​កូន​គោ​ឈ្មោល​២ ចៀម​ឈ្មោល​១ កូន​ចៀម​ឈ្មោល​៧​ឥត​ខ្ចោះ​អាយុ​១​ខួប


ដូច្នេះ គេ​រើស​ថ្ម​នឹង​ចោល​ព្រះ‌យេស៊ូវ តែ​ទ្រង់​បាន​បំបាំង​ដល់​គេ រួច​យាង​កាត់​កណ្តាល​ពួក​គេ ចេញ​ពី​ព្រះ‌វិហារ​ផុត​ទៅ។


ដូច្នេះ ពួក​ជំនុំ​ឲ្យ​ប៉ុល​ចេញ​ទៅ​ភ្លាម ធ្វើ​ដូច​ជា​នឹង​ទៅ​ឯ​សមុទ្រ តែ​ស៊ីឡាស នឹង​ធីម៉ូថេ នៅ​ទី​នោះ​ត​ទៅ


ដូច្នេះ កុំ​ទុក​ឲ្យ​អ្នក​ណា​និន្ទា​អ្នក​រាល់​គ្នា ពី​រឿង​ចំណី​អាហារ ឬ​គ្រឿង​ផឹក ឬ​ពី​រឿង​ថ្ងៃ​បុណ្យ ថ្ងៃ​ចូល​ខែ ឬ​ថ្ងៃ​ឈប់​សំរាក​ឡើយ


បាន​ជា​លោក​ប្រាប់​ដល់​ដាវីឌ​ថា សូល​ជា​បិតា​ខ្ញុំ​រក​សំឡាប់​អ្នក ដូច្នេះ ដល់​ព្រឹក​ឡើង សូម​ឲ្យ​អ្នក​ប្រយ័ត​ខ្លួន ត្រូវ​ឲ្យ​ពួន​នៅ​ក្នុង​ទី​សំងាត់​ណា​មួយ​ទៅ


យ៉ូណា‌ថាន​ក៏​និយាយ​ថា ថ្ងៃ​ស្អែក​ជា​ថ្ងៃ​ចូល​ខែ​ហើយ មុខ​ជា​គេ​នឹង​យល់​ឃើញ​ថា​ខ្វះ​អ្នក​ដែរ ដោយ​កៅអី​របស់​អ្នក​នៅ​ទំនេរ


លុះ​បាន​ផ្អាក​នៅ​អស់​៣​ថ្ងៃ​ហើយ នោះ​ត្រូវ​ឲ្យ​អ្នក​ចុះ​ទៅ​ឯ​កន្លែង​ដែល​អ្នក​បាន​ពួន​ពី​ជាន់​មុន​នោះ​ជា​ប្រញាប់​ទៅ គឺ​ត្រូវ​ទៅ​អែប​នៅ​ត្រង់​ថ្មដា​អេសែល


ដូច្នេះ ដាវីឌ​ក៏​ទៅ​ពួន​នៅ​ឯ​ទី​វាល លុះ​ដល់​ថ្ងៃ​ចូល​ខែ​ហើយ នោះ​ស្តេច​ទ្រង់​ក៏​គង់​សោយ​ព្រះ‌ស្ងោយ


លុះ​ស្អែក​ឡើង ក្រោយ​ថ្ងៃ​ចូល​ខែ គឺ​ជា​ថ្ងៃ​ទី​២ កន្លែង​ដាវីឌ​ក៏​នៅតែ​ទំនេរ​ទៀត នោះ​សូល​ទ្រង់​មាន​បន្ទូល​សួរ​យ៉ូណា‌ថាន​ជា​បុត្រា​ទ្រង់​ថា ហេតុ​អ្វី​បាន​ជា​កូន​អ៊ីសាយ​មិន​បាន​មក​បរិភោគ​ភោជ‌នាហារ ពី​ថ្ងៃ​ម្សិល‌មិញ ហើយ​ថ្ងៃ​នេះ​ផង


នោះ​យ៉ូណា‌ថាន​និយាយ​នឹង​ដាវីឌ​ថា ការ​អ្វី​ដែល​ចិត្ត​អ្នក​ប្រាថ្នា​ចង់​បាន នោះ​ខ្ញុំ​នឹង​សំរេច​ឲ្យ


បើ​បិតា​អ្នក​សួរ​រក​ខ្ញុំ នោះ​សូម​ទូល​ថា ដាវីឌ​បាន​សូម​ច្បាប់​ទូលបង្គំ​ដោយ​អស់​ពី​ចិត្ត ដើម្បី​នឹង​ទៅ​ឯ​បេថ្លេ‌ហិម ជា​ទី​ក្រុង​របស់​គាត់​ហើយ ដ្បិត​ត្រូវ​កំណត់​ដែល​ពួក​ញាតិ​គាត់​ទាំង​ប៉ុន្មាន​ថ្វាយ​យញ្ញ‌បូជា ដែល​តែង​ថ្វាយ​ក្នុង​១​ឆ្នាំ​ម្តង


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម