Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 2:32 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

32 នៅ​កណ្តាល​គ្រប់​ទាំង​ការ​ចំរើន ដែល​ព្រះ​ទ្រង់​នឹង​ប្រោស​ប្រទាន​ដល់​សាសន៍​អ៊ីស្រាអែល នោះ​ឯង​នឹង​ឃើញ​មាន​ទុក្ខ​វេទនា​កើត​ដល់​ពួក​គ្រួសារ​ឯង​វិញ ហើយ​នឹង​គ្មាន​មនុស្ស​ចាស់​នៅ​ក្នុង​ជំនួរ‌វង្ស​ឯង​ជា​ដរាប​ទៅ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

32 ពេល​នោះ អ្នក​នឹង​មានចិត្ត​ច្រណែន ទាំង​ឈឺ​ចាប់ ដោយ​ឃើញ​ការ​ចម្រុង​ចម្រើន ដែល​ព្រះ​ប្រោស​ប្រទាន​ដល់​សាសន៍​អ៊ីស្រា‌អែល ហើយ​នឹង​គ្មាន​មនុស្ស​ចាស់​នៅ​ក្នុង​ជំនួរ‌វង្ស​របស់​អ្នក​ជា​រៀង​រហូត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

32 អ្នក​នឹង​ឃើញ​គូ‌វិវាទ​របស់​អ្នក ស្ថិត​នៅ​ក្នុង​ដំណាក់​របស់​យើង។ ប្រជា‌ជន​អ៊ីស្រា‌អែល​នឹង​ទទួល​សេចក្ដី​សុខ​ចម្រើន ដោយ‌សារ​អ្នក​នោះ រីឯ​ក្នុង​ពូជ‌ពង្ស​របស់​អ្នក​វិញ គ្មាន​នរណា​ម្នាក់​មាន​អាយុ​វែង​ទៀត​ឡើយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

32 អ្នក​នឹង​ឃើញ​ទុក្ខ​ព្រួយ​នៅ​ក្នុង​‌ម៉ាស្ទិទ​របស់​យើង។ ប្រជា‌ជន​អ៊ីស្រ‌អែល​នឹង​ទទួល​សេចក្តី​សុខ​ចំរើន រីឯ​ក្នុង​ពូជ‌ពង្ស​របស់​អ្នក​វិញ គ្មាន​នរណា​ម្នាក់​មាន​អាយុ​វែង​ទៀត​ឡើយ។

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 2:32
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​បន្ទូល​ដូច្នេះ នឹង​នៅ​មាន​បុរស​ចាស់ នឹង​ស្ត្រី​ចាស់​អង្គុយ​តាម​ផ្លូវ​ក្រុង​យេរូ‌សាឡិម​ទៀត គ្រប់​គ្នា​កាន់​ឈើ​ច្រត់​នៅ​ដៃ​រៀង​ខ្លួន ដោយ​ព្រោះ​អាយុ​ច្រើន​ហើយ


អញ​មិន​កាត់​ពួក​ឯង​ទាំង​អស់​ចេញ​ពី​អាសនា​អញ​ទេ ចំណែក​អ្នក​ដែល​អញ​មិន​កាត់​ចេញ នោះ​នឹង​បាន​សំរាប់​នាំ​ឲ្យ​ស្រវាំង​ដល់​ភ្នែក​ឯង ហើយ​នឹង​បញ្ឈឺ​ចិត្ត​ឯង​វិញ ឯ​ពូជ​ដែល​ចំរើន​នៅ​ក្នុង​គ្រួ​ឯង គេ​នឹង​ស្លាប់​ទៅ ពី​កាល​កំពុង​នៅ​ពេញ​វ័យ


ឯ​ហឹប​របស់​ព្រះ គេ​ក៏​ចាប់​នាំ​យក​ទៅ ចំណែក​ហុបនីនឹង​ភីនេ‌ហាស ជា​កូន​អេលី​ទាំង​២ ក៏​ស្លាប់​ដែរ។


នាង​និយាយ​ថា សិរី‌ល្អ​បាន​ចេញ​ពី​ពួក​អ៊ីស្រាអែល​បាត់​ហើយ ពី​ព្រោះ​គេ​បាន​ចាប់​យក​ហឹប​នៃ​ព្រះ​ទៅ។


នោះ​គេ​ក៏​ចាត់​ឲ្យ​ទៅ​ឯ​ស៊ីឡូរ នាំ​យក​ហឹប​នៃ​សេចក្ដី​សញ្ញា​ផង​ព្រះ‌យេហូវ៉ា នៃ​ពួក​ពល​បរិវារ​ដែល​នៅ​កណ្តាល​ចេរូប៊ីន ពី​ទី​នោះ​មក ឯ​ហុបនី នឹង​ភីនេ‌ហាស ជា​កូន​អេលី​ទាំង​២ ក៏​នៅ​ទី​នោះ ជា​មួយ​នឹង​ហឹប​នៃ​សេចក្ដី​សញ្ញា​របស់​ព្រះ​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម