១ សាំយូអែល 18:24 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤24 នោះពួកមហាតលិកក៏នាំសេចក្ដីទៅក្រាបទូលដល់ទ្រង់ អំពីដាវីឌបាននិយាយយ៉ាងនោះ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦24 ពួកមហាតលិកក៏នាំពាក្យនោះទៅក្រាបទូលដល់ទ្រង់ថា៖ «ដាវីឌបាននិយាយដូច្នេះ»។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥24 ពួករាជបម្រើនាំពាក្យសម្ដីរបស់លោកដាវីឌ ទៅទូលស្ដេចវិញ។ សូមមើលជំពូកអាល់គីតាប24 ពួកអ្នកបម្រើនាំពាក្យសំដីរបស់ទត ទៅជម្រាបស្តេចវិញ។ សូមមើលជំពូក |
រួចសូលទ្រង់បង្គាប់ថា ចូរឯងរាល់គ្នាទៅនិយាយនឹងដាវីឌដូច្នេះចុះ ថាស្តេចមិនចង់បានបណ្តាការអ្វីទេ ទ្រង់សព្វព្រះទ័យ ចង់បានតែស្បែកនៃស្រោមចុងស្វាស របស់ពួកភីលីស្ទីន១០០ប៉ុណ្ណោះ ដើម្បីឲ្យបានសងសឹកនឹងពួកខ្មាំងសត្រូវទ្រង់ តែគំនិតសូលទ្រង់គិតតែឲ្យដាវីឌបានស្លាប់ដោយដៃពួកភីលីស្ទីនទេ