Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 17:37 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

37 ដាវីឌ​ក៏​ទូល​ទៀត​ថា ឯ​ព្រះ‌យេហូវ៉ា ជា​ព្រះ​ដែល​បាន​ជួយ​ទូលបង្គំ ឲ្យ​រួច​ពី​ក្រចក​សិង្ហ នឹង​ខ្លា‌ឃ្មុំ ទ្រង់​ក៏​នឹង​ជួយ​ឲ្យ​រួច​ពី​កណ្តាប់​ដៃ​សាសន៍​ភីលីស្ទីន​នោះ​ដែរ ខណនោះ សូល​មាន​បន្ទូល​ថា ដូច្នេះ ចូរ​ទៅ​ចុះ សូម​ឲ្យ​ព្រះ‌យេហូវ៉ា​គង់​ជា​មួយ​នឹង​ឯង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

37 ដាវីឌ​ក៏​ទូល​ទៀត​ថា៖ «ឯ​ព្រះ‌យេហូវ៉ា ជា​ព្រះ​ដែល​បាន​ជួយ​ទូល‌បង្គំ ឲ្យ​រួច​ពី​ក្រចក​សិង្ហ និង​ខ្លា‌ឃ្មុំ ទ្រង់​ក៏​នឹង​ជួយ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​សាសន៍​ភីលី‌ស្ទីន​នោះ​ដែរ»។ ដូច្នេះ ស្ដេច​សូល​មាន​រាជ‌ឱង្ការ​ថា៖ «ចូរ​ទៅ​ចុះ សូម​ព្រះ‌យេហូវ៉ា​គង់​ជា‌មួយ​ឯង»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

37 ដាវីឌ​ពោល​បន្ត​ទៀត​ថា៖ «ព្រះ‌អម្ចាស់​តែងតែ​ជួយ​ទូលបង្គំ​ឲ្យ​រួច​ពី​ក្រញាំ​តោ និង​ខ្លា‌ឃ្មុំ ព្រះអង្គ​មុខ​ជា​ជួយ​ទូលបង្គំ​ឲ្យ​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​ជន​ភីលីស្ទីន​នេះ​មិន​ខាន»។ ឮ​ដូច្នេះ ព្រះ‌បាទ​សូល​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ដាវីឌ​ថា៖ «ទៅ​ចុះ! សូម​ព្រះ‌អម្ចាស់​គង់​ជា​មួយ​អ្នក»។

សូមមើលជំពូក ចម្លង

អាល់គីតាប

37 ទត​ពោល​បន្ត​ទៀត​ថា៖ «អុលឡោះ‌តាអាឡា​តែងតែ​ជួយ​ខ្ញុំ ឲ្យ​រួច​ពី​ក្រញាំ​តោ និង​ខ្លា​ឃ្មុំ ទ្រង់​មុខ​ជា​ជួយ​ខ្ញុំ​ឲ្យ​រួច​ផុត​ពី​កណ្តាប់​ដៃ​របស់​ជន​ភីលី‌ស្ទីន​នេះ​មិន​ខាន»។ ឮ​ដូច្នេះ ស្តេច​សូល​បាន​បញ្ជា​ទៅ​កាន់​ទត​ថា៖ «ទៅ​ចុះ! សូមអុលឡោះ‌តាអាឡា​នៅ​ជា​មួយ​អ្នក»។

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 17:37
21 ការដាក់ឲ្យឆ្លើយតបគ្នា  

ចូរ​ឲ្យ​យើង​រាល់​គ្នា​មាន​ចិត្ត​ក្លាហាន​ឡើង ហើយ​មាន​កំឡាំង​ចុះ ដោយ​ព្រោះ​សាសន៍​យើង នឹង​ទី​ក្រុង​របស់​ព្រះ​នៃ​យើង​ផង សូម​ឲ្យ​ព្រះ‌យេហូវ៉ា​សំរេច​សេចក្ដី តាម​ព្រះ‌ហឫទ័យ​ទ្រង់​ចុះ


ដូច្នេះ កូន​អើយ សូម​ឲ្យ​ព្រះ‌យេហូវ៉ា​គង់​ជា​មួយ​នឹង​ឯង ហើយ​សូម​ឲ្យ​ឯង​បាន​ចំរើន​ឡើង ដើម្បី​ស្អាង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ដូច​ជា​ទ្រង់​បាន​មាន​បន្ទូល​ពី​ដំណើរ​ឯង​ហើយ


ខាង​ឯ​មាស ប្រាក់ លង្ហិន នឹង​ដែក នោះ​មាន​ជា​ច្រើន​ឥត​គណនា ដូច្នេះ ចូរ​ឯង​រៀបចំ​ឡើង ចាប់​ធ្វើ​ចុះ សូម​ឲ្យ​ព្រះ‌យេហូវ៉ា​គង់​នៅ​ជា​មួយ​នឹង​ឯង​ផង។


ខ្ញុំ​យក​ព្រះ‌យេហូវ៉ា​ជា​ទី​ពឹង​ជ្រក ធ្វើ​ដូច​ម្តេច​ឲ្យ​អ្នក​បាន​និយាយ​នឹង​ខ្ញុំ​ថា ចូរ​រត់​ទៅ​ឯ​ភ្នំ​របស់​ឯង ដូច​ជា​សត្វ​ហើរ​ចុះ


ព្រះ‌យេហូវ៉ា​ទ្រង់​កាន់​ខាង​ខ្ញុំៗ​នឹង​មិន​ខ្លាច​អ្វី​ឡើយ តើ​មនុស្ស​អាច​នឹង​ធ្វើ​អ្វី​ដល់​ខ្ញុំ​បាន


នៅ​ថ្ងៃ​ដែល​ទូលបង្គំ​បាន​អំពាវ‌នាវ នោះ​ទ្រង់​បាន​ឆ្លើយ​តប​មក​ទូលបង្គំ ទ្រង់​បាន​កំឡា​ចិត្ត​ទូលបង្គំ ដោយ​ចំរើន​កំឡាំង​នៃ​ព្រលឹង​ទូលបង្គំ


ដ្បិត​ទ្រង់​បាន​ធ្វើ​ជា​ជំនួយ​ដល់​ទូលបង្គំ ទូលបង្គំ​នឹង​មាន​ចិត្ត​រីក‌រាយ​នៅ​ក្រោម​ម្លប់​ស្លាប​ទ្រង់


ទូលបង្គំ​នឹង​រឭក​ពី​អស់​ទាំង​ការ​នៃ​ព្រះ‌យេហូវ៉ា ដ្បិត​ទូលបង្គំ​នឹក​ឃើញ​អស់​ទាំង​ការ​អស្ចារ្យ ដែល​ទ្រង់​បាន​ធ្វើ​កាល​ពី​ដើម


បើ​ជា​យ៉ាង​នោះ​មែន នោះ​ព្រះ​នៃ​យើង​ខ្ញុំ ដែល​យើង​ខ្ញុំ​គោរព​ប្រតិ‌បត្តិ​តាម ទ្រង់​អាច​នឹង​ជួយ​ឲ្យ​ខ្ញុំ​រួច​ពី​គុក​ភ្លើង ដែល​ឆេះ​យ៉ាង​សន្ធៅ​បាន​ហើយ បពិត្រ​ព្រះ‌ករុណា ព្រះ‌អង្គ​នោះ​ក៏​នឹង​ជួយ​ឲ្យ​យើង​រួច​ពី​ព្រះ‌ហស្ត​ទ្រង់​ដែរ


យើង​រាល់​គ្នា​នឹង​ស្តាប់​តាម​លោក​ក្នុង​គ្រប់​ការ​ទាំង​អស់ ដូច​ជា​បាន​ស្តាប់​លោក​ម៉ូសេ​ដែរ ឲ្យ​តែ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​លោក បាន​គង់​ជា​មួយ​នឹង​លោក ដូច​ជា​ទ្រង់​បាន​គង់​ជា​មួយ​នឹង​លោក​ម៉ូសេ​ចុះ


ឯ​បូអូស​គាត់​ចេញ​ពី​បេថ្លេ‌ហិម មក​និយាយ​នឹង​ពួក​អ្នក​ចំរូត​ថា សូម​ព្រះ‌យេហូវ៉ា​គង់​ជា​មួយ​នឹង​អ្នក​រាល់​គ្នា គេ​ឆ្លើយ​ឡើង​ថា សូម​ព្រះ‌យេហូវ៉ា​ប្រទាន​ពរ​ដល់​លោក


ទូលបង្គំ ជា​បាវ​បំរើ​ទ្រង់ បាន​ប្រហារ​ទាំង​សត្វ​សិង្ហ នឹង​ខ្លា‌ឃ្មុំ​ផង ដូច្នេះ សាសន៍​ភីលីស្ទីន​ដែល​ឥត​កាត់​ស្បែក​នេះ នឹង​បាន​ដូច​ជា​សត្វ​១​នោះ​ដែរ ដ្បិត​វា​បាន​ប្រកួត​នឹង​ពល​ទ័ព​នៃ​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់​ហើយ


ទើប​ស្តេច​បំពាក់​គ្រឿង​របស់​ទ្រង់​ឲ្យ​ដាវីឌ គឺ​មួក​លង្ហិន​នៅ​លើ​ក្បាល នឹង​អាវ​ក្រោះ​ដែរ


តែ​បើ​សិន​ជា​បិតា​ខ្ញុំ​សព្វ​ព្រះ‌ទ័យ នឹង​ធ្វើ​អាក្រក់​ដល់​អ្នក​វិញ ហើយ​ខ្ញុំ​មិន​បាន​ប្រាប់​ឲ្យ​អ្នក​ដឹង ដើម្បី​បើក​ឲ្យ​អ្នក​ទៅ​ដោយ​សុខ‌សាន្ត នោះ​សូម​ព្រះ‌យេហូវ៉ា​ធ្វើ​ដល់​ខ្ញុំ​យ៉ាង​ដូច្នោះ​ចុះ ហើយ​លើស​ទៅ​ទៀត​ផង សូម​ព្រះ‌យេហូវ៉ា​គង់​ជា​មួយ​នឹង​អ្នក ដូច​ជា​ទ្រង់​បាន​គង់​ជា​មួយ​នឹង​បិតា​ខ្ញុំ​ដែរ


ដ្បិត​បើ​អ្នក​ណា​ជួប​ប្រទះ​នឹង​ខ្មាំង​សត្រូវ​ខ្លួន​ហើយ នោះ​តើ​នឹង​ឲ្យ​រួច​ទៅ​ដោយ​សុខ‌សាន្ត​ឬ ដូច្នេះ សូម​ព្រះ‌យេហូវ៉ា​ទ្រង់​ប្រោស​សេចក្ដី​ល្អ​ដល់​ឯង ស្នង​នឹង​ការ​ដែល​ឯង​បាន​ប្រព្រឹត្ត​ចំពោះ​អញ​នៅ​ថ្ងៃ​នេះ​ចុះ


នោះ​សូល​មាន​បន្ទូល​ថា ដាវីឌ​កូន​អើយ សូម​ព្រះ‌ទ្រង់​ប្រទាន​ពរ​ដល់​ឯង​ចុះ ឯង​នឹង​បាន​ធ្វើ​ការ​យ៉ាង​ពូកែ ហើយ​មាន​ជ័យ‌ជំនះ​ផង រួច​ដាវីឌ​ក៏​ចេញ​បាត់​ទៅ ហើយ​សូល​ទ្រង់​ត្រឡប់​វិល​ទៅ​ឯ​កន្លែង​របស់​ទ្រង់​វិញ។


នោះ​សាំយូ‌អែល លោក​យក​ថ្ម ដាក់​នៅ​កណ្តាល​មីសប៉ា នឹង​ស៊េន ហើយ​ក៏​ហៅ​ថ្ម​នោះ ឈ្មោះ​ថា អេបេន-អេស៊ើរ ដោយ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ជួយ​យើង​ខ្ញុំ ដរាប​ដល់​ឥឡូវ​នេះ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម