Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 17:31 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

31 កាល​គេ​បាន​ឮ​ពាក្យ ដែល​ដាវីឌ​និយាយ​ដូច្នោះ នោះ​គេ​នាំ​ដំណឹង​ទៅ​ក្រាប​ទូល​ដល់​សូល រួច​ទ្រង់​ចាត់​គេ​ឲ្យ​ទៅ​ហៅ​ដាវីឌ​មក

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

31 កាល​គេ​បាន​ឮ​ពាក្យ​ដែល​ដាវីឌ​និយាយ​ដូច្នោះ នោះ​គេ​នាំ​ដំណឹង​ទៅ​ក្រាប​ទូល​ដល់​ស្ដេច​សូល រួច​ទ្រង់​ចាត់​គេ​ឲ្យ​ទៅ​ហៅ​ដាវីឌ​មក

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

31 កាល​ពល​ទ័ព​ទាំង​មូល​ឮ​ពាក្យ​ទាំង​ប៉ុន្មាន​ដែល​ដាវីឌ​និយាយ គេ​ក៏​នាំ​គ្នា​ទៅ​ទូល​ព្រះ‌បាទ​សូល ហើយ​ស្ដេច​ឲ្យ​គេ​ទៅ​ហៅ​ដាវីឌ​មក។

សូមមើលជំពូក ចម្លង

អាល់គីតាប

31 កាល​ពល​ទ័ព​ទាំង​មូល​ឮ​ពាក្យ​ទាំង​ប៉ុន្មាន​ដែល​ទត​និយាយ គេ​ក៏​នាំ​គ្នា​ទៅ​ជម្រាប​ស្តេច​សូល ហើយ​ស្តេច​ឲ្យ​គេ​ទៅ​ហៅ​ទត​មក។

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 17:31
3 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯង​ដែល​ឃើញ​មនុស្ស​ខ្នះ‌ខ្នែង​ក្នុង​ការ​រក​ស៊ី​របស់​ខ្លួន​ឬ អ្នក​នោះ​នឹង​បាន​ឈរ​នៅ​ចំពោះ​ស្តេច មិន​ត្រូវ​ឈរ​នៅ​ចំពោះ​មនុស្ស​ដែល​ឥត​បណ្តា​សក្តិ​ឡើយ។


រួច​ក៏​បែរ​ចេញ​ពី​បង​ទៅ​សួរ​ម្នាក់​ទៀត តាម​ពាក្យ​ដដែល​នោះ ហើយ​គេ​ឆ្លើយ​ប្រាប់​ដូច​ជា​ពាក្យ​មុន។


ដាវីឌ​ទូល​ដល់​សូល​ថា សូម​កុំ​ឲ្យ​អ្នក​ណា​ស្លុត​ចិត្ត​ដោយ​ព្រោះ​វា​ឡើយ ទូលបង្គំ​ជា​បាវ​បំរើ​របស់​ទ្រង់​នឹង​សូម​ចេញ​ទៅ​ត‌យុទ្ធ​នឹង​សាសន៍​ភីលីស្ទីន​នោះ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម