Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 14:7 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 ឯ​អ្នក​ដែល​កាន់​គ្រឿង​សស្ត្រា‌វុធ​របស់​លោក​ក៏​ឆ្លើយ​ថា សូម​សំរេច​តាម​តែ​លោក​ចុះ ចង់​បែរ​ទៅ​ខាង​ណា​ក៏​តាម​តែ​ចិត្ត មើល ខ្ញុំ​នៅ​ជា​មួយ​នឹង​លោក​ស្រាប់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 ឯ​អ្នក​ដែល​កាន់​គ្រឿង​សស្ត្រា‌វុធ​របស់​លោក​ក៏​ឆ្លើយ​ថា៖ «សូម​សម្រេច​តាម​តែគំនិត​របស់​លោក ហើយ​ធ្វើ​តាម​តែ​ចិត្ត​ប្រាថ្នា​ចុះ មើល៍ ខ្ញុំ​នៅ​ជា‌មួយ​លោក​ស្រាប់​ហើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 សេនា​នោះ​ក៏​ឆ្លើយ​តប​វិញ​ថា៖ «សូម​ធ្វើ​តាម​គំនិត​របស់​សម្ដេច​ចុះ! កុំ​បង្អង់​ឡើយ ទូលបង្គំ​ដើរ​តាម​ក្រោយ​សម្ដេច​ជានិច្ច»។

សូមមើលជំពូក ចម្លង

អាល់គីតាប

7 សេនា​នោះ​ក៏​ឆ្លើយ​តប​វិញ​ថា៖ «សូម​ធ្វើ​តាម​គំនិត​របស់​សម្តេច​ចុះ! កុំ​បង្អង់​ឡើយ ខ្ញុំ​ដើរ​តាម​ក្រោយ​សម្តេច​ជា‌និច្ច»។

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 14:7
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួក​មហា‌តលិក​របស់​ស្តេច​ទូល​ថា បពិត្រ ព្រះ‌ករុណា ទូលបង្គំ​រាល់​គ្នា​ប្រុង​ប្រៀប នឹង​ធ្វើ​តាម​តែ​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់​នៃ​ទូលបង្គំ​ហើយ


ណាថាន់​ទូល​ឆ្លើយ​ថា សូម​ព្រះ‌ករុណា​ទ្រង់​ធ្វើ​តាម​គ្រប់​ទាំង​សេចក្ដី​ប្រាថ្នា ដែល​នៅ​ក្នុង​ព្រះ‌ទ័យ​ចុះ ដ្បិត​ព្រះ‌យេហូវ៉ា​គង់​ជា​មួយ​នឹង​ទ្រង់​ហើយ


ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​គង់​នៅ​ជា​មួយ​នឹង​យើង​ខ្ញុំ គឺ​ព្រះ​នៃ​យ៉ាកុប ទ្រង់​ជា​ទី​ពឹង​ជ្រក​របស់​យើង​ខ្ញុំ។ –បង្អង់


ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា នៅ​គ្រា​នោះ មនុស្ស​១០​នាក់​ពី​ភាសា​ផ្សេងៗ នឹង​ចាប់​តោង​ជាយ​អាវ​របស់​សាសន៍​យូដា​ម្នាក់ ដោយ​ពាក្យ​ថា យើង​ខ្ញុំ​នឹង​ទៅ​ជា​មួយ​នឹង​អ្នក​ដែរ ពី​ព្រោះ​យើង​ខ្ញុំ​បាន​ឮ​ថា ព្រះ‌ទ្រង់​គង់​ជា​មួយ​នឹង​អ្នក​រាល់​គ្នា។


ដូច្នេះ លោក​ហៅ​មនុស្ស​កំឡោះ​ដែល​កាន់​គ្រឿង​សស្ត្រា‌វុធ​របស់​លោក មក​ជា​ប្រញាប់​ប្រាប់​ថា ចូរ​ឯង​ហូត​ដាវ​មក​សំឡាប់​អញ​ទៅ ដើម្បី​កុំ​ឲ្យ​មាន​ពាក្យ​ដំនៀល​ថា មាន​ស្រី​បាន​សំឡាប់​អញ​នោះ​ឡើយ ដូច្នេះ មនុស្ស​កំឡោះ​នោះ​ក៏​ចាក់​ទំលុះ​លោក​សំឡាប់​ចោល​ទៅ


កាល​ណា​ទី​សំគាល់​ទាំង​នេះ​បាន​កើត​មក​ដល់​អ្នក​ហើយ នោះ​ត្រូវ​ឲ្យ​អ្នក​ធ្វើ​តាម​ទំនង​នៅ​ឱកាស​នោះ​ចុះ ដ្បិត​ព្រះ‌ទ្រង់​គង់​ជា​មួយ​នឹង​អ្នក​ហើយ


យ៉ូណា‌ថាន​ក៏​ប្រាប់​ដល់​មនុស្ស​កំឡោះ ដែល​កាន់​គ្រឿង​សស្ត្រា‌វុធ​របស់​លោក​ថា ចូរ​យើង​ឆ្លង​ទៅ​ឯ​បន្ទាយ​នៃ​ពួក​មិន​កាត់​ស្បែក​នោះ ប្រហែល​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ជួយ​យើង​ទេ​ដឹង ដ្បិត​គ្មាន​អ្វី​ឃាត់‌ឃាំង​ដល់​ព្រះ‌យេហូវ៉ា​ដែល​ទ្រង់​នឹង​ជួយ​សង្គ្រោះ ដោយ‌សារ​មនុស្ស​ច្រើន ឬ​តិច​នោះ​ទេ


ដូច្នេះយ៉ូណា‌ថាន​ប្រាប់​ថា មើល យើង​នឹង​ឆ្លង​ទៅ​ឯ​មនុស្ស​ទាំង​នោះ រួច​សំដែង​ខ្លួន​យើង​ឲ្យ​គេ​ឃើញ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម