១ សាំយូអែល 1:12 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤12 គ្រាកំពុងដែលនាងនៅអធិស្ឋាន ចំពោះព្រះយេហូវ៉ានៅឡើយ នោះអេលីក៏ចំណាំមើលមាត់នាង សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦12 ខណៈដែលនាងកំពុងអធិស្ឋានទៅព្រះយេហូវ៉ានៅឡើយ នោះអេលីក៏សង្កេតមើលមាត់នាង។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥12 នាងហាណាអធិស្ឋានយ៉ាងយូរ នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់។ ពេលនោះ លោកអេលីសង្កេតមើលមាត់របស់នាង។ សូមមើលជំពូកអាល់គីតាប12 នាងហាណាទូរអាយ៉ាងយូរចំពោះអុលឡោះតាអាឡា។ ពេលនោះ លោកអេលីសង្កេតមើលមាត់របស់នាង។ សូមមើលជំពូក |
រួចនាងបន់ថា ឱព្រះយេហូវ៉ានៃពួកពលបរិវារអើយ បើសិនជាទ្រង់នឹងក្រឡេកព្រះនេត្រមកទតចំពោះសេចក្ដីទុក្ខលំបាករបស់ខ្ញុំម្ចាស់ ជាស្រីបំរើទ្រង់ ហើយនឹកចាំមិនដាច់ពីខ្ញុំម្ចាស់ ដើម្បីនឹងប្រោសប្រទានឲ្យខ្ញុំម្ចាស់ ជាស្រីបំរើទ្រង់ បានកូនប្រុស១ នោះខ្ញុំម្ចាស់នឹងថ្វាយវាដល់ព្រះយេហូវ៉ាគ្រប់១ជីវិត ហើយមិនដែលមានកាំបិតកោរសក់វាឡើយ។