Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ របា‌ក្សត្រ 8:28 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

28 នេះ​សុទ្ធ​តែ​ជា​ពួក​អ្នក ដែល​ជា​កំពូល​លើ​វង្ស​របស់​ឪពុក​គេ តាម​ដំណ​គេ​រៀង​ខ្លួន ជា​ពួក​មេ​ទាំង​អស់ ហើយ​ជា​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

28 អ្នក​ទាំង​នេះ​សុទ្ធ​តែ​ជា​ពួក​អ្នក​កំពូល​លើ​វង្ស​របស់​ឪពុក​គេ តាម​តំណ​គេ​រៀង​ខ្លួន ជា​ពួក​មេ​ទាំង​អស់ ហើយ​ជា​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

28 អ្នក​ទាំង​នេះ​សុទ្ធ​តែ​ជា​មេ​ដឹក​នាំ​លើ​ក្រុម​គ្រួសារ តាម​តំណ​វង្ស​ត្រកូល​របស់​គេ​រៀងៗ​ខ្លួន។ ពួក​គេ​រស់​នៅ​ក្រុង​យេរូ‌សាឡឹម។

សូមមើលជំពូក ចម្លង

អាល់គីតាប

28 អ្នក​ទាំង​នេះ​សុទ្ធ​តែ​ជា​មេ​ដឹក​នាំ​លើ​ក្រុម​គ្រួសារ តាម​តំណ​វង្ស​ត្រកូល​របស់​គេ​រៀងៗ​ខ្លួន។ ពួក​គេ​រស់​នៅ​ក្រុង​យេរូ‌សាឡឹម។

សូមមើលជំពូក ចម្លង




១ របា‌ក្សត្រ 8:28
11 ការដាក់ឲ្យឆ្លើយតបគ្នា  

យ៉ារេសយ៉ា អេលីយ៉ា នឹង​ស៊ីកគ្រី នោះ​សុទ្ធ​តែ​ជា​កូន​របស់​យេរ៉ូហាំ


ឯ​អ្នក​ដែល​តាំង​ក្រុង​គីបៀន ក៏​នៅ​ក្រុង​នោះ​ឯង ប្រពន្ធ​គាត់​ឈ្មោះ​ម្អាកា


ឯ​មីកឡូត ក៏​បង្កើត​សាំម៉ា អ្នក​ទាំង​នោះ​ក៏​នៅ​ក្រុង​យេរូ‌សាឡិម ជា​មួយ​នឹង​បង​ប្អូន​គេ​ដែរ។


ឯ​ពួក​កូន​ចៅ​យូដា ពួក​កូន​ចៅ​បេន‌យ៉ាមីន ពួក​កូន​ចៅ​អេប្រា‌អិម នឹង​ម៉ាន៉ាសេ គេ​សុទ្ធ​តែ​នៅ​ក្រុង​យេរូ‌សាឡិម


នេះ​ជា​ពួក​អ្នក​ដែល​ជា​កំពូល លើ​វង្ស​នៃ​ពួក​ឪពុក​ក្នុង​ពួក​លេវី តាម​ពង្សាវតារ​គេ គឺ​ជា​មេ​ទាំង​អស់ ហើយ​គេ​អាស្រ័យ​នៅ​ក្នុង​ក្រុង​យេរូ‌សាឡិម។


ក្នុង​ពួក​កូន​ចៅ​បេន‌យ៉ាមីន នោះ​មាន​សាលូវ ជា​កូន​មស៊ូឡាម ជា​កូន​ហូដាវា ជា​កូន​ហាសេនួរ


ឯ​ពួក​ប្រធាន​ក្នុង​បណ្តាជន នោះ​ក៏​នៅ​ក្នុង​ក្រុង​យេរូ‌សាឡិម ហើយ​ពួក​បណ្តាជន​ឯ​ទៀត គេ​ចាប់​ឆ្នោត​យក​១​នាក់​ក្នុង​១០ ឲ្យ​មក​នៅ​ក្រុង​យេរូ‌សាឡិម ជា​ទី​ក្រុង​បរិសុទ្ធ​ដែរ ហើយ​៩​នាក់ ឲ្យ​នៅ​អស់​ទាំង​ទី​ក្រុង​ឯ​ទៀត


រីឯ​ពួក​កូន​ចៅ​យូដា គេ​ពុំ​អាច​នឹង​បណ្តេញ​សាសន៍​យេប៊ូស ដែល​នៅ​ក្រុង​យេរូ‌សាឡិម​បាន​ទេ ពួក​សាសន៍​នោះ​គេ​ចេះ​តែ​នៅ​ជា​មួយ​នឹង​ពួក​កូន​ចៅ​យូដា នៅ​ក្រុង​យេរូ‌សាឡិម ដរាប​ដល់​សព្វ​ថ្ងៃ​នេះ។


សេឡា​១ អេលេប​១ យេប៊ូស គឺ​ជា​ក្រុង​យេរូ‌សាឡិម​១ គីបៀរ​១ នឹង​គារយ៉ាត់​១ ទាំង​អស់​មាន​១៤​ក្រុង ព្រម​ទាំង​ភូមិ​ទាំង​ប៉ុន្មាន​ផង នេះ​ហើយ​ជា​មរដក​របស់​ពួក​កូន​ចៅ​បេន‌យ៉ាមីន តាម​គ្រួ​គេ​ទាំង​ប៉ុន្មាន។


រីឯ​ពួក​កូន​ចៅ​បេន‌យ៉ាមីន គេ​មិន​បាន​បណ្តេញ​ពួក​សាសន៍​យេប៊ូស ដែល​នៅ​ក្រុង​យេរូ‌សាឡិម​ចេញ​ទេ សាសន៍​នោះ​បាន​នៅ​ជា​មួយ​នឹង​កូន​ចៅ​បេន‌យ៉ាមីន នៅ​ក្នុង​ក្រុង​យេរូ‌សាឡិម ដរាប​ដល់​សព្វ​ថ្ងៃ​នេះ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម