Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ របា‌ក្សត្រ 6:34 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

34 សាំយូ‌អែលជា​កូន​អែល‌កាណាៗ ជា​កូន​យេរ៉ូហាំៗ ជា​កូន​អេលាបៗ ជា​កូន​ណាហាត់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

34 សាំយូ‌អែល​ជា​កូន​អែល‌កា‌ណា អែលកាណា​ជា​កូន​យេរ៉ូហាំ យេរ៉ូហាំ​ជា​កូន​អេលាប អេលាប​ជា​កូន​ណាហាត់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

34 លោក​សាំយូ‌អែល​ជា​កូន​របស់​លោក​អែល‌កាណា លោក​អែល‌កាណា​ជា​កូន​របស់​លោក​យេរ៉ូ‌ហាំ លោក​យេរ៉ូ‌ហាំ​ជា​កូន​របស់​លោក​អេលាប លោក​អេលាប​ជា​កូន​របស់​លោក​ណាហាត់

សូមមើលជំពូក ចម្លង

អាល់គីតាប

34 សាំយូ‌អែល​ជា​កូន​របស់​លោក​អែល‌កាណា លោក​អែល‌កាណា​ជា​កូន​របស់​លោក​យេរ៉ូ‌ហាំ លោក​យេរ៉ូ‌ហាំ​ជា​កូន​របស់​លោក​អេលាប លោក​អេលាប​ជា​កូន​របស់​លោក​ណាហាត់

សូមមើលជំពូក ចម្លង




១ របា‌ក្សត្រ 6:34
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​កូន​របស់​អាំរ៉ាម គឺ​អើរ៉ុន នឹង​ម៉ូសេ ហើយ​អើរ៉ុន នឹង​កូន​លោក​ទាំង​ប៉ុន្មាន​បាន​ត្រូវ​ញែក​ចេញ ទុក​ជា​បរិសុទ្ធ​បំផុតជា​ដរាប​ទៅ ដើម្បី​នឹង​ដុត​គ្រឿង​ក្រអូប នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ព្រម​ទាំង​ធ្វើ​ការ‌ងារ​ថ្វាយ​ទ្រង់ ហើយ​សរសើរ​ដំកើងដល់​ព្រះ‌នាម​ទ្រង់​ជា​ដរាប​ទៅ


ឯ​ផ្នែក​របស់​ពួក​កូន​ចៅ​អើរ៉ុន គឺ​យ៉ាង​នេះ ក្នុង​ពួក​កូន​របស់​អើរ៉ុន​នោះ មាន​ណាដាប អ័ប៊ីហ៊ូវ អេលាសារ នឹង​អ៊ីថាម៉ារ


នេះ​ហើយ​ជា​របៀប​វេន​របស់​គេ តាម​ការ‌ងារ​រៀង​ខ្លួន ដើម្បី​ឲ្យ​បាន​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា តាម​កំណត់​ដែល​អើរ៉ុន ជា​ព្ធយុ‌កោ​គេ បាន​ចែក​ឲ្យ ដូច​ជា​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល បាន​បង្គាប់​ដល់​លោក។


ឯ​ពួក​អ្នក​ដែល​ធ្វើ​ការ‌ងារ​នោះ នឹង​កូន​ចៅ​គេ គឺ​ក្នុង​ពួក​កូន​ចៅ​កេហាត់ មាន​ហេម៉ាន​ជា​អ្នក​ចំរៀង គាត់​ជា​កូន​របស់​យ៉ូអែល ដែល​ជា​កូន​សាំយូ‌អែល


ណាហាត់ជា​កូន​ស៊ូភៗ ជា​កូន​អែល‌កាណា អែល‌កាណា​ជា​កូន​ម៉ាហាតៗ ជា​កូន​អ័ម៉ា‌សាយ


ដូច្នេះ ឱ​កូន​ទាំង‌ឡាយ​អើយ កុំ​ឲ្យ​ធ្វេស​ប្រហែស​ឡើយ ដ្បិត​ព្រះ‌យេហូវ៉ា​បាន​រើស​អ្នក​រាល់​គ្នា ឲ្យ​ឈរ​ធ្វើ​ការ‌ងារ​នៅ​ចំពោះ​ទ្រង់ ហើយ​ឲ្យ​បាន​ទទួល​ភ្នាក់‌ងារ ជា​អ្នក​ដុត​កំញាន​របស់​ទ្រង់។


រួច​ត្រូវ​ឲ្យ​ញែក​អើរ៉ុន បង​ឯង ព្រម​ទាំង​ពួក​កូន​លោក​ផង ចេញ​ពី​ពួក​កូន​ចៅ​អ៊ីស្រាអែល​មក ដើម្បី​ឲ្យ​គេ​បាន​ធ្វើ​ការ‌ងារ​ជា​សង្ឃ​នៅ​មុខ​អញ គឺ​ទាំង​អើរ៉ុន នឹង​ណាដាប អ័ប៊ីហ៊ូវ អេលាសារ ហើយ​នឹង​អ៊ីថាម៉ារ​ជា​កូន​លោក។


អើរ៉ុន​ត្រូវ​ដុត​គ្រឿង​ក្រអូប​លើ​អាសនា​នោះ​រាល់​តែ​ព្រឹក នៅ​វេលា​ដែល​កំពុង​រៀប​ចង្កៀង


រួច​ពួក​កូន​អើរ៉ុន​ដ៏​ជា​សង្ឃ​នឹង​យក​ភ្លើង​មក ដាក់​លើ​អាសនា ហើយ​បង្គរ​ឧស​នៅ​លើ


តែ​ឯ​អាការៈ​ខាង​ក្នុង នឹង​ជើង​ទាំង​ប៉ុន្មាន នោះ​ត្រូវ​លាង​នឹង​ទឹក​ចេញ រួច​ត្រូវ​ឲ្យ​សង្ឃ​ដុត​ទាំង​អស់​នៅ​លើ​អាសនា​ទុក​ជា​ដង្វាយ​ដុត គឺ​ជា​ដង្វាយ​ដែល​ដុត សំរាប់​ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះ‌យេហូវ៉ា។


មិន​ត្រូវ​ឲ្យ​មាន​អ្នក​ណា​មួយ​នៅ​ក្នុង​ត្រសាល​ជំនុំ ក្នុង​កាល​ដែល​លោក​ចូល​ទៅ ធ្វើ​ឲ្យ​ធួន​នឹង​បាប​នៅ​ក្នុង​ទី​បរិសុទ្ធ​ឡើយ ដរាប​ដល់​ចេញ​មក​វិញ ហើយ​បាន​ធ្វើ​ឲ្យ​ធួន​នឹង​ខ្លួន ព្រម​ទាំង​ពូជ‌ពង្ស ហើយ​នឹង​ពួក​ជំនុំ​នៃ​សាសន៍​អ៊ីស្រាអែល​ទាំង​អស់​គ្នា​ផង


ត្រូវ​ប្រោះ​ឈាម​នោះ​ដោយ​ម្រាម​ដៃ អស់​៧​ដង​ទៅ​លើ​អាសនា ព្រម​ទាំង​ញែក​ចេញ​ជា​ស្អាត ឲ្យ​បាន​បរិសុទ្ធ រួច​ពី​អស់​ទាំង​សេចក្ដី​ស្មោក‌គ្រោក​របស់​ពួក​កូន​ចៅ​អ៊ីស្រាអែល។


រីឯ​នៅ​រ៉ាម៉ា​ថែម-សូភិម ក្នុង​ស្រុក​ភ្នំ​អេប្រា‌អិម នោះ​មាន​មនុស្ស​ម្នាក់​ឈ្មោះ​អែល‌កាណា ជា​កូន​យេរ៉ូហាំៗ ជា​កូន​អេលី‌ហ៊ូវៗ ជា​កូន​ថូហ៊ូវៗ ជា​កូន​ស៊ូភ អ្នក​នោះ​ជា​ពួក​អេប្រាតា


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម