Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ របា‌ក្សត្រ 6:15 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 យេហូ‌សា‌ដាក​ក៏​ទៅ​ជា​ឈ្លើយ ក្នុង​កាល​ដែល​ព្រះ‌យេហូវ៉ា​បាន​ដឹក‌នាំ​ពួក​យូដា នឹង​ពួក​ក្រុង​យេរូ‌សាឡិម​ទៅ ដោយ​ព្រះ‌ហស្ត​នៃ​នេប៊ូ‌ក្នេសា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 យេហូ‌សាដាក​បាន​ទៅ​ជា​ឈ្លើយ ក្នុង​កាល​ដែល​ព្រះ‌យេហូវ៉ា​បាន​នាំ​ពួក​យូដា និង​ពួក​ក្រុង​យេរូ‌សាឡិម​ទៅ ដោយ​ព្រះ‌ហស្ត​របស់​ព្រះ‌បាទ​នេប៊ូ‌ក្នេសា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 នៅ​គ្រា​ដែល​ព្រះ‌អម្ចាស់​ឲ្យ​ព្រះ‌បាទ​នេប៊ូ‌ក្នេសា​កៀរ​អ្នក​ស្រុក​យូដា និង​អ្នក​ក្រុង​យេរូ‌សាឡឹម​ទៅ​ជា​ឈ្លើយ​នោះ លោក​យេហូ‌សាដាក​ក៏​ត្រូវ​គេ​នាំ​យក​ទៅ​ដែរ។

សូមមើលជំពូក ចម្លង

អាល់គីតាប

15 នៅ​គ្រា​ដែលអុលឡោះ‌តាអាឡា​ឲ្យ​ស្តេច​នេប៊ូ‌ក្នេសា កៀរ​អ្នក​ស្រុក​យូដា និង​អ្នក​ក្រុង​យេរូ‌សាឡឹម​ទៅ​ជា​ឈ្លើយ នោះ​លោក​យេហូ‌សាដាក ក៏​ត្រូវ​គេ​នាំ​យក​ទៅ​ដែរ។

សូមមើលជំពូក ចម្លង




១ របា‌ក្សត្រ 6:15
17 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​ព្រះ‌យេហូវ៉ា​ទ្រង់​មិន​បាន​ថា ទ្រង់​នឹង​លុប​ឈ្មោះ​ពួក​អ៊ីស្រាអែល​ចេញ ពី​ក្រោម​មេឃ​នោះ​ទេ បាន​ជា​ទ្រង់​ជួយ​សង្គ្រោះ​គេ ដោយ‌សារ​ព្រះ‌ហស្ត​យេរ៉ូ‌បោម ជា​បុត្រ​យ៉ូអាស​វិញ។


ឯ​មេ‌ទ័ព​ធំ លោក​ចាប់​យក​សេរ៉ាយ៉ា ជា​សំដេច​សង្ឃ នឹង​សេផានា ជា​សង្ឃ​បន្ទាប់ ហើយ​ពួក​ឆ្មាំ​ទ្វារ​ទាំង​៣​នាក់


ស្តេច​បាប៊ីឡូន​ក៏​សំឡាប់​អ្នក​ទាំង​នោះ នៅ​ត្រង់​រីបឡា ក្នុង​ស្រុក​ហាម៉ាត​ទៅ ដូច្នេះ ពួក​យូដា​ត្រូវ​ដឹក‌នាំ​ទៅ​ជា​ឈ្លើយ ក្រៅ​ពី​ស្រុក​របស់​ខ្លួន។


អ័សារា​បង្កើត​សេរ៉ាយ៉ាៗ​បង្កើត​យេហូ‌សា‌ដាក


កូន​របស់​លេវី គឺ​គើសុន កេហាត់ នឹង​ម្រ៉ារី


គ្រា​នោះ សូរ៉ូ‌បា‌បិល ជា​កូន​សាល‌ធាល នឹង​យេសួរ ជា​កូន​យ៉ូសា‌ដាក ក៏​នាំ​គ្នា​ចាប់​តាំង​ស្អាង​ព្រះ‌វិហារ​ដែល​នៅ​ក្រុង​យេរូ‌សាឡិម ក៏​មាន​ពួក​ហោរា​នៃ​ព្រះ​ជួយ​គ្នា​ដែរ


នោះ​ម៉ូសេ​ទូល​ថា ឱ​ព្រះ‌អម្ចាស់​អើយ សូម​ទ្រង់​ចាត់​អ្នក​ណា​មួយ​តាម​ព្រះ‌ហឫទ័យ​ទ្រង់​ចុះ


រួច​មក​នេប៊ូសា‌រ៉ាដាន ជា​មេ‌ទ័ព​ធំ លោក​ដឹក‌នាំ​សំណល់​ពួក​បណ្តាជន​ដែល​នៅ​ក្នុង​ទី​ក្រុង នឹង​ពួក​អ្នក​ដែល​រវាត​ទៅ​ខាង​លោក ព្រម​ទាំង​សំណល់​នៃ​ប្រជា‌ជន​ទាំង‌ឡាយ​ទៅ​ជា​ឈ្លើយ ដល់​ស្រុក​បាប៊ីឡូន


នេះ​ជា​ពួក​បណ្តាជន ដែល​នេប៊ូ‌ក្នេសា​បាន​ដឹក‌នាំ​ទៅ​ជា​ឈ្លើយ នៅ​ឆ្នាំ​ទី​៧ គឺ​មាន​ពួក​យូដា អស់​ចំនួន​៣០២៣​នាក់


នៅ​ថ្ងៃ​ទី​១ ខែ​ភទ្របទ ក្នុង​ឆ្នាំ​ទី​២ នៃ​រាជ្យ​ស្តេច​ដារី‌យុស នោះ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា បាន​មក​ដល់​សូរ៉ូ‌បា‌បិល កូន​សាល‌ធាល ជា​ចៅហ្វាយ​លើ​ស្រុក​យូដា ហើយ​ដល់​យេសួរ ជា​កូន​យ៉ូសាដាក​ដ៏​ជា​សង្ឃ​ធំ ដោយ‌សារ​ហោរា​ហាកាយ​ថា


នៅ​គ្រា​នោះ សូរ៉ូ‌បា‌បិល ជា​កូន​សាល‌ធាល នឹង​យេសួរ ជា​កូន​យ៉ូសាដាក​ដ៏​ជា​សង្ឃ​ធំ ព្រម​ទាំង​សំណល់​នៃ​បណ្តាជន ក៏​ស្តាប់​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​ខ្លួន ហើយ​តាម​ពាក្យ​ទំនាយ​របស់​ហោរា​ហាកាយ​ដូច​ជា​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​គេ បាន​ចាត់​លោក ឲ្យ​មក​ប្រាប់​នោះ ជន​ទាំង‌ឡាយ​ក៏​កោត‌ខ្លាច នៅ​ចំពោះ​ព្រះ‌យេហូវ៉ា


ខណៈ​នោះ ព្រះ‌យេហូវ៉ា ទ្រង់​ដាស់‌តឿន​ចិត្ត​របស់​សូរ៉ូ‌បា‌បិល កូន​សាល‌ធាល ជា​ចៅហ្វាយ​លើ​ស្រុក​យូដា ហើយ​នឹង​ចិត្ត​របស់​យេសួរ ជា​កូន​យ៉ូសាដាក ដ៏​ជា​សង្ឃ​ធំ ព្រម​ទាំង​ចិត្ត​របស់​សំណល់​នៃ​បណ្តាជន​ទាំង‌ឡាយ​ផង នោះ​គេ​ក៏​មក​ធ្វើ​ការ​សង់​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​នៃ​ខ្លួន​គេ​ឡើង


ឥឡូវ​នេះ ចូរ​ទៅ​និយាយ​នឹង​សូរ៉ូ‌បា‌បិល កូន​សាល‌ធាល ជា​ចៅហ្វាយ​លើ​ស្រុក​យូដា នឹង​យេសួរ កូន​យ៉ូសាដាក​ដ៏​ជា​សង្ឃ​ធំ ព្រម​ទាំង​សំណល់​នៃ​បណ្តាជន​ថា


លុះ​ដល់​ហើយ ក៏​ប្រមូល​ពួក​ជំនុំ​មក ថ្លែង​ប្រាប់​ពី​ការ​ដែល​ព្រះ​បាន​ធ្វើ​ដោយ‌សារ​ខ្លួន ហើយ​ពី​ទ្រង់​បាន​បើក​ទ្វារ​នៃ​សេចក្ដី​ជំនឿ​ដល់​សាសន៍​ដទៃ​ដែរ


ព្រោះ​ខ្ញុំ​មិន​ហ៊ាន​និយាយ​ពី​ការ​អ្វី លើក​តែ​ពី​ការ​ដែល​ព្រះ‌គ្រីស្ទ​បាន​ធ្វើ​ដោយ‌សារ​ខ្ញុំ​ប៉ុណ្ណោះ​ទេ គឺ​ជា​ការ​នាំ​សាសន៍​ដទៃ​ឲ្យ​ស្តាប់​បង្គាប់ ទោះ​ដោយ​ពាក្យ​សំដី ឬ​ការ​ធ្វើ​ក្តី


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម