Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ របា‌ក្សត្រ 4:38 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

38 អ្នក​ទាំង​នោះ​ដែល​មាន​ឈ្មោះ​កត់​ទុក​ហើយ សុទ្ធ​តែ​ជា​អ្នក​ប្រធាន​ក្នុង​គ្រួ​គេ ហើយ​ពួក​វង្ស​នៃ​ឰយុកោ​គេ ក៏​ចំរើន​ជា​ច្រើន​ឡើង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

38 អ្នក​ទាំង​នោះ​ដែល​មាន​ឈ្មោះ​កត់​ទុក សុទ្ធ​តែ​ជា​អ្នក​ប្រធាន​ក្នុង​ពូជ​អំបូរ​របស់​គេ ហើយ​ពូជពង្ស​របស់​ឪពុក​គេ​ក៏​ចម្រើន​ឡើង​យ៉ាង​សន្ធឹក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

38 ក្រុម​គ្រួសារ​របស់​ពួក​គេ​បាន​កើន​ចំនួន​ឡើង​ជា​ច្រើន។

សូមមើលជំពូក ចម្លង

អាល់គីតាប

38 ក្រុម​គ្រួសារ​របស់​ពួក​គេ​បាន​កើន​ចំនួន​ឡើង​ជា​ច្រើន។

សូមមើលជំពូក ចម្លង




១ របា‌ក្សត្រ 4:38
4 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ជំនាន់​នោះ មាន​មនុស្ស​រូប​ធំ​សំបើម​នៅ​ផែនដី ក្រោយ​នោះ​មក កាល​ពួក​កូន​ប្រុស​របស់​ព្រះ​បាន​ចូល​ទៅ​ឯ​កូន​ស្រី​របស់​មនុស្ស ហើយ​នាង​ទាំង​នោះ​បាន​បង្កើត​កូន​ឲ្យ​គេ នោះ​បាន​ជា​មនុស្ស​ខ្លាំង​ពូកែ​ដែល​រស់​នៅ​កាល​ពី​ដើម ជា​មនុស្ស​មាន​ល្បី​ឈ្មោះ។


នឹង​ស៊ីសា ជា​កូន​ស៊ីភី ដែល​ជា​កូន​អ័ឡូន ជា​កូន​យេដាយ៉ា ជា​កូន​ស៊ីមរី ដែល​ជា​កូន​សេម៉ាយ៉ា


ពួក​នោះ​បាន​ទៅ​ឯ​ទ្វារ​ចូល​ស្រុក​កេដោរ គឺ​ខាង​កើត​ច្រក​ភ្នំ ដើម្បី​ស្វែង​រក​ស្មៅ សំរាប់​ចិញ្ចឹម​ហ្វូង​សត្វ


ឯ​ពួក​ដែល​ជា​កំពូល​លើ​វង្ស​របស់​ឪពុក​គេ គឺ​អេភើរ អ៊ីស៊ី អេលាល អាស‌រាល យេរេមី ហូដាវា នឹង​យ៉ាឌាល នោះ​សុទ្ធ​តែ​ជា​អ្នក​ខ្លាំង​ពូកែ ដែល​មាន​ចិត្ត​ក្លាហាន ជា​មនុស្ស​មាន​ល្បី​ឈ្មោះ ហើយ​ជា​កំពូល​លើ​វង្ស​របស់​ឪពុក​គេ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម