១ របាក្សត្រ 28:12 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤12 ហើយនឹងគំរូនៃរបស់ទាំងប៉ុន្មានដែលទ្រង់បានដោយព្រះវិញ្ញាណ សំរាប់ទីលានរបស់ព្រះវិហារនៃព្រះយេហូវ៉ា អស់ទាំងបន្ទប់នៅជុំវិញ ដែលសំរាប់ជាឃ្លាំងរបស់ព្រះវិហារនៃព្រះ នឹងឃ្លាំងនៃដង្វាយបរិសុទ្ធទាំងប៉ុន្មាន សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦12 ហើយនឹងគំរូនៃរបស់ទាំងប៉ុន្មានដែលទ្រង់បានដោយព្រះវិញ្ញាណ សម្រាប់ទីលានរបស់ព្រះដំណាក់របស់ព្រះយេហូវ៉ា អស់ទាំងបន្ទប់នៅជុំវិញ ដែលសម្រាប់ជាឃ្លាំងរបស់ព្រះដំណាក់នៃព្រះ និងឃ្លាំងនៃតង្វាយបរិសុទ្ធទាំងប៉ុន្មាន សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥12 ព្រះបាទដាវីឌប្រគល់គម្រោងនៃអ្វីៗទាំងប៉ុន្មាន ដែលស្ដេចបានគិតគូរនឹងធ្វើ សម្រាប់ទីលាននៃព្រះដំណាក់របស់ព្រះអម្ចាស់ និងបន្ទប់ទាំងអស់ដែលនៅជុំវិញ សម្រាប់ដាក់ទ្រព្យនៃព្រះដំណាក់ និងរបស់របរដ៏សក្ការៈ។ សូមមើលជំពូកអាល់គីតាប12 ស្តេចទតប្រគល់គម្រោងនៃអ្វីៗទាំងប៉ុន្មាន ដែលស្តេចបានគិតគូរនឹងធ្វើសម្រាប់ទីលាននៃដំណាក់របស់អុលឡោះតាអាឡា និងបន្ទប់ទាំងអស់ ដែលនៅជុំវិញសម្រាប់ដាក់ទ្រព្យនៃដំណាក់ និងរបស់របរដ៏សក្ការៈ។ សូមមើលជំពូក |
ដូច្នេះ អេសាទ្រង់យកអស់ទាំងប្រាក់មាស ដែលនៅសល់ក្នុងឃ្លាំងនៃព្រះវិហារព្រះយេហូវ៉ា នឹងទ្រព្យសម្បត្តិទាំងប៉ុន្មានដែលនៅក្នុងដំណាក់ស្តេច ប្រគល់ទៅក្នុងដៃនៃពួកមហាតលិកទ្រង់ ចាត់គេទៅឯបេន-ហាដាឌ់ ជាបុត្រថាបរីម៉ូន ដែលជាបុត្រហេសយ៉ូន ស្តេចស្រុកស៊ីរី ដែលនៅក្រុងដាម៉ាស ដោយពាក្យថា
ដូច្នេះ អស់ទាំងប្រដាប់ទាំងប៉ុន្មាន ដែលស្តេចសាឡូម៉ូនបានធ្វើ សំរាប់ព្រះវិហារនៃព្រះយេហូវ៉ា នោះបានធ្វើរួចជាស្រេចហើយ ទ្រង់ក៏នាំយករបស់ទាំងប៉ុន្មានដែលដាវីឌ ជាបិតាទ្រង់ បានថ្វាយ ចូលមកដែរ គឺប្រាក់ មាស នឹងគ្រឿងប្រដាប់ទាំងអស់ ក៏ដាក់ទុកនៅក្នុងឃ្លាំងនៃព្រះវិហារព្រះយេហូវ៉ា។