Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ របា‌ក្សត្រ 26:6 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 ហើយ​សេម៉ាយ៉ា ជា​កូន​លោក ក៏​បាន​កូន​ដែរ អ្នក​ទាំង​នោះ​បាន​ត្រួត‌ត្រា​លើ​វង្ស​របស់​ឪពុក​គេ ដ្បិត​គេ​សុទ្ធ​តែ​ជា​មនុស្ស​ខ្លាំង​ពូកែ មាន​ចិត្ត​ក្លាហាន

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 សេម៉ា‌យ៉ា ជា​កូន​របស់​អូបិឌ-អេដុម ក៏​មាន​កូន​ដែរ អ្នក​ទាំង​នោះ​បាន​ត្រួត‌ត្រា​លើ​វង្ស​របស់​ឪពុក​គេ ដ្បិត​គេ​សុទ្ធ​តែ​ជា​មនុស្ស​ខ្លាំង​ពូកែ មាន​ចិត្ត​ក្លាហាន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 លោក​សេម៉ាយ៉ា ជា​កូន​របស់​លោក​អូបេដ‌អេដុម បង្កើត​បាន​កូន​ប្រុសៗ ដែល​មាន​សិទ្ធិ​គ្រប់‌គ្រង​លើ​ក្រុម​គ្រួសារ​របស់​ពួក​គេ ដ្បិត​ពួក​គេ​ជា​វីរ‌បុរស​ដ៏​អង់‌អាច។

សូមមើលជំពូក ចម្លង

អាល់គីតាប

6 លោក​សេម៉ា‌យ៉ា​ជា​កូន​របស់​លោក​អូបេដ-អេដុម បង្កើត​បាន​កូន​ប្រុសៗ ដែល​មាន​សិទ្ធិ​គ្រប់‌គ្រង​លើ​ក្រុម​គ្រួសា​របស់​ពួក​គេ ដ្បិត​ពួក​គេ​ជា​វីរ‌បុរស​ដ៏​អង់‌អាច។

សូមមើលជំពូក ចម្លង




១ របា‌ក្សត្រ 26:6
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ សូម​ឲ្យ​អ្នក​រាល់​គ្នា​មាន​កំឡាំង​ដៃ​ឡើង ហើយ​មាន​ចិត្ត​ក្លាហាន​ចុះ ដ្បិត​សូល ជា​ចៅហ្វាយ​នៃ​អ្នក​រាល់​គ្នា ទ្រង់​អស់​ព្រះ‌ជន្ម​ហើយ មួយ​ទៀតពួក​ជន‌ជាតិ​យូដា បាន​ចាក់​ប្រេង​តាំង​ខ្ញុំ​ឲ្យ​ធ្វើ​ជា​ស្តេច​លើ​គេ​វិញ។


ហើយ​មាន​សាដុក​ជា​មនុស្ស​កំឡោះ​ខ្លាំង​ពូកែ មាន​ចិត្ត​ក្លាហាន ព្រម​ទាំង​មេ‌ទ័ព​២២​នាក់ មក​ពី​ជំនួរ​វង្ស​របស់​ឪពុក​លោក​ផង


អាំមាល ទី​៦ អ៊ីសាខារ ទី​៧ នឹង​ពេអ៊ូល‌ថាយ ទី​៨ ដ្បិត​ព្រះ​បាន​ប្រទាន​ពរ​ដល់​លោក


ឯ​កូន​របស់​សេម៉ាយ៉ា គឺ​អូតនី រេផែល អូបិឌ អែល‌សា‌បាឌ នឹង​បង​ប្អូន​គេ ដែល​ជា​មនុស្ស​ក្លាហាន គឺ​អេលី‌ហ៊ូវ នឹង​សេម៉ាគា


នោះ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​អូបិឌ-អេដំម​ដែល​ខ្លួន​គេ កូន​ចៅ នឹង​បង​ប្អូន​គេ សុទ្ធ​តែ​ជា​មនុស្ស​មាន​កំឡាំង​ជំនាញ​ក្នុង​ការ‌ងារ មាន​៦២​នាក់ ដែល​កើត​ពី​អូបិឌ-អេដំម


តែ​អ័សារា​ដ៏​ជា​សង្ឃ លោក​ចូល​ទៅ​តាម នាំ​ទាំង​ពួក​សង្ឃ​នៃ​ព្រះ‌យេហូវ៉ា ដែល​សុទ្ធ​តែ​មាន​ចិត្ត​មុត‌មាំ​៨០​នាក់​ទៅ​ជា​មួយ


ហើយ​ពួក​បង​ប្អូន​គេ ជា​អ្នក​ខ្លាំង​ពូកែ​មាន​ចិត្ត​ក្លាហាន រួម​ទាំង​អស់​មាន​១២៨​នាក់ ឯ​អ្នក​ដែល​ត្រួត​លើ​គេ គឺ​សាប‌ឌាល ជា​កូន​កេដូ‌លីម។


ចូរ​ខំ​ប្រឹង​តស៊ូ ដោយ​ការ​ត​យ៉ាង​ល្អ​នៃ​សេចក្ដី​ជំនឿ ចូរ​តោង​ចាប់​ជីវិត​អស់​‌កល្ប​ជានិច្ច​ឲ្យ​ខ្ជាប់ ដែល​ព្រះ​បាន​ហៅ​អ្នក​មក​ទទួល ហើយ​អ្នក​ក៏​បាន​ធ្វើ​បន្ទាល់​យ៉ាង​ល្អ​នៅ​មុខ​សាក្សី​ជា​ច្រើន​ដែរ


ដូច្នេះ ចូរ​ឲ្យ​អ្នក​ទ្រាំ‌ទ្រ​ទុក្ខ​លំបាក ដូច​ជា​ទាហាន​យ៉ាង​ល្អ​របស់​ព្រះ‌យេស៊ូវ​គ្រីស្ទ​ចុះ


ទេវតា​នៃ​ព្រះ‌យេហូវ៉ា ក៏​លេច​មក​ឲ្យ​លោក​ឃើញ ហើយ​ប្រាប់​ថា នែ អ្នក​ពូកែ​ក្លាហាន​អើយ ព្រះ‌យេហូវ៉ា​ទ្រង់​គង់​ជា​មួយ​នឹង​ឯង


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម