Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ របា‌ក្សត្រ 26:14 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 ឆ្នោត​ដែល​ត្រូវ​ទ្វារ​ទិស​ខាង​កើត នោះ​ត្រូវ​លើ​សេលេមា រួច​មក​គេ​ចាប់​ឆ្នោត​ឲ្យ​សាការី ជា​កូន​គាត់ ដែល​ជា​អ្នក​ជួយ​គំនិត​យ៉ាង​ចំណាន ហើយ​ឆ្នោត​គាត់​ត្រូវ​ត្រង់​ទ្វារ​ខាង​ជើង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 ឆ្នោត​ដែល​ត្រូវ​ទ្វារ​ទិស​ខាង​កើត នោះ​ត្រូវ​លើ​សេលេមា រួច​គេ​ចាប់​ឆ្នោត​ឲ្យ​សាកា‌រី ជា​កូន​គាត់ ដែល​ជា​អ្នក​ជួយ​គំនិត​យ៉ាង​ចំណាន ហើយ​ឆ្នោត​គាត់​ត្រូវ​នៅ​ទ្វារ​ខាង​ជើង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 ការ​ចាប់​ឆ្នោត​ត្រូវ​លើ​លោក​សេលេ‌មា ជា​អ្នក​យាម​ទ្វារ​ប៉ែក​ខាង​កើត។ បន្ទាប់​មក គេ​ចាប់​ឆ្នោត​ត្រូវ​លើ​លោក​សាកា‌រី ជា​កូន​របស់​គាត់ ដែល​ជា​ទី​ប្រឹក្សា​មួយ​រូប​ដ៏​ចំណាន។ លោក​សាកា‌រី​ត្រូវ​យាម​ទ្វារ​ប៉ែក​ខាង​ជើង។

សូមមើលជំពូក ចម្លង

អាល់គីតាប

14 ការ​ចាប់​ឆ្នោត​ត្រូវ​លើ​លោក​សេលេ‌មា ជា​អ្នក​យាម​ទ្វារ​ប៉ែក​ខាង​កើត។ បន្ទាប់​មក​គេ​ចាប់​ឆ្នោត​ត្រូវ​លើ​លោក​សាកា‌រីយ៉ា ជា​កូន​របស់​គាត់​ដែល​ជា​ទី​ប្រឹក្សា​មួយ​នាក់​ដ៏​ចំណាន។ លោក​សាកា‌រីយ៉ា​ត្រូវ​យាម​ទ្វារ​ប៉ែក​ខាង​ជើង។

សូមមើលជំពូក ចម្លង




១ របា‌ក្សត្រ 26:14
7 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​ក៏​ចាប់​ឆ្នោត ទាំង​តូច​ទាំង​ធំ តាម​វង្ស​របស់​ឪពុក​គេ ឲ្យ​បាន​ត្រូវ​ទ្វារ​និមួយៗ


ឯ​ឆ្នោត​របស់​អូបិឌ-អេដំម ត្រូវ​ត្រង់​ទ្វារ​ខាង​ត្បូង ហើយ​ឆ្នោត​របស់​ពួក​កូន​គាត់ ត្រូវ​ខាង​ឃ្លាំង


ឯ​មសេ‌លេមា គាត់​មាន​កូន នឹង​បង​ប្អូន​១៨​នាក់ ដែល​សុទ្ធ​តែ​ជា​មនុស្ស​ក្លាហាន


ឯ​សាការី ជា​កូន​មសេ‌លេមា គាត់​ជា​អ្នក​ឆ្មាំ​ទ្វារ​នៃ​ត្រសាល​ជំនុំ


មាន​ពួក​ឆ្មាំ​ទ្វារ នៅ​គ្រប់​ទាំង​៤​ទិស គឺ​ខាង​កើត ខាង​លិច ខាង​ជើង នឹង​ខាង​ត្បូង


ហើយ​កូរេ កូន​យីមន៉ា ជា​ពួក​លេវី ដែល​ចាំ​ទ្វារ​ខាង​កើត លោក​ត្រួត​លើ​ដង្វាយ​ដែល​ថ្វាយ​ដល់​ព្រះ​ដោយ​ស្ម័គ្រ​ពី​ចិត្ត ដើម្បី​នឹង​ចែក​ដង្វាយ​របស់​ផង​ព្រះ‌យេហូវ៉ា ព្រម​ទាំង​របស់​បរិសុទ្ធ​បំផុត


ដូច្នេះ ខ្ញុំ​ចាត់​គេ​ឲ្យ​ទៅ​ហៅ​អេលា‌ស៊ើរ អើរាល សេម៉ាយ៉ា អែល‌ណាថាន យ៉ារីប អែល‌ណាថាន ណាថាន់ សាការី នឹង​មស៊ូឡាម ជា​ពួក​ប្រធាន​មក ព្រម​ទាំង​យ៉ូយ៉ា‌រីប នឹង​អែល‌ណាថាន ជា​មនុស្ស​ដែល​ប្រកប​ដោយ​ប្រាជ្ញា


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម