១ របាក្សត្រ 24:3 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤3 ឯដាវីឌ នឹងសាដុកជាវង្សអេលាសារ ហើយអ័ហ៊ីម៉ាលេក ជាវង្សអ៊ីថាម៉ារ ក៏ញែកគេចេញជាពួក តាមវេនការងារគេ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦3 ឯសាដុកជាវង្សអេលាសារ និងអ័ហ៊ីម៉ាលេក ជាវង្សអ៊ីថាម៉ារ ព្រះបាទដាវីឌក៏ញែកគេចេញជាពួក តាមវេនការងារគេ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥3 ព្រះបាទដាវីឌ ព្រមទាំងលោកសាដុក ជាពូជពង្សរបស់លោកអេឡាសារ និងលោកអហ៊ីម៉ាឡេក ជាពូជពង្សរបស់លោកអ៊ីថាម៉ារ បានបែងចែកបូជាចារ្យជាក្រុមៗ តាមមុខងាររបស់ពួកគេ។ សូមមើលជំពូកអាល់គីតាប3 ស្តេចទតព្រមទាំងអ៊ីមុាំសាដុក ជាពូជពង្សរបស់លោកអេឡាសារ និងលោកអហ៊ីម៉ាឡេក ជាពូជពង្សរបស់លោកអ៊ីថាម៉ារបានបែងចែកអ៊ីមុាំជាក្រុមៗ តាមមុខងាររបស់ពួកគេ។ សូមមើលជំពូក |
ឯសេម៉ាយ៉ា កូននេថានេល ដ៏ជាស្មៀន ជាអ្នកក្នុងពួកលេវី លោកបានកត់ឈ្មោះគេ នៅចំពោះស្តេច នឹងពួកមេ ព្រមទាំងសាដុកដ៏ជាសង្ឃ នឹងអ័ហ៊ីម៉ាលេក ជាកូនអ័បៀថើរ ហើយពួកអ្នក ជាកំពូលលើវង្សរបស់ឪពុកគេ ក្នុងពួកសង្ឃ នឹងពួកលេវីផង គេបានរើសយកពួកវង្ស១ សំរាប់អេលាសារ ហើយ១សំរាប់អ៊ីថាម៉ារ។
ទ្រង់ក៏ដំរូវវេនពួកសង្ឃ ឲ្យគេបានធ្វើការងារតាមច្បាប់ ដែលដាវីឌ ជាព្រះបិតាទ្រង់ បានកំណត់ទុក ទ្រង់ឲ្យពួកលេវីមានដំណែងរបស់គេ សំរាប់នឹងពោលសរសើរ ហើយនឹងធ្វើជាជំនួយដល់ពួកសង្ឃ តាមត្រូវការរាល់តែថ្ងៃ ឯពួកឆ្មាំទ្វារក៏ដែរ តាមវេនគេនៅរាល់តែទ្វារ ដ្បិតដាវីឌជាអ្នកសំណប់របស់ព្រះ បានបង្គាប់យ៉ាងដូច្នោះ