១ របាក្សត្រ 23:31 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤31 ក៏ត្រូវថ្វាយគ្រប់ទាំងដង្វាយដុត ដល់ព្រះយេហូវ៉ា នៅរាល់តែថ្ងៃឈប់សំរាក ថ្ងៃចូលខែ នឹងថ្ងៃបុណ្យ នៅចំពោះព្រះយេហូវ៉ាជានិច្ច តាមចំនួន តាមរបៀបនៃពេលទាំងនោះ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦31 ត្រូវថ្វាយគ្រប់ទាំងតង្វាយដុតដល់ព្រះយេហូវ៉ា នៅរាល់ថ្ងៃឈប់សម្រាក ថ្ងៃចូលខែ និងថ្ងៃបុណ្យ នៅចំពោះព្រះយេហូវ៉ាជានិច្ចតាមចំនួន តាមរបៀបនៃពេលទាំងនោះ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥31 ហើយត្រូវថ្វាយតង្វាយដុតទាំងមូល*ចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ នៅថ្ងៃសប្ប័ទ* ថ្ងៃចូលខែថ្មី ឬថ្ងៃបុណ្យសំខាន់ៗផ្សេងទៀត តាមចំនួនដែលបានកំណត់ទុកក្នុងក្បួនតម្រា ដែលគេត្រូវអនុវត្តតាមជានិច្ច។ សូមមើលជំពូកអាល់គីតាប31 ហើយត្រូវធ្វើគូរបានដុតចំពោះអុលឡោះតាអាឡា នៅថ្ងៃឈប់សម្រាក ថ្ងៃចូលខែថ្មី ឬថ្ងៃបុណ្យសំខាន់ៗផ្សេងទៀត តាមចំនួនដែលបានកំណត់ទុកក្នុងក្បួនតម្រា ដែលគេត្រូវអនុវត្តតាមជានិច្ច។ សូមមើលជំពូក |
កាលគេបានធ្វើការស្រេចហើយ នោះក៏យកប្រាក់ដែលសល់នៅ ទៅថ្វាយដល់ស្តេច នឹងយេហូយ៉ាដា ហើយប្រាក់នោះក៏យកទៅធ្វើជាគ្រឿងប្រដាប់សំរាប់ព្រះវិហារនៃព្រះយេហូវ៉ា គឺជាគ្រឿងសំរាប់ប្រើធ្វើការងារ ហើយថ្វាយដង្វាយ ព្រមទាំងកូនចាន នឹងគ្រឿងប្រដាប់ឯទៀត ធ្វើពីមាសនឹងប្រាក់ រួចការថ្វាយដង្វាយដុត នៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា ក៏មាននៅជានិច្ចគ្រប់១ជីវិតរបស់យេហូយ៉ាដា។