Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ របា‌ក្សត្រ 22:17 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 ដាវីឌ​ក៏​បង្គាប់​ដល់​ពួក​អ្នក ដែល​ជា​កំពូល​របស់​សាសន៍​អ៊ីស្រាអែល​ដែរ ឲ្យ​គេ​ត្រូវ​ជួយ​សាឡូម៉ូន ជា​ព្រះ‌រាជ‌បុត្រា​ទ្រង់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 ព្រះបាទ​ដាវីឌ​ក៏​បង្គាប់​ដល់​ពួក​អ្នក​កំពូល​ៗ​របស់​សាសន៍​អ៊ីស្រា‌អែល គេ​ត្រូវ​ជួយ​សាឡូម៉ូន ជា​‌បុត្រា​ទ្រង់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 ព្រះ‌បាទ​ដាវីឌ​បាន​ផ្ដាំ​មន្ត្រី​អ៊ីស្រា‌អែល​ទាំង​អស់ ឲ្យ​ជួយ​ជ្រោម‌ជ្រែង​សម្ដេច​សាឡូម៉ូន ជា​បុត្រ ដោយ​មាន​រាជ‌ឱង្ការ​ថា៖

សូមមើលជំពូក ចម្លង

អាល់គីតាប

17 ស្តេច​ទត​បាន​ផ្តាំ​មន្ត្រី​អ៊ីស្រ‌អែល​ទាំង​អស់ ឲ្យ​ជួយ​ជ្រោម​ជ្រែង​ស៊ូឡៃ‌ម៉ាន​ជា​កូន ដោយ​មាន​ប្រសាសន៍​ថា៖

សូមមើលជំពូក ចម្លង




១ របា‌ក្សត្រ 22:17
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ដោយ​បន្ទូល​ថា តើ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា មិន​គង់​នៅ​ជា​មួយ​ទេ​ឬ​អី តើ​ទ្រង់​មិន​បាន​ឲ្យ​អ្នក​រាល់​គ្នា​ឈប់​សំរាក នៅ​គ្រប់​ទិស​ដែរ​ទេ​ឬ ដ្បិត​ទ្រង់​បាន​ប្រគល់​ពួក​អ្នក​ស្រុក​នេះ​មក​ក្នុង​កណ្តាប់​ដៃ​យើង​ហើយ ស្រុក​នេះ​បាន​ចុះ​ចូល​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា នឹង​ពួក​រាស្ត្រ​របស់​ទ្រង់


ហើយ​មើល មាន​វេន​ពួក​សង្ឃ នឹង​ពួក​លេវី សំរាប់​គ្រប់​ទាំង​ការ‌ងារ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ​ដែរ ឯ​អស់​អ្នក​ណា​ដែល​ស្ម័គ្រ​ចិត្ត ហើយ​មាន​ថ្វី‌ដៃ​ខាង​ឯ​ការ​អ្វី​ក៏​ដោយ គេ​នឹង​នៅ​ជា​មួយ​នឹង​ឯង ដើម្បី​នឹង​សំរេច​ការ​នេះ ចំណែក​ពួក​ចៅហ្វាយ នឹង​បណ្តាជន​ទាំង​អស់​គ្នា គេ​នឹង​នៅ​ក្នុង​បង្គាប់​ឯង​ដែរ។


គ្រា​នោះពួក​អ្នក​ដែល​ជា​កំពូល​លើ​វង្ស​របស់​ឪពុក​គេ ពួក​ចៅហ្វាយ​នៃ​ពូជ​អំបូរ​អ៊ីស្រាអែល​ទាំង​ប៉ុន្មាន នឹង​ពួក​មេ​ធំ​តូច ហើយ​ពួក​នាយ​ដែល​ត្រួត​ការ​របស់​ស្តេច គេ​ក៏​ថ្វាយ​ដោយ​ស្ម័គ្រ​ពី​ចិត្ត


ហើយ​ខ្ញុំ​ក៏​សូម​ដល់​អ្នក ឱ​គូ‌កន​ស្មោះ‌ត្រង់​របស់​ខ្ញុំ​អើយ សូម​ជួយ​ស្ត្រី​ទាំង​២​នោះ ដែល​បាន​តតាំង​ជា​១​នឹង​ខ្ញុំ ក្នុង​ដំណឹង​ល្អ​ផង ហើយ​នឹង​អ្នក​ក្លេមេន នឹង​គូ‌កន​ខ្ញុំ​ឯ​ទៀត ដែល​គេ​មាន​ឈ្មោះ​កត់​ទុក​ក្នុង​បញ្ជី​ជីវិត​ដែរ។


ដូច្នេះ យើង​រាល់​គ្នា​ត្រូវ​ជួយ​ទំនុក​បំរុង​ដល់​មនុស្ស​យ៉ាង​នោះ ដើម្បី​ឲ្យ​យើង​បាន​ធ្វើ​ការ​ជា​មួយ​នឹង​គេ​ក្នុង​សេចក្ដី​ពិត។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម