១ របាក្សត្រ 21:13 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤13 ដាវីឌទ្រង់មានបន្ទូលទៅកាឌ់ថា យើងមានសេចក្ដីចង្អៀតចិត្តជាខ្លាំង សូមឲ្យយើងធ្លាក់ទៅក្នុងព្រះហស្ត នៃព្រះយេហូវ៉ាវិញចុះ ដ្បិតសេចក្ដីមេត្តាករុណារបស់ទ្រង់ធំណាស់ កុំឲ្យយើងធ្លាក់ទៅក្នុងកណ្តាប់ដៃនៃមនុស្សឡើយ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦13 ព្រះបាទដាវីឌមានរាជឱង្ការទៅកាដថា៖ «យើងមានសេចក្ដីចង្អៀតចិត្តជាខ្លាំង សូមឲ្យយើងធ្លាក់ទៅក្នុងព្រះហស្តនៃព្រះយេហូវ៉ាវិញចុះ ដ្បិតសេចក្ដីមេត្តាករុណារបស់ព្រះអង្គធំណាស់ កុំឲ្យយើងធ្លាក់ទៅក្នុងកណ្ដាប់ដៃនៃមនុស្សឡើយ»។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥13 ព្រះបាទដាវីឌមានរាជឱង្ការទៅកាន់លោកកាដថា៖ «យើងតប់ប្រមល់ខ្លាំងណាស់! សូមឲ្យយើងធ្លាក់ក្នុងកណ្ដាប់ដៃរបស់ព្រះអម្ចាស់ ជាជាងធ្លាក់ក្នុងកណ្ដាប់ដៃរបស់មនុស្ស ដ្បិតព្រះអម្ចាស់មានព្រះហឫទ័យមេត្តាករុណាដ៏ធំធេង»។ សូមមើលជំពូកអាល់គីតាប13 ស្តេចទតឆ្លើយទៅកាន់លោកកាដថា៖ «យើងតប់ប្រមល់ខ្លាំងណាស់! សូមឲ្យយើងធ្លាក់ក្នុងកណ្តាប់ដៃរបស់អុលឡោះតាអាឡា ជាជាងធ្លាក់ក្នុងកណ្តាប់ដៃរបស់មនុស្ស ដ្បិតអុលឡោះតាអាឡាមានចិត្តមេត្តាករុណាដ៏ធំធេង»។ សូមមើលជំពូក |
ខ្ញុំនឹងថ្លែងប្រាប់ពីសេចក្ដីសប្បុរសរបស់ព្រះយេហូវ៉ា ហើយពីសេចក្ដីដែលគួរសរសើររបស់ទ្រង់ តាមគ្រប់ទាំងសេចក្ដីដែលព្រះយេហូវ៉ាទ្រង់បានប្រោសដល់យើងរាល់គ្នា នឹងសេចក្ដីសប្បុរសដ៏ជាធំ ដែលផ្តល់ដល់ពូជពង្សអ៊ីស្រាអែល ជាសេចក្ដីដែលទ្រង់បានប្រោសដល់គេតាមសេចក្ដីមេត្តាករុណារបស់ទ្រង់ ហើយតាមសេចក្ដីសប្បុរសដ៏ជាបរិបូររបស់ទ្រង់
អស់ទាំងពួកបំរើរបស់ស្តេច នឹងពួកបណ្តាជន នៅគ្រប់ទាំងខេត្តរបស់ទ្រង់ សុទ្ធតែដឹងថា បើស្តេចមិនបានហៅរក នោះអ្នកណាក៏ដោយ ទោះប្រុសឬស្រីក្តី ដែលនឹងចូលទៅឯស្តេច ក្នុងព្រះរាជរោងខាងក្នុង នោះមានច្បាប់តែ១ចំពោះអ្នកនោះ គឺត្រូវសំឡាប់បង់ លើកតែអ្នកណាដែលទ្រង់នឹងហុចព្រះដំបងមាស មកប្រោសឲ្យបានរស់ប៉ុណ្ណោះ តែស្តេចមិនបានហៅខ្ញុំឲ្យចូលទៅចំពោះទ្រង់អស់៣០ថ្ងៃនេះហើយ
ប៉ុន្តែនៅទីនោះមានហោរាម្នាក់របស់ព្រះយេហូវ៉ា ឈ្មោះអូដេឌ លោកចេញទៅជួបនឹងពលទ័ព ដែលវិលមកឯក្រុងសាម៉ារី ពោលថា មើល ដោយព្រោះព្រះយេហូវ៉ាជាព្រះនៃពួកឰយុកោអ្នករាល់គ្នា ទ្រង់មានសេចក្ដីក្រោធដល់ពួកយូដា បានជាទ្រង់ប្រគល់គេមកក្នុងកណ្តាប់ដៃនៃអ្នករាល់គ្នា ហើយអ្នករាល់គ្នាបានប្រហារជីវិតគេ ដោយមោហោចិត្ត ដែលគរឡើងដល់ផ្ទៃមេឃហើយ
បើសិនជាយើងសំរេចថា នឹងចូលទៅក្នុងទីក្រុង នោះទីក្រុងក៏មានអំណត់ ហើយយើងនឹងស្លាប់នៅទីនោះ បើយើងអង្គុយស្ងៀមនៅទីនេះវិញ នោះគង់តែនឹងស្លាប់ដូចគ្នា ដូច្នេះ ចូរយើងចូលទៅខាងឯពួកទ័ពស៊ីរីវិញ បើគេទុកជីវិតដល់យើង នោះយើងនឹងបានរស់នៅ តែបើគេសំឡាប់ នោះយើងនឹងគ្រាន់តែស្លាប់ទៅដូចគ្នា
ឱព្រះយេហូវ៉ាអើយ ទូលបង្គំបានឮសេចក្ដីដែលទ្រង់មានបន្ទូលមកនោះ ហើយទូលបង្គំមានសេចក្ដីភិតភ័យ ឱព្រះយេហូវ៉ាអើយ កំពុងដែលឆ្នាំទាំងឡាយកន្លងទៅ នោះសូមធ្វើឲ្យកិច្ចការរបស់ទ្រង់កើតឡើងជាថ្មី កំពុងដែលឆ្នាំទាំងឡាយកន្លងទៅ សូមសំដែងឲ្យស្គាល់ការនោះវិញ ហើយក្នុងគ្រាដែលទ្រង់ក្រោធ សូមនឹកចាំពីសេចក្ដីមេត្តាករុណាផង
រួចលោកអធិស្ឋានដល់ព្រះយេហូវ៉ាថា ឱព្រះយេហូវ៉ាអើយ តើមិនមែនជាសេចក្ដីនេះឯងដែលទូលបង្គំបានថា ក្នុងកាលដែលទូលបង្គំនៅឯស្រុករបស់ទូលបង្គំនៅឡើយទេឬអី គឺដោយហេតុនោះបានជាទូលបង្គំខំរត់ទៅឯក្រុងតើស៊ីសវិញ ពីព្រោះទូលបង្គំបានដឹងថា ទ្រង់ជាព្រះដ៏ប្រកបដោយករុណាគុណ ក៏មានព្រះហឫទ័យអាណិតអាសូរ ទ្រង់យឺតនឹងខ្ញាល់ ហើយមានសេចក្ដីសប្បុរសជាបរិបូរ ក៏តែងតែប្រែគំនិតចេញពីការអាក្រក់ផង