Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ របា‌ក្សត្រ 20:2 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 ឯ​ដាវីឌ ទ្រង់​យក​មកុដ ពី​ព្រះ‌សិរ​ស្តេច​របស់​គេ មក​ថ្លឹង​មើល ឃើញ​មាន​ទំងន់​ជា​មាស​១​ហាប ក៏​មាន​ដាំ​ត្បូង​មាន​ដំឡៃ​ផង ហើយ​គេ​បំពាក់​ថ្វាយ​ទ្រង់​វិញ ទ្រង់​ក៏​យក​របឹប​ពី​ទី​ក្រុង​នោះ​មក​យ៉ាង​សន្ធឹក​ដែរ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 ព្រះ​បាទ​ដាវីឌ​យក​មកុដ​ពី​ព្រះ‌សិរ​ស្តេច​របស់​គេ មក​ថ្លឹង​មើល ឃើញ​មាន​ទម្ងន់​ជា​មាស​មួយ​ហាប ក៏​មាន​ដាំ​ត្បូង​មាន​តម្លៃ​ផង ហើយ​គេ​យក​មកុដ​នោះ​មក​បំពាក់​ថ្វាយព្រះ​បាទ​ដាវីឌ​វិញ។ ព្រះ​បាទ​ដាវីឌ​ក៏​បាន​យក​ជ័យ‌ភណ្ឌ​ពី​ទី​ក្រុង​នោះ​មក​យ៉ាង​សន្ធឹក​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 ព្រះ‌បាទ​ដាវីឌ​យក​មកុដ​ដែល​ស្ថិត​នៅ​លើ​សិរសា​ស្ដេច​របស់​ជន‌ជាតិ​អាំម៉ូន មកុដ​នោះ​ធ្វើ​អំពី​មាស ទម្ងន់​សាម‌សិប​គីឡូ​ក្រាម ហើយ​មាន​ដាំ​ត្បូង​ពេជ្រ​ទៀត​ផង។ គេ​យក​មកុដ​នោះ​មក​បំពាក់​លើ​ព្រះ‌សិរសា​របស់​ព្រះ‌បាទ​ដាវីឌ។ ព្រះ‌បាទ​ដាវីឌ​ក៏​បាន​រឹប​អូស​យក​ជយ‌ភណ្ឌ​យ៉ាង​ច្រើន​ពី​ក្រុង​នោះ។

សូមមើលជំពូក ចម្លង

អាល់គីតាប

2 ស្តេច​ទត​យក​មកុដ​ដែល​ស្ថិត​នៅ​លើ​ក្បាល​ស្តេច​របស់​ជន‌ជាតិ​អាំម៉ូន មកុដ​នោះ​ធ្វើ​អំពី​មាស​ទម្ងន់​សាម‌សិប​គីឡូ​ក្រាម ហើយ​មាន​ដាំ​ត្បូង​ពេជ្រ​ទៀត​ផង។ គេ​យក​មកុដ​នោះ មក​បំពាក់​លើ​ក្បាល​របស់​ស្តេច​ទត។ ស្តេច​ទត​ក៏​បាន​រឹប​អូស​យក​ជយ‌ភ័ណ្ឌ​យ៉ាង​ច្រើន​ពី​ក្រុង​នោះ។

សូមមើលជំពូក ចម្លង




១ របា‌ក្សត្រ 20:2
3 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​ដាវីឌ​ទ្រង់​ក៏​ថ្វាយ​របស់​ទាំង​នោះ ដល់​ព្រះ‌យេហូវ៉ា​ជា​មួយ​នឹង​ប្រាក់ ហើយ​មាស​ទាំង​ប៉ុន្មាន ដែល​ទ្រង់​បាន​នាំ​យក​មក​ពី​អស់​ទាំង​សាសន៍​ដទៃ គឺ​ពី​សាសន៍​អេដំម សាសន៍​ម៉ូអាប់ ពួក​កូន​ចៅ​អាំម៉ូន សាសន៍​ភីលីស្ទីន នឹង​សាសន៍​អាម៉ា‌លេក។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម